ភាគ:៥០+៥១

229 6 0
                                    


« ឃើញឈូពូកែឈ្លោះជាមួយកូនមែនប៉ុន្ដែពេលកូនមិននៅតែងតែនិយាយរំលឹកពីកូនរហូតអញ្ចឹងហើយកូនកុំប្រកាន់ឈូអី» លោកស្រីចនគាត់បានកាន់ដៃជុងគុកអង្អែលលេងតិចៗក៏មិនភ្លេចលើករឿងឈូស៊ីកាលពីមុននោះមកនិយាយប្រាប់ជុងគុកបន្ថែមពីលើទៀត។
« បាទម៉ាក់» រាងក្រាស់ញញឹមសើចលេងយ៉ាងរីករាយជាមួយអ្នកម៉ាក់របស់គេដោយក្ដីសុខ។ បន្ទាប់ពីនិយាយគ្នារួចរាល់អស់ទៅហើយបានជាជុងគុកសុំអ្នកម៉ាក់ឡើងទៅបន្ទប់របស់ខ្លួនចូលសម្រាកតែម្ដង។
ក្រាក....!
   ទ្វាបន្ទប់របស់ឈូស៊ីមានដៃមាំមួយបានបើកចូលមកនាងតូចដែលកំពុងអង្គយលើគ្រែគេងបានងាកសម្លឹងមកមើលភ្លាម។
« ឯងចូលមកក្នុងបន្ទប់របស់ខ្ញុំធ្វើអី?បន្ទប់របស់ឯងនៅខាងនោះតើ? » ឈូស៊ីនាងសួរគេធ្វើដូចមិនសូវខ្វាយខ្វល់ជាមួយគេឡើយគឺនាងចុចអូសទូរស័ព្ទលេងមិនដឹង។
« ចូលមកមិនបានឬអ្នកមីងក្រែងពីមុនខ្ញុំចូលមកបានរហូតតើ»ជុងគុកវៃចិញ្ចើមឌឺដាក់អ្នកមីងពូកែតែរអ៊ូនោះម៉េចឥឡូវគេចូលមកមិនបាន?
« ពីមុនផ្សេងឥឡូវនេះផ្សេងគ្នា» ឈូស៊ីដាក់ទូរស័ព្ទរបស់ខ្លួនចុះនិងចុះពីលើគ្រែចុះមកនិយាយតទល់ជាមួយជុងគុកម្ដង។
« គ្មានខុសគ្នាត្រង់ណាផងខ្ញុំនៅតែដដែលហ្នឹង?មីងកុំចេះតែនិយាយបង្កាច់បង្ខូចខ្ញុំនោះតិចបាបនោះ?»
« កុំយករឿងបាបបុណ្យមកនិយាយរឿងនេះវាមិនពាក់ព័ន្ធជាមួយគ្នាទេ»
« ម៉េចក៏ថាមិនពាក់ព័ន្ធ»
« មិនពាក់ព័ន្ធគឺមិនពាក់ព័ន្ធនឹងហើយឯងល្មមចេញទៅចូលបន្ទប់ឯងវិញទៅនេះក៏យប់ហើយដែរខ្ញុំត្រូវងូតទឹកចូលគេងទៀត» ឈូស៊ីនាងនិយាយបណ្ដើរនិងរុញជុងគុកចេញមកក្រៅបណ្ដើរតែវាមិនបានផលសោះនាងត្រូវបានជុងគុកបែរមកចាប់អោបភ្លេតឈូស៊ីនាងភ្ញាក់ខ្លួនឲ្យព្រឺតម្ដងទៀត។
« ឯងធ្វើអីហ្នឹង?លែងខ្ញុំណា»នាងតូចរើបម្រាស់ពីដៃរាងក្រាស់ទោះដឹងថារើចេញពីដៃគេមិនរួចក៏ដោយចំប៉ុន្ដែនាងមិនព្រមឲ្យគេអោបងាយៗទេ។
« អត់...អ៊ុប» ជុងគុកឆ្លើយមួយម៉ាត់និងអោនមុខទៅថើបបបូរមាត់ផ្កាឈូកក្រពុំរបស់នាងតូចឈូស៊ីដែលគេជាមនុស្សទីមួយហើយបានថើបនាងនោះវាជាស្នាមថើបដំបូងផងត្រូវធ្លាក់មកលើក្មួយប្រុសជើងល្អនេះឬ?
« ជុងគុក...ផាច់..ឯងធ្វើឆ្កួតអី?នេះខ្ញុំជាមីងឯងណាហេតុអ្វីក៏មកថើបខ្ញុំហ៎ាស?» ពេលនាងរើរួចចេញពីគេហើយក៏ទះជុងគុកមួយដៃធ្វើឲ្យថ្ពាល់ខាងស្ដាំរបស់គេមានស្នាមម្រាមដៃរបស់នាង។
« មីង?ជាមីងថើបគ្នាមិនកើតឬ?ខ្ញុំនិងធ្វើឲ្យមីងមើលថាក្មួយក៏អាចថើបមីងបាននិងធ្វើលើសនេះក៏មានដែរ...អ៊ុប...» ជុងគុកនាយថាចប់អោនមុខដាក់ទៅថើបបបូរមាត់នាងម្ដងទៀតគេគ្រឺតនាងណាស់ចូលចិត្តលើកពាក្យមីងក្មួយនឹងមកពិតមែនអត់មិនបានក៏ថើបនាងហើយថើបនាងរហូតដល់នាងអស់កម្លាំងដួលសន្លប់លើដៃរបស់គេបាត់ដោយមាននាយចាំទ្រស្រាប់ផង។
« ចំមែន..!ថើបតែតិចសោះសន្លប់ដែរមីងអើយមីងខ្លាំងបានតែសម្ដីពិតមែន» នាយឈរអស់សំណើចម៉ងឃើញខ្លាំងសឹងអីដល់ពេលគេថើបមិនប៉ុន្មានក៏សន្លប់បាត់នេះខ្លាំងបានតែសម្ដីពិតប្រកដមែន។
« គេងចងទៅខ្ចូតគួរឲ្យស្រលាញ់តែពេលភ្ញាក់មកពេលណាកាចឲ្យដូចខ្លាញីបង្ក្រាបមិនឈ្នះទេក្បាលវិញរឹងណាស់ហាមមិនឲ្យធុវើអីក៏រឹងដែរគ្មានសូវចេះព្រួយបារម្ភពីសុខភាពខ្លួនឯងទេខ្សឺតៗៗៗ...» រាងក្រាស់លើកដៃទៅអង្អែលសក់នាងរួចបានពោលពាក្យប៉ុន្មានឃ្លាមកតាមក្រោយគេស្រលាញ់នាងកាន់តែខ្លាំងឡើងទៅហើយមិនអាចកាត់ថ្លៃបានបន្ទាប់ពីនិយាយចប់អស់បានជាគេថើបនាងពេញផ្ទៃមុខមិនចន្លោះសោះរួចបាននាយចេញពីបន្ទប់ឈូស៊ីទៅបន្ទប់គេងរបស់គេ។
   ជុងគុកមកដល់បន្ទប់ក៏អង្គុយស្ទាបបូរមាត់របស់គេលេចស្នាមញញឹមមកទាំងស្រស់ស្រាយក្នុងចិត្តគេនៅមិនអស់ចិត្តជាមួយនិងខ្លួនឯងសោះថាហ៊ានទៅថើបឈូស៊ីស្រស់ៗចឹងនោះមុនដំបូងគេគ្មានបំណងថាថើបឡើយប៉ុន្ដែដោយទ្រាំមិនបានក៏ចាប់ថើបយបម៉ងទៅ។
« ផ្អែមណាស់....អ៎េ...ឯងកំពុងតែគិតអីហ្នឹង?នេះជាមីងមិនមែនជាស្រីៗដែលឯងស៊ីបោះចោលដូចមុនទេ» ជុងគុកគេដាស់សតិរបស់ខ្លួនមកវិញចេះតែទៅនឹកឃើញរឿងដែលមិនគួរកើតនោះទៅរួចដែរម៉្យាងគេនឹកនាងជាមីងក្មួយបង្កើតទៀតវាគ្មានថ្ងៃអាចទៅរួចនោះឡើយ។ គេធ្លាប់បានលេងស្រីស្រាក៏ពិតមែនតែចំពោះអ្នកមីងឈូស៊ីនេះគេមិនបានយកអារម្មណ៍នាងមកលេងសើចដូចជាអ្នកផ្សេងទេព្រោះហេតុផលតែម៉្យាងនោះគឺគេស្រលាញ់នាងស្រលាញ់តែនាងម្នាក់គត់គ្មានថ្ងៃឲ្យបេះដូងមួយនេះទៅឲ្យអ្នកណាផ្សេងទេនេះហើយជា ចន ជុងគុក ទេមិនមែនចនជុងគុកល្ងីល្ងើឡើយគេជាជុងគុក ហ្កាល់ដេសដែលអភិវឌ្ឍន៍ខ្លួនក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតដែលរឹងមាំមិនចុះចាញ់ជាពិសេសសត្រូវស្លាប់រស់របស់គេតែម្នាក់គត់នោះ ។
_____

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Nơi câu chuyện tồn tại. Hãy khám phá bây giờ