ភាគ:៦៩+៧០

287 11 2
                                    


    ជាន់ក្រោម....!
  ឈូស៊ីបានចុះមកខាងក្រោមក្រោយជុងគុកដោយសារតែនាងនៅឈឺអត់ទាន់បាត់បានជានៅត្រាំទឹកក្ដៅឧណ្ឌៗនោះ។ នាងពេលនេះមិនសូវហ៊ានមើលមុខរបស់ជុងគុកចំៗនោះឡើយ។
« មីងអូនមកញាំអាហារពេលព្រឹក» សម្ដីចាក់ដោតរបស់ជុងគុកហៅឈូស៊ីឡើងមកនាងគាំងស្បូនខ្លាំងណាស់បើលែងមកហៅចឹងៗនៀក។
« ឆឺស..! » នាងតូចចូលមកអង្គុយក្នុងតុបាយសម្លក់ជុងគុកម៉ាឆ្ងាញ់ដែរនឹងណា។
« ញាំទៅ...» នាយប្រើកែវភ្នែកមុតស្រួចបង្ខំឲ្យនាងញាំបើនាងនៅមើលម្ហូបលើតុមិនញាំទៀត។
« ដឹងហើយ»ជុងគុកសើចរឹកពាក្រមិចក្រមើមរបស់រាងតូចដែលកំពុងធ្វើមុខក្រញ៉ូវខ្ចូតគួរឲ្យស្រលាញ់នោះណាស់បើអាចគេចង់ហក់ទៅចាប់ក្រញិចនាងមែនទែនតាម៉ងហើយតើ។
« មីងហ៎ាខ្ញុំសុំសួរមួយទៅមើល» នាងតូចដាក់បបូរចូលមាត់បានមួយម៉ាត់ជុងគុកនាយចាប់ផ្តើមមកសុំសួរនាងអីទៀតហើយក៏មិនដឹងដែរ។
«សួរមក» នាងតូចដាក់បបរចូលមាត់មួយម៉ាត់ទៀតបានឆ្លើយនឹងគេ។
« មីងលឺគ្រប់យ៉ាងដែលខ្ញុំនឹងអាស៊ូជុននិយាយគ្នាត្រូវអត់? »
« អ៊ឹម..លឺតើហើយច្បាស់ទៀតផង» ឈូស៊ីដាក់ស្លាបព្រាចុះសង្កត់ធ្ងន់ក្នុងការនិយាយចេញមកគេឃើញនាងញញឹមប៉ុន្តែក្នុងចិត្តវាមិនបានញញឹមសប្បាយចិត្តចេះមកជាមួយនាងនោះឡើងនាងនៅខកចិត្តមិនទាន់បាត់នៅឡើយទេ។ ទោះបីជានាងនឹងគេមិនទាន់ក្លាយជាអ្វីក៏ដោយគេប្រហែលជាដឹងថានាងស្រលាញ់គិតថានាងលង់និងគេងើបក្បាលទៅណារួចក៏ហីចុះតែនាងសុំប្រាប់ថានាងស្អប់ស្អប់គេខ្លាំងណាស់។
« ខ្ញុំនិយាយពេលនោះខុសទេ? »
« មិនខុសទេ»
« ពិតប្រាកដមែនអត់? »
« អ៊ឹម..»
« មីងអត់ខឹងខ្ញុំទៀតទេអី? »
« អត់ទេ»
« ហេតុអ្វីទៅមីងលែងខឹងជាមួយខ្ញុំ? » រាងក្រាស់បន្តចេះសួរជាន់កែងនាងមិនបញ្ឈប់បើពេលគេហៅស៊ូជុន"អា"មួយម៉ាត់ខឹងគេដាច់ក្បាលដាច់កន្ទុយឥឡូវមកធម្មតាៗមិនខឹងហើយនៅតបតបានតាមសម្រួលទៀតផង។
« ឯងចង់ឲ្យខ្ញុំខឹង? » នាងចង់មានអារម្មណ៍ល្អនិនចង់នាំភ្លើងឈ្លោះគ្នាចំពោះរឿងនឹងគេមិនចង់បាន?ឬចង់ខាំគ្នាដូចឆ្កែដូចឆ្មាបន្តទៀត? យ៉ាប់មែនតាប៉ិនេះចេញមកមិនឲ្យចូលចំណោមគេសោះ។
« អត់ចង់ឲ្យមីងខឹងទេពេលមីងមិនខឹងចឹងទៅគួរឲ្យស្រលាញ់ដល់ថ្នាក់ខ្ញុំងើបមុខទៅណាអត់រួច»
« ឈប់បានឈប់ទៅអាប្រើសម្ដីមកបោកប្រាស់ចិត្តមនុស្សស្រីនោះវាលែងសមទំនងទៀតហើយ»
« នេះខ្ញុំជុងគុកណាមីងមិនមែនអាស៊ូជុនដែលល្អពីមុនតែពីក្រោយវិញស្អុយរលួយនោះឡើយ»
« ឈប់រំលឹកពីគេទៅខ្ញុំមិនចង់លឺឈ្មោះមួយហ្នឹងទេលឺហើយញាំអីមិនចូល» នាងតូចយកស្លាបព្រាមកវិញដើម្បីដួសបបរមកញាំនាងធ្វើព្រងើយៗចង់ជុងគុកនិយាយអាក្រក់អ្វីក៏នាងលែងខ្វាយខ្វល់មកពីពេលមុននាងឆ្កួតតែឯង។
« ខ្ញុំឈប់និយាយរឿងនេះជាមួយមីងទៀតក៏បានឥឡូវចូលរឿងផ្សេងម្ដង» ជុងគុកគេនេះរកតែនាងញាំអីឲ្យបានស្រួលតិចមិនបានទេចេះតែមកសួរពីនាងមិនចេះចប់មិនចេះហើយ។
« អឺ..»
« មីងអត់ឆ្ងល់ទេថាកន្លែងនេះនៅឯណា? »
« មានអ្វីគួរឆ្ងល់?បើឯងមិនមែនយកខ្ញុំទៅលក់ឯណា?»
« មីងហ៎ក!ខ្ញុំសួរយកគួរតើ»
« យកខ្សែពួរមែនទេ? »
« មីង....» នាយសង្ហាមានហួសចិត្តអត់អ្វីយកមកថ្លែងវាចាទៀតសោះបើនាងចេញមកម៉ាកៗនេះអីគេខ្យល់ចាប់មែនទែន។
« ថី? »
« ខ្ញុំចូលសាច់ការហើយ»
« សាច់ការសាច់ចិញ្រ្ចាំអី?ក៏និយាយមកកុំអូសក្រឡាច្រើនខាតពេល»
« មីងគិតម៉េចរឿងពួកយើង»
« ធម្មតាៗទៅចប់»
« តែខ្ញុំអត់ចង់ធម្មតាជាមួយមីងទេ»
« បើអត់ចង់ម៉េចវិញ?»
« មីងខ្ញុំនិយាយប្រកដប្រជាមុនបានលេងសើចជាមួយមីងទេឥឡូវហ្នឹងណា»
« ហើយខ្ញុំក៏មិនបានឡេឡឺមិនដឹងឯណា? »
« អូខេ!ខ្ញុំមិនចង់ធម្មតាជាមួយនោះគឺខ្ញុំស្រលាញ់អ្នកមីងពិតប្រាកដមិនបានកុហកឡើយមីងស្ដាប់លឺឬនៅ?ហើយមីងកុំមកភ្លឺធ្វើដូចមិនបានដឹងពីខ្ញុំអី» នាយដាក់មកបាំងៗម៉ងស្មានតែគេមិនដឹងឬនាងក៏ដឹងអំពីរឿងនេះតែតាមមើលទៅនាងមិនបានតបតមកក្ដីស្រលាញ់របស់នាយវិញឡើយដូចជាពេលនេះអញ្ចឹងនាងនៅញាំបបរធ្វើជាមិនដឹងដូចសម្ដីគេនិយាយទៅនេះប្រៀបបាននឹងខ្យល់ហោះកាត់មុខនាង។
« មីងលឺខ្ញុំនិយាយទេ? » ម្ដងនេះនាយមកបញ្ជាកើជាមួយនាងម្ដងទៀតឲ្យវាច្បាស់ជាងមុន។
« សុំញាំបបរសិនបានអត់ចាំឆ្លើយ? »
« អត់បានទេត្រូវឆ្លើយឥឡូវ»
« ចិត្តអាក្រក់ម្លេះ? »
« ប៉ុណ្ណឹងអត់អាក្រក់ទេមីង»
« អ៊ឹម...!សុំគិតមើលសិននិយាយតាមត្រង់ចុះខ្ញុំនៅមិនទាន់ច្បាស់លាស់និងបេះដូងខ្លួនឯងទេឯងអាចរងចាំបានអត់?ប៉ុន្តែបើមិនរងចាំអតទៅខ្ញុំអត់ខ្វល់...តែអ៎េ...!ទាក់ទងគ្នាតែម្ដងគិតម៉េចដែរ? » ឈូស៊ីនាងថាម្ដងចេះមហដងចុះឡើងជុងគុកវង្វេងវង្វាន់នឹងនាងមិនចេះចប់មិនចេះហើយរហូតមកដល់ពេលនេះថ្ងៃនេះព្រឹកនេះគេបានលឺចម្លើយចេញពីមាត់នាងហើយចម្លើយដែលរងចាំអស់រយ:ពេលជាយូរទម្រាំបានលឺវាមិនងាយស្រួលទាល់តែសោះហើយមានដឹងទេ?គេអត់បានស្ដាប់ភ័នច្រឡំអ្វីទេ?វាច្បាស់ពេញត្រចៀកទាំងគូរពិតប្រកដដែរឬទេ?
« មីង...នេះមីងអត់កុហកខ្ញុំទេឬ?ដែលមកបបួលខ្ញុំទាក់ទងគ្នា? » ជុងគុកនាយនៅគាំងពាក្យនាងពោលចុងក្រោយនោះនៅមិនទាន់បាត់ស្ងាត់ៗមកបបួលញេឆីៗចឹងម៉ងរាល់ដងដូចត្រឹមត្រូវឥឡូវមើលសម្ដីនាងគេសុំខ្លាច។
« អត់កុហកទេបើឯងមិនចង់ទាក់ទងក៏ហីចុះខ្ញុំមិនខ្វល់» នាងចូលចិត្តណាស់ខាងនិយាយមិនខ្វាយខ្វល់និងតែតាមមើលកាយវិការរបស់នាងវាខុសពីមាត់ពិតប្រកដមែន។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now