ភាគ:៥៧

195 5 0
                                    


« ជុងគុកឯងមករកអី? » ឈូស៊ីនាងក្រឡេកភ្នែកមកប៉ះនិងជុងគុកដែលចូលមកល្មមបានជានាងត្រូវសួរគេមុនដំបូងគិតស្មានថាជាស៊ូជុនចូលមកវិញហើយតើចុងក្រោយមិនមែនផង។
« ម៉េចមិញនេះមីងស្មានថាជាអាស៊ូជុននោះមែន? » គេពោលដោយមុខមិនរីកសោះដោយសារតែតាមមើលទឹកមុខនាងបញ្ជាក់មកច្បាស់ៗពិតមែន។
« ឯងនិយាយអីចេញមកគួរតែចេះគោរពបងស៊ូជុនផងយ៉ាងណាក៏គាត់អាយុបងឯងច្រើនឆ្នាំដែរកុំចេញសម្ដីមកដូចមិនបានចូលរៀនទៀតឲ្យសោះ» នាងមិនពេញចិត្តនឹងការនិយាយស្ដីជុងគុកណាស់គេមិនចេះគោរពអ្នកណាបងអ្នកណាប្អួនសោះហ៉ើយ!តើនាងគួរប្រដៅគេរបៀបម៉េចបន្តទៀតក្រៅពីនេះ? មើលចុះការនិយាយរបស់គេមកម្ដងៗចេះតែនាងខឹងជាមួយគេរហូត។
« និយាយប៉ះពាល់តិចតួចមិនបានទេហ៎?ម៉េចស្រលាញ់វាខ្លាំងណាស់ឬ?ទើបប៉ះតិចមិនបាន? » នាយងក់ក្បាលញញឹមចុងមាត់ហាក់អស់ជំនឿចិត្តលើនាងទៀតណាស់ម៉េចនិយាយប៉ះពាល់រិចសោះក៏មិនបាន?ស្រលាញ់អាម្នាក់ហ្នឹងដល់ម្លឹង?អូយមិនចង់ជឿនិងត្រចៀកខ្លួនឯងសោះឡើយដែលគេត្រូវមកឲ្យឈូស៊ីស្ដីឲ្យព្រោះតែរឿងស៊ូជុន។
« ខ្ញុំស្រលាញ់អ្នកណាវាជាសិទ្ធរបស់ខ្ញុំប៉ុន្ដែដែលខ្ញុំនិយាយចេញទៅចឹងក៏ព្រោះតែឲ្យឯងនឹងធ្វើចរិតឲ្យចេះធំខ្លះនឹងគេមិនបានទេ?ទៅណាក៏ដោយចេះតែមានកំហឹងមកតាមរហូតមិនចេះដាច់ឲ្យសោះអញ្ចឹងមិនចង់ឲ្យខ្ញុំបន្ទោសឯងរបៀបម៉េចបាន?ខ្ញុំមិនចង់ឈ្លោះជាមួយឯងត្រឹមរឿងប៉ុណ្ណឹងទេបើឯងមកដើម្បីរករឿងឈ្លោះនេះក៏ចេញទៅវិញចុះនោះទ្វាច៎ាស»
« ថី?ខ្ញុំថាត្រឹមហ្នឹងសោះក៏ខឹងច្រឡោតមកវិញ?វាសំខាន់អីណាស់ណាទៅ?ទើបមីងមកថាឲ្យខ្ញុំបែបនេះ?ខ្ញុំមិនមែនចេះតែឲ្យមីងមកបន្ទោសខ្ញុំទេ»
«ខ្ញុំមិនចង់បន្ទោសប៉ុន្តែឯងមើលទង្វើរបស់ឯងទៅថាវាគួរឲ្យស្អប់ដល់កម្រិតណា? ឯងមានដែលសង្កេតមើលខ្លួនឯងទេ?បើឯងមិនទាន់យល់ពីខ្លួនឯងច្បាស់ទេកុំមកចង់ឈ្លោះជាមួយខ្ញុំ»
« អូខេ!ហ៊ឹស!គិតទៅខ្ញុំមិនសំខាន់ស្មើអាម្នាក់ហ្នឹងអីបន្តិចទេតាមមើលទៅនោះខ្ញុំលែងនៅរំខានមីងហើយមីងធ្វើការឲ្យសុខស្រួលនឹងទៅហើយនេះជាអាហារដែលោកប៉ាបានឲ្យខ្ញុំយកមកឲ្យឥឡូវខ្ញុំទុកវានៅនេះ» ជុងគុកគេកាន់តែអស់អ្វីនិយាយបើយូរៗទៅនាងទុកគេជាខ្យល់ហើយតាំងពីដើមមកអារម្មណ៍នាងមិនបានផ្លាស់ប្ដូរអ្វីទាំងអស់គេទទួលស្គាល់តែគេមិនព្រមចាញ់ដោយងាយស្រួលបានឡើយពេលនេះមិនចង់និយាយរករឿងឈ្លោះច្រើននាំតែនាងថាគេនិងជាអ្នកនាំភ្លើងមកអ៊ីចឹងនាយក៏ចេញពីបន្ទប់អូហ្វីសនេះបាត់។
« យ៉ាប់ពិតមែនហើយ!និយាយអីមកមិនដឹងទិសតំបន់មែនឲ្យខ្ញុំឆ្លើយតបជាមួយនឹងគេបែបណាទៀតទៅ? » ឈូស៊ីនាងបានតែដកដង្ហើមធំដោយការតានតឹងចិត្តរកដំណោះស្រាយមិនបានទាល់តែសោះតើនាងត្រូវប្រឈមនឹងគេបែបនេះដល់ពេលណាបន្តទៀត?នាងអាចទ្រាំទ្រដល់ពេលណា?
« ឯងនៅតែក្មេងដដែលជុងគុក» នាងដឹងថាគេកែប្រែប៉ុន្ដែទង្វើរបស់គេមិនបានប្រែសោះនៅឆេវឆាវមិនប្ដូររឿងខ្លះអាចផ្លាស់ប្ដូរតែរឿងនេះមួយវាមិនអាចទេឬ?
« អឺស្រលាញ់វាឲ្យងាប់ទៅបើប៉ះមិនបានបើចឹងក៏មិនសាភាពប្រាប់ឲ្យហើយទៅលាក់មកដល់ឥឡូវដល់ពេលណាទៀតបើចិត្តនឹងវាខ្លាំងសម្បើមណាស់» ជុងគុកគេក្ដៅក្រហាយណាស់ដូចជាបាយពុះពេលនឹកឃើញដល់ពាក្យសម្ដីឈូស៊ីថាមកកាន់គេទាំងកាន់ជើងស៊ូជុនណាស់នឹកឃើញភ្លាមកំហឹងឆេះឆួលនោះក៏កើតមានបន្តទៀត។
«អាស៊ូជុនហ្នឹងអស្ចារ្យកម្រិតណា?វាអន់ជាងខ្ញុំឆ្ងាយណាស់» ជុងគុកនាយខឹងខ្លាំងណាស់បើអាចណាគេនឹងស៊ីសាច់របស់ស៊ូជុនជាក់ជាមិនខាននោះទេ។ គេបានបញ្ឆេះឡានបើកចេញទៅវិញទាំងកម្រោលចូលមិនខ្វាយខ្វល់ពីអ្វីចំពោះមុខទាល់តែសោះតាម៉ងធ្វើមើលតែផ្លូវមួយហ្នឹងបើកតែឯង។ ឈូស៊ីនាងក៏បានឈរមើលជុងគុកពីខាងលើនោះមកដូចគ្នាពេលឃើញនាយបើកឡានចេញទៅបាត់។
« ស្មានតែទៅបាត់ហើយការពិតទើបទៅសោះ» នាងតូចស្រដីតិចៗនឹងមានអារម្មណ៍ហួសចិត្តនឹងជុងគុកកាន់តែខ្លាំងពិតមែនតាម៉ង។
« តែអេ៎ខ្ញុំមកឈរមើលគេរកអី?ចំមែន» នាងវៃក្បាលខ្លួនឯងមួយដៃចេះតែមកភ្លេចខ្លួនទៅកើតដែរនៀកមកឈរមើលជុងគុកទៅវិញ!មួយទៀតនាងមិនទាន់យល់ពីចិត្តរបស់ខ្លួនឯងនៅពេលឥឡូវនេះសោះហើយថាវាមកពីអ្វីឲ្យប្រកដទៅនៀកម្ដងគុតចេះម្ដងគិតចុះហ៉ើយ...!វាពិបាកយល់សម្រាប់នាងដល់ម្លឹងឬ?
   បើចំណែកឯស៊ូជុនគេបានមកដល់ក្រុមហ៊ុនរបស់ខ្លួនវិញលើកជើងគងទាក់ខ្លាធ្វើជាមិនដឹងពេលនោះកូនចៅជំនិតរបស់នាយបានបើកទ្វាចូលមក។
« ចៅហ្វាយរឿងដែលបានឲ្យទាក់ទងទៅខាងនោះបានរៀបរយហើយទាន»
« ពិតជាល្អណាស់យើងចាំមើលថាទឹកមុខអាជុងគុកវាបែបណាពេលបានដឹងរឿងមួយនេះ»ស៊ូជុនបានបញ្ជាកូនចៅខ្លួនទៅស៊ើបមើលពីខាងក្រុមហ៊ុនជុងគុកនិងបានទាក់ទងជាមួយដៃគូរជំនួញរបស់ជុងគុកមកធ្វើជារបស់គេទៀត។
« បាទទានប៉ុន្ដែថ្ងៃស្អែកនេះចៅហ្វាយក៏ត្រូវមសនប្រជុំជាមួយអ្នកទាំងនោះដូចគ្នាទានចៅហ្វាយគិតយ៉ាងណា? »
« ប្រាប់ទៅថាមានប្រជុំបុគ្គលិកទាំងអស់ជួយរៀបចំឲ្យបានល្អផងទៅ»
« ចៅហ្វាយកុំព្រួយបារម្ភអីទានចាំខ្ញុំជាអ្នកចាត់ការវាជំនួសចៅហ្វាយទៅចុះចៅហ្វាយចាំតែប្រជុំក៏បានដែរទាន»
« អឺ.!ចុះរឿងនាំមនុស្សស្រីទៅក្រៅប្រទេសឯងបានធ្វើវារួចហើយឬនៅ?» មែនណាស់រឿងដែកជួញដូរមនុស្សនឹងថ្នាំញៀនស៊ូជុននៅប្រព្រឹត្តវាកាន់តែខ្លាំងជាងមុនថែមទៅទៀតមើលតែសម្ដីគេនិយាយនេះទៅក៏ដឹងបាត់។

«ស្អែកនេះក៏អាចចេញដំណើរទៅបានហើយទាន»
« ល្អ!កុំឲ្យមានអ្នកណាចាប់ឯងបានឲ្យសោះ»
« បាទចៅហ្វាយទុកចិត្តលើខ្ញុំចុះ»
« ឯងចេញទៅវិញបានហើយប់អស់ការអ្វីទៅហើយនោះ» ស៊ូជុនគេអង្គុយលើសាឡុងញញឹមញញែមចុងមាត់ម្នាក់ឯងយ៉ាងសប្បាយរីករាយគ្មានទុក្ខកង្វល់អីមកចូលក្នុងខួរក្បាលរបស់គេសូម្បីតែបន្តិចតែម្ដងហើយ។ ស៊ូជុនគ្រាន់តែស្រមៃមើលទឹកមុខជុងគុកពេលបានលឺដំណឹងមួយនេះហើយតើគេមានអារម្មណ៍បែបណា?បញ្ចេញកាយវិការយ៉ាងម៉េចដែរទៅ?គេចង់ដឹងចង់ឃើញណាស់។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now