ភាគ:៧១+៧២

259 9 2
                                    


« គាត់បាននិយាយប្រាប់ខ្ញុំណាលោកប៉ា»
« ចឹងហ៎?ពិតអត់ឈូស៊ីបងមិនសូវជឿជុងគុកសោះ»
« ច៎ាសគឺពិត»
« ណ៎កប៉ាឃើញអត់ថាខ្ញុំមិនចេះតែកុហកទទេរឡើយប៉ាដឹងនៅ» គេធ្វើអឿណាស់បានឈូស៊ីព្រមឆ្លើយតាមការនិយាយគេនោះប៉ុន្ដែយ៉ាងណាក៏ល៩កចនគាត់នៅអាចចាប់ពិរុទ្ធពួកគេទាំងពីរបានដូចគ្នា។
« ប៉ាដឹង!ចុះគេជាអ្នកណា?ឈូអាចណែនាំឲ្យបងបានស្គាល់ពីគេម្នាក់នោះផងបានទេ? » លោកចនគាត់តាមមកផ្ចាញ់សួរជីកឫសជីកគល់នាងតូចបន្តទៀតមិនព្រមបញ្ឈប់មកត្រឹមនេះឡើយ ឈូស៊ីងាកមើលជុងគុកឯជុងគុកងាកមកមើលឈូស៊ីវិញរកអីមកបកស្រាយសោះ។
« គឺ...បងប្រុសប្រហែលជាស្គាល់ពីគេខ្លះហើយច៎ាស» នាងតូចប្រយ័ត្នប្រយែងពាក្យសម្ដីខ្លាំងណាស់ក៏ស្រដីត្រឹមប៉ុណ្ណឹងទៅប្រាប់គាត់។
« បងស្គាល់គេដែរ? » លោកចនងាកមកសម្លឹងកូនជើងល្អដែលមិនព្រិចភ្នែកឯលោកហ្កាល់ដេសវិញមើលទៅជុងគុកទាំងស្នាមញញឹម។
(ស្រលាញ់គ្នាហើយមិនព្រមនិយាយការពិតទៀតក្មេងអើយក្មេង)លោកហ្កាល់ដេសស្រដីក្នុងចិត្តម្នាក់ឯងមកគាត់មើលក៏ដឹងតាមកាយវិការរបស់ពួកគេត្រឹមប៉ុណ្ណឹងវាគ្មានអ្វីទៅពិបាកយល់ផង។
« បាទលោកប៉ាស្គាល់មែន» ជុងគុកនាយលូកមាត់មកនិយាយទៀតដល់ថ្នាក់នាងតូចយកដៃមកមួលភ្លៅគេបានព្រមឈប់។
« កូនជុងគុកប៉ាមិនបានសួរកុំខ្វះសីលធម៌ពេកបានទេ?ប៉ាមិនចូលចិត្ត»
« សុំទោសផងលោកប៉ា»
« ឈូនិយាយមកបងចាំស្ដាប់»
« បើខ្ញុំប្រាប់ហើយបងប្រុសនិងមិនថាអ្វីទេ?បានអត់បងប្រុស? » ឈូស៊ីដកដង្ហើមធំត្រៀមចិត្តត្រៀមកាយប្រាប់ការពិតទៅកាន់ពួកគាត់ទាំងពីរអង្គុយត្រងៀកន្លែងនេះហើយបើពួកគាត់ចង់ដឹងពីនាងដល់ម្លឹងហើយមានតែព្រមឆ្លើយតបទៅវិញ។ នាងក៏សុំលោកចនជាមុនដែរបើនាងនិយាយទៅហើយសូមឲ្យគាត់យល់ផងទៅ។
« នេះពាក់ព័ន្ធនឹងបងដែរឬ? » គាត់លើកដៃមកចង្អុលខ្លួនឯងដូចមិនសូវជឿពីនាងសោះហើយនេះជានរណាឲ្យពិតប្រាកដបើមានគាត់ទាក់ទងជាមួយដែរ?
« ច៎ាស..!គេម្នាក់នោះជាអ្នកអង្គុយជិតខ្ញុំនេះហើយគេក៏ជាកូនប្រុសរបស់បងប្រុសដូចគ្នាតើបងយល់បែបណាចំពោះពួកខ្ញុំទាំងពីរ? »នាងតូចស្រដីមកមួយៗច្បាស់ៗនាងមិនសូវហ៊ានសម្លឹងមើលទៅភ្នែករបស់លោកចនសោះ នាងខ្លាចចិត្តគាត់ណាស់បានជានាងខ្លបខ្លាចជាមួយគាត់។ លោកចនគាត់ភ្ញាក់ផ្អើលមិនស្ទើរមនុស្សធ្លាប់តែឈ្លោះប្រកែកគ្នារហូតឥឡូវនេះក៏មកស្រលាញ់គ្នា?នេះបានគេហៅថាស្អប់ជំពប់លើពិតមែន! ឈូស៊ីនិងជុងគុកចាំស្ដាប់ចម្លើយចេញពីមាត់លោកប៉ាទាំងបិទភ្នែកបើគាត់នៅតែរក្សាភាពនឹងថ្កល់ដដែលមិនញញឹមសប្បាយចិត្តអីតិចសោះ។
« លោកប៉ា....» ជុងគុកនាយទ្រាំនៅចាំយូរជាងនេះទៀតមិនបានក៏ហៅលោកប៉ាខ្លួនដោយសមហលេងស្រាលៗនោះដាក់អារម្មណ៍ឲ្យគាត់មកតបតជាមួយស្នេហាពួកគេទាំងពីរ។
« មិនអាចទេពួកឯងទាំងពីរមិនអាចស្រលាញ់គ្នាបានឡើយឯងជាបងប្អូនបង្កើតនឹងគ្នាណាម៉េចអាចទៅស្រលាញ់គ្នាបានទៅ?» លោកចនគាត់ទើបច្រឡោតមកភ្លេតនេះពេលជុងគុកហៅដាស់សតិគាត់មកវិញគាត់សុំបដិសេធរឿងមួយនេះប់រឿងផ្សេងគាត់អាចអនុញ្ញាតបានក៏ប៉ុន្ដែរឿងមួយនេះវាមិនអាចទៅរួចហើយ។ នេះពួកគេមិនចេះគិតទេក៏យ៉ាងណាថាជាបងប្អូនបង្កើតនិងគ្នា?ស្រលាញ់ម៉េចកើតទៅ?ទោះមិនជាប់សាច់ឈាមអ្វីជាមួយលោកក៏ពិតមែនតែនាងក៏ត្រូវជាមីងរបស់កូនប្រុសគាត់ទៀតអញ្ចឹងគឺមិនអាចស្រលាញ់គ្នាបាននោះឡើយ។
« លោកប៉ា..នេះវាជា៤ឿងបេះដូងតើមានពាក់ព័ន្ធអ្វីជាមួយសាច់ឈាមអីនោះ?ម៉្យាងវិញទៀតឈូស៊ីមានងារជាមីងក៏ពិតមែនតែពួកយើងមិនបានមានអាយុខុសឆ្ងាយគ្នាច្រើនឯណា?ត្រឹមតែប៉ុន្មានខែសោះ?ប៉ាមិនយល់ពីពួកខ្ញុំទេ» ជុងគុកនាយព្យាយាមនិយាយសម្រួលជាមួយគាត់មិនចង់មានរឿងឈ្លោះប្រកែកគ្នានោះឡើយដោយសារតែគេយល់ថាលោកប៉ាធម៌នៅទីនេះដូចគ្នាបើនិយាយសម្ដីចេញទៅមិនគោរពគាត់ដូចជាមិនសមសោះដែលមានគេជាកូនប្រើសម្ដីអាក្រក់និយាយមិនដឹងអ្វីនោះ។
« ប៉ាមិនព្រមគឺមិនព្រមហើយ» លោកចនគាត់ឆ្លើយដាច់ខាតមិនព្រមយល់ស្របស្នេហាមួយគូរនេះទេ។
« លោកប៉ាមិនយល់ពីកូនទេលោកប៉ាយល់តែពីខ្លួនឯង»
« ជុងគុក»
« មីងមិនបាច់មកឃាត់ខ្ញុំទេទោះបីមីងព្យាយាមឃាត់ខ្ញុំយ៉ាងណាក៏ប៉ាមិនអនុញ្ញាតស្នេហាពួកយើងទាំងពីរដែរមកពីគាត់មិនយល់»
« ប៉ាយល់បានជាមិនព្រម»
« ហេតុអ្វីទៅលោកប៉ា? »
« លោកចនហ៎ា...» លោកហ្កាល់ដេសគាត់ចូលមកនិយាយដែរគាត់យល់ស្របជាមួយក្ដីស្រលាញ់ពួកគេទាំងពីរបានជាចង់មកសម្រុះសម្រួលដាក់គាត់។
« លោកខ្ញុំមិនចង់និយាយច្រើនទេខ្ញុំថាយ៉ាងម៉េចគឺអញ្ចឹងហើយគ្មានកែប្រែពាក្យឈូស៊ីឯងមានអ្វីនិយាយទេ? »
« ច៎ាសគឺអត់មានទេ» ឈូស៊ីនិយាយទាំងទឹកមុខស្ងួតមិនបានញញឹមស្រស់អ្វីបន្តិចនាងតូចចិត្តបឹងគាត់តែមិនបាច់និយាយល្អជាង។ លោកចនគាត់ងក់ក្បាលនិងក្រោកដើរចេញពីកន្លែងអង្គុយនេះបាត់ទៅ។
« កូនកុំខឹងជាមួយលោកប៉ាអីណា»
« បាទប៉ា»
« បើសម្រាប់ប៉ាគឺប៉ាតាមតែចិត្តកូនប៉ុណ្ណោះបើសិនជាអ្នកទាំងពីរស្រលាញ់គ្នាទៅហើយប៉ាបានត្រឹមជូនពរឲ្យស្រលាញ់គ្នារហូតទៅណា» លោកហ្កាល់ដេសគាត់ដឹងហើយថាជុងគុកគេខឹងនឹងលោកប៉ាទោះមាត់និយាយមកដូចមិនខឹងក៏ពិតមែនក៏ដោយនោះគាត់មិនជឿឡើយ តែយ៉ាងណាគាត់មានត្រឹមពាក្យប៉ុន្មានម៉ាត់នេះជូនពរពួកគេទាំងពីរ។
« បាទលោកប៉ាកូនអរគុណណាស់»នាយបានមកអោបលោកប៉ាធម៌ទាំងញញឹមដាក់គាត់រួចបានប្រលែងការអោបចេញ។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now