ភាគ:៥៣+៥៤

230 8 2
                                    


    ឈូស៊ីចេញពីខាងក្នុងអូហ្វីសនោះមកបុគ្គលិកដែលបានឃើញថ្ពាល់ក្រហមប៉ោងៗនាងតូចហើយក៏នាំគ្នាសើចតិចៗមិនឲ្យឃើញទេប៉ុន្ដែយ៉ាងណានាងនៅតែឃើញគ្រាន់តែមិនស្ដីឲ្យដែលពួកគេទាំងនោះសើចនាង។
« អ្នកនាង...» ចំពេលដែលនាងកំពុងតែលួចញញឹមនោះមានសម្លេងមួយបានហៅនាងពីខាងក្រោយខ្នងមក។
« បងហ្វីម៉ានេះបងទើបមកពីណា? » ឈូស៊ីនាងងាកមកនិយាយជាមួយហ្វីម៉ាទាំងស្នាមញញឹមស្រស់ស្រាយដែលនាងធ្លាប់បានឃើញដូចរាល់ដងនោះ។
« បងទើបមកពីគប់ពីឯកសារខ្លះៗនេះអូនប្រញាប់ទៅវិញម្លេះមិននៅទីនេះសិនទេ?អូនដឹងអត់តែមួយថ្ងៃពេលគ្មានអូនបងឯកាណាស់គ្មានអ្នកណាកំដរបងទេ» ហ្វីម៉ាដែលបានជួបគ្នានិងឈូស៊ីហើយបានរៀបរាប់ពាក្យដែលនាងចង់និយាយនោះចេញមកប្រាប់នាងប្រៀបដូចរស់នៅក្នុងពីភបលោកនេះម្នាក់ឯងខ្លាំងណាស់ពេលគ្មានវត្តមានរបស់នាងតូចឈូស៊ីនៅទីនេះមកម្លេះបើសិនជាអាចនាងចង់ដាក់ពាក្យលាឈប់ទៅធ្វើការជាមួយឈូស៊ីនៅក្រុមហ៊ុននាងវិញ។
« យូរៗទៅបងច្បាស់ជាទម្លាប់ក្នុងការរស់នៅទីនេះមិនខាននោះទេ» ឈូស៊ីនងសើចចុងមាត់ពេលឃើញទឹកមុខហ្វីម៉ា។
« វាអត់ស្រួលទេណា»
« អូខេខ្ញុំជឿបងហើយប៉ុន្ដែយ៉ាងណាខ្ញុំនៅតែចេញចូលទីនេះដូចធម្មតាគ្រាន់តែមិនបាននៅយូរដូចពេលមុនប៉ុណ្ណោះបងដឹងឬនៅ? » ឈូស៊ីចាប់ស្មាហ្វីម៉ានិងប្រាប់នាងកុំឲ្យមានភាពឯកាច្រើនណាមួយនាងមិនបាមចេញទៅរហូតផងគឺនៅទីនេះដូចតែរាល់ដង។
« មែនឬ?បើចឹងបងសប្បាយចិត្តណាស់ »
« ច៎ាសពេលនេះខ្ញុំសុំទៅវិញហើយបងធ្វើការតាមសម្រួលទៅចុះ..អរ..មួយទៀតបងបានដឹងឬនៅថាមានប្រជុំនៅបន្តិចទៀតនេះ? »
« ច៎ាសបងបានថឹងរួចហើយអរគុណឈូដែលបានរំលឹកដល់បង»
« មិនអីទេបងខ្ញុំទៅហើយ» ឈូស៊ីនាងដើរចេញទៅទាំងមានហ្វីម៉ាតាមមើលនាងពីខាងក្រោយខ្នងទៅនោះជាប់ដដែល។
« ហ៊ឹម» ហ្វីម៉ាដកដង្ហើមធំមួយឃូសបាននាងទៅកន្លែងធ្វើការរបស់ខ្លួនវិញនិងត្រៀមខ្លួនចូលប្រជុំផងនោះ។
   បន្ទប់ប្រជុំ...!
   កន្លងទៅអស់ប៉ុន្មាននាទីក្រោយនោះពេលនពបុគ្គលិកទាំងអស់បាននាំគ្នាចូលមកខាងក្នុងបន្ទប់ត្រូវប្រជុំ។
« សួស្ដីគ្រប់គ្នាថ្ងៃនេះដែលខ្ញុំបាននាំអ្នកទាំងអស់គ្នាមកនេះព្រោះតែមានរឿងចង់មកនិយាយកុំឲ្យងឿយឆ្ងល់ជាមួយរូបខ្ញុំកាលពីជួបគ្នាលើកមុននោះ» ជុងគុកគេបើកក្បាលដំបូងក៏មិនភ្លេចនិយាយបែបសមគួរដាក់បុគ្គលិកនោះដែរនាយបើកការប្រជុំគឺចង់វែកញែករឿងលើកមុននោះដែលគេធ្វើហាក់ដូចជាមិនស្គាល់អ្នកគ្រប់គ្នានៅទីនេះទាំងដែលការពិតវាមិនមែនបែបហ្នឹងទេ។
«បាទពួកខ្ញុំថានិងសួរនាំលោកប្រធានបន្តដែរគ្រាន់តែមិនហ៊ានសួរឥឡូវនេះបើលោកប្រធាននិយាយប្រាប់ពួកខ្ញុំក៏នៅចាំស្ដាប់» បុគ្គលិកប្រុសម្នាក់បាមហើបមាត់មកនិយាយមុនគេដោយសារអ្នកផ្សេងទៀតបាននាំគ្នាអង្គុយអោនមុខចុះទាំងមិនមាត់កអ្វីទេ។
« អ៊ឹម.!ការពិតទៅខ្ញុំពីមុនបានបាត់បង់ការចង់ចាំទើបនិយាយអ្វីមកហាក់ដូចថ្មីៗសម្រាប់ខ្ញុំកាលនោះខ្ញុំរាងមានការចង់ចាំស្រពិចស្រពិលនេះបានអ្នកមីងរបស់ខ្ញុំឈូស៊ីនេះបានរំលឹកការចង់ចាំទាំងប៉ុន្មានរបស់ខ្ញុំតករឡប់វិញឥឡូវនេះខ្ញុំបានមកគ្រប់គ្រងទីនេះជំនួសពីលោកប៉ានិងអ្នកមីងឈូស៊ីសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលយកខ្ញុំដែលមកគ្រប់គ្រងថ្មីនេះផងចុះ» ជុងគុកនាយស្រដីមកត្រួសៗតាមដែលអាចឲ្យពួកគេឆាប់យល់ការនិយាយរបស់គេទាំងប៉ុន្មាននេះ។
« បាទ/ច៎ាសពួកខ្ញុំយល់ហើយនិងព្រមទទួលយកលោកប្រធានថ្មីផង» គ្រប់គ្នានិយាយឆ្លើយតនមកដោយស្នាមញញឹមគ្រប់គ្នាគ្មានអ្នកណាមកជំទាស់ជាមួយពាក្យនិយាយរបស់ជុងគុកម្នាក់ឡើយ។
«ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាណាស់បាទ» ជុងគុកនាយក្រោកឈរអោនគោរពទៅកាន់ពួកគេទាំងញញឹមស្រស់។
«លោកប្រធានជាមនុស្សមានសមត្ថភាពរឿងអ្វីដែលពួកខ្ញុំទៅជំទាស់បានទៅ?វាគឺសាកសមជាមួយលោកប្រធានខ្លាំងណាស់ដោយមិនអាចប្រកែកបានណា»
« បាទខ្ញុំសូអរគុណអ្នកគ្រប់ម្ដងទៀតម្ដង»
« បាទ/ច៎ាស»
« ការប្រជុំរបស់ខ្ញុំមានតែប៉ុណ្ណេះទេអញ្ចឹងគ្រប់គ្នាអាវចេញទៅធ្វើការបន្តបាន»ជុងគុកនាយអស់អ្វីមកនិយាយនោះក៏បានប្រាប់ឲ្យរំសាយការប្រជុំត្រឹមនេះព្រោះថាបើបន្តនៅទៀតមានតែអង្គុយមើលមុខគ្នាទៅវិញទៅមក។ ក្រោយពីគ្រប់គ្នាបានចាកចេញទៅហើយហ្វីម៉ានាងបានរកដើរចេញមកដូចគ្នាតែត្រូវជុងគុកហៅកាត់÷
« ហ្វីម៉ានាងនៅទីនេះសិន»
« ច៎ាសលោកប្រធានមានអីជាមួយនិងខ្ញុំបន្តទៀតច៎ាស? » នាងញញឹមមិនសូវសមដាក់ជុងគុកហាក់ដូចជាខ្លបខ្លាចអំណាចគេសម្បើមណាស់មុខជុងគុកនាងមិនហ៊ានមើលផង។
« តាមមើលទៅនាងខ្លាចខ្ញុំដល់ហើយទាំងខ្ញុំមិនទាន់បានធ្វើអ្វីនាងផងនោះ? »ជុងគុកនាយតាមដេញផ្ចាញ់នាងតូចហ្វីម៉ាពីក្រោយគេទាយដឹងណាស់ពេលឃើញអាកប្បកិរិយានាងដូច្នេះចេញមកនោះ ។
« លោកប្រធាននិយាយមកត្រូវណាស់»
« ខ្ញុំអត់មនរឿងអីសួរច្រើនទេប៉ុន្តែនាងដឹងឬអត់ថាមីងឈូស៊ីទៅណា? » រឿងដែលជុងគុកចង់សួរនិងហាមមិនទាន់ឲ្យនាងចេញទៅនោះត្រឹមប៉ុណ្ណឹងឯងឡើងហ្វីម៉ានាងបានធូរទ្រូងមកបន្តិចពេលដឹងថាជុងគុកសួរបែបហ្នឹងមកនោះ។
« ឈូស៊ីប្រាប់ថាទៅក្រុមហ៊ុនរបស់នាងលោកប្រធានត្រូវការឲ្យខ្ញុំខលហៅឈូស៊ីមកឬអត់បើចៅហ្វាយត្រូវការជួបនាងនោះច៎ាស?ខ្ញុំរីករាយជានិច្ចបើលោកប្រធានចង់បាន» ហ្វីម៉ានាងនៅឆ្លៀតបាញ់សួរជុងគុកចង់ដឹងឬសគល់ណាស់ឡើងជុងគុកមិនចង់រួចពេលគេមកបាញ់ចំៗពេក។
« អត់ទេខ្ញុំចេះតែសួរទៅនាងចេញទៅវិញបាន»ជុងគុកលើកដៃមករឺតទ្រូងបិះតែបែកការទៅហើយបើគេនិយាយការពិតជាមួយហ្វីម៉ានោះ។
____

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now