ភាគ:៥២

219 7 0
                                    


   ជុងគុកហើយឈូស៊ីអ្នកទាំងពីរក៏បានមកដល់ក្រុមហ៊ុនទាំងឈូស៊ីនាងមិនបាននិយាយអ្វីជាមួយជុងគុកទាំងអស់គឺបានបើកទ្វាចុះចេញពីក្នុងឡានយ៉ាងលឿនចូលមកខាងក្នុងក្រុមហ៊ុន។
« មើលចរិតចុះលោកអើយ» ជុងគុកគេក្រវីក្បាលអស់អ្វីនិយាយចេញមកពិតប្រកដមែនដែលអ្នកមីងម្នាក់នេះធ្វើបែបហ្នឹងមកកាន់នាយនោះ។តែយ៉ាងណានាយបានយកឡានទៅចតទុកដើរចូលមកខាងក្នុងក្រុមហ៊ុនក្រោយឈូស៊ី។
   មកដល់ខាងក្នុងបុគ្គលិកដែលស្គាល់ថាជុងគុកជានរណានោះបានអោនគោរពគេគ្រប់គ្នាឯជុងគុកគេងក់ក្បាលតិចៗដើរចេញបាត់។
« មីងព្រឹកនេះគឺមានប្រជុំ»
« ម៉េចក៏ខ្ញុំមិនដឹង? »
« បើខ្ញុំមិនបានប្រាប់ទើបប្រាប់មិញហ្នឹង»
« អឺដឹងហើយ»ឈូស៊ីនាងមិននិយាយអីទៀតក៏អង្គុយលើសាឡុងចុចអូសទូរស័ព្ទធ្វើជាមិនដឹង។
« មីងអត់ជួយធ្វើការងារអីទេ? » ជុងគុកនាយចង់ចិញ្ចើមសម្លឹងមើលទៅឈូស៊ីជាប់គេឃើញនាងនៅអង្គុយចុចទូរស័ព្ទធ្វើមិនដឹងមិនខ្វាយខ្វល់ពីការងារនៅពេញតុធ្វើការនេះសោះ។
« អូរ!នេះក្រែងជាការងាររបស់ឯងមិនអញ្ចឹងហី?គ្មានពាក់ព័ន្ធជាមួយខ្ញុំ?ឯងជាម្ចាស់ក្រុមហ៊ុនក៏ធ្វើវាតែម្នាក់ឯងទៅខ្ញុំគ្រាន់តែមកអង្គុយមើលឯងធ្វើការប៉ុណ្ណោះបន្តិចទៀតខ្ញុំក៏ចេញពីក្រុមហ៊ុននេះទៅក្រុមហ៊ុនរបស់លោកប៉ាខ្ញុំវិញហើយ» ឈូស៊ីនាងពោលមកយ៉ាងងាយស្រួលតែកុំមើលមុខអ្នកអង្គុយស្ដាប់នោះនិយាយពីខំខាំមាត់ទប់កំហឹងដាក់នាងណាស់គេគ្រឺតអាចរិតនិយាយមិនមើលមុខរបស់គរនឹងពិតមែនម៉េចគេមិនសំខាន់ដល់ទូរស័ព្ទនាងឬក៏បែបណាវិញនៀក?
« មីងនិយាយហើយមើលមុខខ្ញុំអត់បានមែន? » ជុងគុកនាយខឹងអត់អំពើទៀតហើយត្រឹមតែរឿងបេតុប៉ុណ្ណឹងសោះហ្នឹង?អូយនាងសុំអត់យល់ជាមួយកាយវិការរបស់គេទាំងប៉ុន្មាននេះសោះ។
« ហើយវាទើសស្អីឯង? » ដល់ថ្នាក់ហ្នឹងពេកទៅនាងលែងចង់មកជួបមុខនិយាយដាក់គេទៀតហើយតាមមើលទៅពេលនិយាយមិនមើលមុខក៏ខុសដែរឬ?
« អត់ទើស»
« អត់ទើសនិយាយរកងាប់អីមិញអាណាគេអ្នកថា? »
« មិនដឹង»
« ប្រហែលជាកូនឆ្កែនៅទីនេះហើយតាមមើលឯងគិតចឹងអត់?»
« មីងឈូស៊ី....» ជុងគុកគ្រឺតខ្នាញ់នាងពេកក៏ស្រែកដាក់នាងតែម្ដងបន្ទាប់មកគេបានងើបចេញពីកៅអីអង្គុយធ្វើការដើរសំដៅមករកអ្នកអង្គុយលើសាឡុងនេះដោយមិនបានដឹងថាជុងគុកបានមករកនាងទេ។
« ហ្អាយយយ....ជុងគុក..» នាងភ្ញាក់ដូចត្រូវគេជះទឹកក្ដៅដាក់ណាស់ព្រោះជុងគុកបានរុញនាងខ្ទប់សាឡុងដោយមាននាយទ្រោបពីលើមិនឲ្យនាងភ័យម៉េចកើតទៅ?
« ឯងចង់យ៉ាងម៉េចជាមួយនឹងខ្ញុំ?ងើបចេញទៅ» នាងព្យាយាមរុញខ្លួនជុងគុកចេញពីខ្លួននាងធ្ងន់សឹងអីហើយគេនៅមិនចុះចេញទៀតនៅញញឹមឌឺនាងធ្វើមិនដឹង។
«អត់ចង់យ៉ាងម៉េចទេតែចង់ថើបមីង..អ៊ុប» ស្រដីចប់ភ្លាមឈូស៊ីនាងមិនអាចនិយាយឃាត់គេជាប់ឡ់យគឺជុងគុកបានអោនមុខដ៏សង្ហារខាតព្រលឹងរបស់គេនេះមកថើបលើបបូរមាត់ក្រពុំរបស់ឈូស៊ីយ៉ាងលឿនហើយផ្អែមល្អែមថែមទៀតឯឈូស៊ីថាចង់បករកែកក៏មិនកើតបើគេថ្នាក់ថ្នមដាក់នាងដល់ម្លឹងហើយនោះក៏បានទោទន់ទៅតាមការថើបមួយនោះដែរ។
« មុខមីងក្រហមហើយនោះ» ជុងគុកគេប្រលែងកាថើបភ្លាមបាននិយាយចម្អកចម្អន់ឈូស៊ីភ្លេចមិនបាច់ចាំយូរនោះឡើយ។
« ហ៉ើយ...!ឯងនេះ...» ឈូស៊ីខ្នាញ់ណាស់លោកអើយហេតុអ្វីគេចូលចិត្តធ្វើឲ្យអារម្មណ៍នាងច្របូកច្របល់ដល់ថ្នាក់នេះទៅ?នាងមិនយល់ទាល់តែសោះ។
« អ៊ឹម...»
« អើយយយ...រោគចិត្តបំផុតហើយ» ជុងគុកនាយបានថើបដៃដែលឈូស៊ីចង្អុលមុខគេនោះទាំងលិចមាត់លិតកអីធ្វើឲ្យឈូស៊ីនាងឡើងបះរោមខ្ញាកៗម៉ងមុខក៏ឡើងក្រហមចង់ចេញពីគេក៏មិនកើតទៀតបើលែងមកទ្រោបលើនាងឡើងរើខ្លួនមិនចង់រួចទៅណាហើយនោះ។
« រោគចិត្តតែជាមួយអូនមីងប៉ុណ្ណោះបាទ» ជុងគុកញញឹមស្ញេញដាក់ឈូស៊ីនិងបន្តថើបលើដៃរបស់នាងដដែលនៅងើបមើលមុខរបស់នាងតូចទៀតផង។
« មើលមុខអីដាក់ជាំភ្នែកឥឡូវហ្នឹង»
« អូនមីងអត់ហ៊ានវៃបងក្មួយទេ»
« អូនមីងបងក្មួយក្បាលឯងស្អីអាជុងគុក?ប្ដូរពាក្យហៅភ្លាម» ឈូស៊ីនាងចឹងឆេវទៀតពេលមកនិយាយហៅនាងដូច្នេះឬមួយគេលេបថ្នាំខុសទើបនិយាយចេញមកមិនសូវគ្រប់ដូចគេដូចឯងបែបហ្នឹងនោះអូយនាងមិនដឹងគួរគិតយ៉ាងណាឡើយឥឡូវនេះ។
« អាវ!ហៅចឹងសោះខុសដែរឬ?»
« អឺខុស»
« ចឹងហៅបងអូនវិញល្អជាងត្រូវអត់អូនឈូស៊ី? »
« អើយយនេះកាន់តែទៅមែនទែនហើយតើ» ឈូស៊ីក្រពុលមុខដោយសារតែរូបគេនេះខ្លាំងណាស់ម្ដងថាចេះម្ដងថាចោះទាំងដែលនាងអ្នកសមីខ្លួននេះមិនទាន់បានថាអ្វីមួយផងនោះ។
« មនុស្សស្រលាញ់គ្នាហៅបែបនេះហើយអ្នកមីងចង់បានអីទៀត? »ជុងគុកគេកាន់តែអោនមុខមកជិតនាងបន្ថែមទៀតទាំងដែលឈូស៊ីនាងព្យាយមងាកមុខចេញគេចចេញមិនចង់ឃើញមុខគេដែលមើលមកមើលបែបនេះទេ។
« បានហើយវាមិនអាចទៅរួចទេ» ឈូស៊ីឃើញថាជុងគុកភ្លេចខ្លួននាងបានរុញគេចេគយ៉ាងលឿន៉នាងក៏ក្រោកឈរអស់កម្ពស់ចេញពីអូហ្វីសធ្វើការរបស់ជុងគុកនេះបាត់ដោយថ្ពាល់សងខាងនាងវាក្រហមដូចផ្លែប៉េងប៉ោះទុំទៅហើយនោះ។
« វាប្រកដជាអាចមីងចាំតែមើកទៅខ្ញុំនិងយកអ្នកមីងមកទាល់តែបាន» ជុងគុកគេញញឹមចុងមាត់គេម៉េចអាចប្រលែងឲ្យចំណីមួយនេះចេញពីដៃរបស់គេដូចកាលពីប្រាំឆ្នាំមុនបានទៀតទៅ?គឺមិនអាចនោះទេម្ដហនេះនាងត្រូវតែក្លាយជារបស់គេម្នាក់គត់។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Место, где живут истории. Откройте их для себя