ភាគ:១៩

240 6 0
                                    


    ជីមីននាយរៀបចំខ្លួនទាំងប្រញាប់ប្រញាល់ណាស់ដើម្បីឲ្យទាន់ចិត្តមិត្តគេ ដែលមកពន្លឿនគេនេះស្ទើស្លាប់ បើមានស្លាបហោះប្រហែលជាគេត្រូវហោះទៅហើយ ។
25នាទីទើបជីមីនបានមកដល់ផ្ទះត្រកូលចន គេចុះពីក្នុងឡានដែលមានតៃកុងឡានបើកជូនគេមក នាយបើកទ្វាចូលមកក្នុងផ្ទះដោយមិនបាន ចុចកណ្ដឹងស្អីទេ !
« អូរ!!ជីមីន មករកជុងគុកមែនទេ » ឈូស៊ីនាងឃើញជីមីនចូលខាងក្នុងផ្ទះហើយនាងតូចក៏សួរ ។
« បាទមីង » នាយញញឹមបែបគួរសមទោះនាងមានអាយុបងគេតែប៉ុន្មានខែក៏ដោយក៏គេត្រូវហៅនាងថាមីងតាមជុងគុកដែរ។
« គេនៅខាងលើ »
« បាទ!!អរគុណ » នាយនិយាយចប់រួចហើយក៏ឡើងទៅកន្លែងជុងហ្គុកវិញ ។
ឯនាងតូចមកចាប់ផ្ដើមមើលការងារដែលឲ្យស៊ូជុនជួយមើលព្រោះកន្លែងខ្លះនាងមិនយល់ ។ ឯកសារនេះវាជាការណាត់ភ្ញៀវដែលសំខាន់ប៉ុណ្ណោះ វាជាឯកសារត្រៀម ។

បន្ទប់ជុងគុក...

តុកៗ

« ចូលមកទ្វាមិនបានចាក់សោទេ » ជុងគុកស្រែកប្រាប់មកពីខាងក្នុង ដោយសារគិតថាស្មានតែជាអ្នកមីងរបស់គេ ។
« យ៉ាងមិចឯងហៅយើងមកមានការអី?? លឿននោះលឿន » ជីមីននិយាយមកម៉ាច់ៗ ខឹងក៏ខឹង
« ឯងទេហ៎ក !!!ក្រែងយើងឲ្យឯងមកលឿនជាងនេះហី មិចពេលនេះហើយទើបតែមក?? យើងខំចាំឡើងយូរ » ជុងគុកគេរៀងខកចិត្តបន្តិចដែរព្រោះនេះមិនមែនជាឈូស៊ីរបស់គេទេ គេខំតែអរ ។
« អឺហើយឯងគិតថាជាអ្នកណា?? »
« ឯងហៅយើងមកធ្វើអី??នៅមិនទាន់ឆ្លើយសំណួររបស់យើងទេ!! ន៎ែ!!កុំមកធ្វើមុខអន់ចិត្ត ខូចចិត្តស្អីក៏ឆា់និយាយមកយើងចាំស្ដាប់ឯងនិយាយដល់ចប់ បើមានអ្វីឲ្យជួយឬជួយគិតអីអាចសួរយើងបានយើងចាំស្វាគមន៍ឯងជានិច្ចណាអាគុក » ជីមីនគោះស្មារបស់គេតិចៗថានាយហៅគេមកដើម្បីឲ្យធ្វើរឿងអ្វី ឬមួយក៏ឲ្យជួយគិតអ្វីមួយដែលគេធ្វើមិនចេញមែនទេ?? ជុងគុកគេអង្គុយនៅស្ងៀមស្ដាប់ជីមីនរៀបរាប់និយាយមកដូចជាម៉ាក់របស់គេទៅហើយ។
« អាគុក!!ឯងលឺយើងសួរទេ??ឯងថ្លង់ហើយមែនអានេះ?? »
« យើងខូចចិត្តណាស់អាមីន »
« រឿងអី?? »
« ឬមួយជាប្រុសម្នាក់ដែលបានអង្គុយលេងជាមួយមីងឈូមែនទេ ? » ជីមីនជម្រិតសួរជុងគុក
« អឺ!! »
« ហើយគេជាអ្នកណា???មកពីណា??ឯងបណ្ដាលឲ្យគាត់និយាយគ្នាតែពីរនាក់អ៊ីចឹង ចុះម៉ែដោះគាត់ទៅណា?? » ជីមីន
« គេជាមនុស្សដែលមីងយើងស្រលាញ់ គេជាអ្នកណាយើងក៏មកនដឹងដែរ ដឹងត្រឹមថាយើងដឹងថាគេជាមនុស្សសំខាន់របស់គាត់ទៅបានហើយ » ជុងគុក
« មិចក៏ឯងដឹងអាគុកនិយាយប្រាប់យើងឲ្យអស់ទៅមើល » ជីមីនគេចង់ដឹងខ្លាំងណាស់
« បើហៅគ្នា សុទ្ធតែ អូន បង ហើយឯងចូលមកបករហែលជាឃើញហើយថាស្និទ្ធស្នាលគ្នាយ៉ាងណានោះ?? » ជុងគុក
« មែនហើយ!! »
«  ចឹងឯងចង់ឲ្យយើងធ្វើយ៉ាងមិច?? »
« យើងឲ្យឯងមកជួយគិតយើងនិងហើយថាគួរធ្វើបែបណាបន្តនោះ » ជុងគុក គេអត់ដឹងថាគួរធ្វើយ៉ាងមិចទៀតទេ មានតែជីមីនប៉ុណ្ណោះដែលអាចជួយគេបាន ។
«  យើងនឹកឃើញហើយ » ជីមីនញញឹមចុងមាត់

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now