ភាគ:៤២

216 8 0
                                    


« ចៅហ្វាយហេតុអ្វីក៏មិននិយាយជាមួយអ្នកនាងឈូស៊ីឲ្យដឹងគ្នាទៅ?ចាំបាច់ធ្វើជាមិនស្គាល់ធ្វើអ្វីទៅទាន?
ខ្ញុំមិនយល់សោះឡើយ តិចល៎អ្នកនាងឈូស៊ីគិតថាចៅហ្វាយធ្វើជាមិនស្គាល់ទៅ?អ្នកនាងអាចអន់ចិត្តបានណាទាន» នាយខេបានចូលមកក្នុងឡានដែលមានជុងគុកនៅអង្គុយក្នុងនោះដែរនាយសែនឆ្ងល់ថាចៅហ្វាយធ្វើអញ្ចឹងចង់មានន័យយ៉ាងម៉េច?គេតាមចៅហ្វាយមិនទាន់សោះ។
« ឯងសាកកុំដឹងមួយរឿងទៅស៊ីបាយអត់ចូលឬក៏យ៉ាងម៉េចអានេះ? » ជុងគុកគេសម្លក់ទៅអ្នកដែលបានងាកមកបាំងខាងក្រោយមកនិយាយដាក់គេ។
« ចៅហ្វាយ...»
« ថីទៀតហើយ? » គេម៉ួម៉ៅជាខ្លាំងពេលកូនចៅនេះហៅគេម្ដងទៀតមុននេះទើបគេស្ដីឲ្យហើយផង។
« ចៅហ្វាយមើលនោះជាអ្នកនាងឈូស៊ីតើ?ហើយម្នាក់នោះជាលោកស៊ូជុនទានអ្នកនាងឈូស៊ីបានឡើងលើឡានរបស់គេចេញទៅបាត់ហើយ» នាយខេពេលគេងាកមកខាងមុខវិញលែងនិយាយជាមួយទផតប៉ុន្ដែភ្នែកគេក៏ងាកទៅប៉ះជាមួយរូបភាពដែលឈូស៊ីនាងបានឡើងឡានទៅជាមួយនាយស៊ូជុនទៀត ជុងគុកក៏បានងាកទៅមើលដូចជានាយខេដែរនិងក្ដាប់ម្រាមដៃជាប់។
« យើងស្មានតែលែងទាក់ទងជាមួយគ្នាទៀតហើយតើ» ជុងគុកគេពោលចេញមកទាំងការខឹងគេបានលឺមកពីនាយខេថាពួកគេមិនដែលបានជួបគ្នាទៀតទេម៉េចក៏ឥឡូវនេះមកជួបគ្នា?មិនឲ្យគេខឹងយ៉ាងម៉េចទៅបាន?
« ខ្ញុំក៏មិនប្រាកដប៉ុន្មានដែរទានដឹងត្រឹមថាមួយរយ:ពេលធំដែលអ្នកនាងឈូស៊ីមិនបានទៅណាមកណាជាមួយលោកស៊ូជុនដោយសារតែរវល់ការងារ» នាយខេគេរាយការណ៍មកបន្តទៀតប្រាប់ចៅហ្វាយរបស់ខ្លួនជុងគុកកាន់តែលឺក្នុងចិត្តក្ដៅរាប់អង្សាសេ។
« បើកឡានទៅតាមទៅ»
« បាទទាន» នាយជាកូនចៅបានបញ្ជាពីចៅហ្វាយនាយហើយក៏បានបើកឡានទៅតាមពីក្រោយឡានស៊ូជុននោះ។
  នៅតាមផ្លូវជុងគុកគេសម្លឹងមើលទៅឡានរបស់ស៊ូជុនមិនដាក់ភ្នែកសោះកែវភ្នែករបស់គេឡើងក្រហមងាំងច្រាលទៅដោយឈាមហើយពេលនេះគេតែងតែឃើញនាងញញឹមរីករាយពេលនិយាយជាមួយស៊ូជុនសត្រូវរបស់គេនឹងណាស់តែបើនិយាយជាមួយគេវិញញញឹមអីតិចក៏គ្មានដែរគិតឃើញហើយក្ដៅចិត្តពិតមែន។
   ភោជនីយដ្ឋាន.....!
    ស៊ូជុននិងឈូស៊ីបានមកដល់ហាងអាហារដែលល្បីមួយនៅក្នុងទីក្រុងសេអ៊ូលនេះនាយបានចុះពីក្នុងឡានមកបើកទ្វាឡានឲ្យឈូស៊ីទៀតបើនិយាយពីអ្នកកំពុងតែមើលពីចម្ងាយនោះក្ដាប់ម្រាមដៃខ្លួនឯងចង់បាក់ព្រោះតែអារម្មណ៍ប្រច័ណ្ឌរបស់គេ។
« យកឡានទៅចតទុកទៅយើងចងចូលទៅញាំបាយនៅទីនេះ» ជុងគុកម្ដងនេះមកនចេះតែបណ្ដោយឲ្យឈូស៊ីទៅណាមកណាជាមួយស៊ូជុនតាមតែចិត្តទៀតទេនាយនឹងតាមឈ្នានីសគ្រប់កន្លែងចាំតែមើលចុះកុំថាគេនិយាយលេង។
« ទទួលបញ្ជាទាន( បើថាចង់ទៅតាមឃ្លាំមើលអ្នកនាងឈូស៊ីវាត្រូវជាង) » នាយខេឆ្លើយទៅចៅហ្វាយទាំងមិនឲ្យទាស់ចិត្តនៅឆ្លៀតនិយាយដើមជុងគុកតិច"ក្នុងចិត្តទៀតកុំស្មានថាគេទាញមិនដឹងនោះ។
« ឈូអូនជាអ្នកកម្មង់អាហារទៅ» អ្នកចូលមកខាងក្នុងនេះវិញស៊ូជុនបានហុចសៀវភៅមីនុយមកឲ្យនាងតូចជាអ្នកកម្មង់គេមិនបានកម្មង់ខ្លួនឯងឡើយ។
« អូខេ!បើថាមិនត្រូវចិត្តអីកុំបន្ទោសអូនឲ្យសោះ»ភាសាផ្អែមល្អែមរបស់អ្នកទាំងពីរចេះតែមានរហូតមិនដែលបាត់សោះ ដោយឈូស៊ីគ្មានបានទៅប្រកែកអីទាំងអស់គឺយល់ព្រមតាម។ នាងបានចាប់ផ្តើមកម្មង់មុខម្ហូបណាដែលខ្លួនយល់ថាវាសមល្មមអាចឲ្យស៊ូជុនញាំបាមហើយក៏រើសនេះរើសនោះពេញហ្នឹង។
« ខ្ញុំយកប៉ុណ្ណឹង» ឈូស៊ីនាងងើបមុខមកនិយាយប្រាប់អ្នករត់តុដែលបានកត់មុខម្ហូបដែលនាងបានកម្មង់មុននេះ។
« សូមអ្នកទាំងពីររងចាំសិនច៎ាស» អ្នករត់តុទទួើបានការកម្មង់រួចអស់ទៅហើយក៏បានដើរចេញពីតុរបស់នាងនឹងស៊ូជុនបាត់។
« បងឲ្យខ្ញុំកម្មង់តិចញាំមិនកើតអីទៅ? ខ្ញុំអាចកម្មង់មិនត្រូវចិត្តបងណា? » ឈូស៊ី
« មិនអីទេបងអាចញាំបានបើអូនជាអ្នកកម្មង់ឲ្យទាំងមូលទៅហើយ» ស៊ូជុនគេប្រើសម្ដីផ្អែមល្អែមដាក់ឈូស៊ីឡើងនាងអៀនមុខក្រហមអស់រលីងចេះតែមកសម្ដីឡកលើយនាងទៅកើតដែរនាងជាស្រីក៏ចេះអៀន។តែក៏ហួសចិត្តជាមួយអ្នកតាមមើលនោះវិញ
គេសម្លឹងមើលទៅភាពល្អូកល្អើនរបស់ពួកគេទាំងពីរដោយក្ដីក្រហល់ក្រហាយពេញឱរ៉ាណាស់ចង់តែទៅចាប់ទាញនាងឲ្យចេញឆ្ងាយពីគេម្នាក់ហ្នឹងទេហើយយកនាងមកជិតគេមិនឲ្យជួបគ្នាជាមួយស៊ូជុនម្ដងទៀតឡើយគេមិនចង់ឃើញនាងទៅស្និទ្ធស្នាលជាមួយអ្នកផ្សេងក្រៅពីគេទេ។
« ចៅហ្វាយស្ងប់អារម្មណ៍សិនទៅទាន3» នាយខេដែលអង្គុយទល់មុខចៅហ្វាយក៏បានដាស់តឿនឲ្យជុងគុកឈប់ច្របាច់កែវទឹកបន្តទៀតព្រោះតែវាជិតបែកទៅហើយជុងគុកនាយរៀងមានស្មានរតីុំកបន្តិចទើបបានទម្លាក់កែវទឹកនោះចុះវិញ។

  

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now