ភាគ:២៣+២៤+២៥

229 7 0
                                    


   ឈូស៊ីយប់នេះនាងមិនបានទៅផ្ទះទេដោយនាងបានសុំប៉ាម៉ាក់ស៊ូជុននៅមើលថែនាយមួយយប់ ។ និយាយពីថាស៊ូជុននេះញញឹមខ្ចឹបតាម៉ងពេលបានឈូស៊ីនាងនៅមលលថែនោះ ។
« បងជុនឆាប់ញាំបបរទៅហ្នឹងបានសម្រាកយកម្លាំងឆាប់ជាឡើងវិញ » ស៊ូជុនគេស្ដាប់តាមសម្ដីរបស់នាងតូចណាស់ដោយមិនអាចជំទាស់បានគេមានទេធ្វើតាមប៉ុណ្ណោះ នាងពូកែខាងយកចិត្តទុកដាក់លើមនុស្សជុំវិញខ្លួននាងណាស់ ។
« អូនញាំអីហើយនៅ?? » ស៊ូជុនព្រោះបារម្ភខ្លាចនាងមើលថែគេហើយភ្លេចញាំអាហារអីហ្នឹង ដោយសារគេដឹងពីចរិតរបស់នាងស្រាប់ផង ។
« ញាំមុននេះរួចហើយបង » ឈូនាងបានញាំមុនដែលគេគេងម្លេះ នាងញាំបានមុនរួចហើយនាយក៏ភ្ញាក់នាងក៏បានរៀបចំបបរទុកឲ្យគេបានយ៉ាងត្រឹមត្រូវ ។
«  បាទ » គេឆ្លើយទៅនាងទាំងផ្អែម
« នេះបង » នាងផ្លុំបបរបញ្ចុកឲ្យគេញាំ បើអ្នកផ្សេងមើលមកឃើញគេគិតថាជាគូរសង្សា ឬ ប្ដីប្រពន្ធហើយ ។ នាងតូចបញ្ចុកបបរឲ្យគេរួចហើយនាង ទាញភួយយកមកដណ្ដប់ឲ្យគេបានគេង ឯនាងទុកដាក់ចានបបរនោះ ។
« បងឆាប់គេងទៅណា !! ខ្ញុំនៅកំដរបងទេ » នាងតូចឆ្លៀតប្រាប់គេឲ្យហើយកុំឲ្យសួរនាំនាងអី ណាមួយរបួសគេនៅឈឺនៅឡើយទេ មាត់ក៏មានរបួសដែរ ។
« ហ៊ឹម !!អរគុណឯងហើយឈូ!ដែលបានមកមើលថែបងអញ្ចឹងនោះ » នាងញញឹម ហើយឲ្យស៊ូជុនបិទភ្នែកគេងទៅ មិនយូរក៏បានគេងលក់បាត់ ឈូនាងឃើញស៊ូជុនគេងលក់ហើយក៏បានចេញមកក្រៅខលទៅអ្នកណាម្នាក់ ។
« ហេឡូម៉ែដោះ » ឈូស៊ីនាងបានខលទៅម៉ែដោះរបស់ជុងគុក
( អ្នកនាងឈូ អ្នកនាងនៅឯណា??ស្មាននេះហើយមុបទាន់មកផ្ទះទៀត ខ្ញុំសួរអ្នកប្រុសតូចក៏មិនដឹងដែរថាអ្នកនាងទៅណានោះ ) ម៉ែដោះគាត់សួរដោយក្ដីបារម្ភ នេះម៉ោង8យប់ទៅហើយមិនទាន់ឃើញឈូស៊ីទៅទៀត គាត់បារម្ភណាស់ ។
« ម៉ែដោះ!!ពេលនេះខ្ញុំនៅមន្ទីពេទ្យ »
( ហា៎ស....អ្នកនាងកើតអ្វីឬអត់?? ហេតុអ្វីក៏មិនប្រាប់ខ្ញុំឲ្យលឿនជាងនេះ )
« មិនមែនខ្ញុំទេណាម៉ែដោះ !!ខ្ញុំមិនបានកើតអ្វីឡើយ គឺសិស្សច្បងខ្ញុំគាត់ជួយគ្រោះថ្នាក់ចរាចរណ៍ បានជាខ្ញុំត្រូវមកមើលថែគាត់ណាម៉ែដោះ គាត់គ្រោះថ្នាក់ក៏ប្រហែលជាមកពីខ្ញុំដែរហើយ ពេលគាត់ចេញពីផ្ទញខ្ញុំហើយក៏ត្រូវជួបគ្រោះថ្នាក់បែបនេះ» ឈូស៊ី
( ពុទ្ធោអ្នកនាងរបស់ម៉ែដោះយ៉ាងណាក៏វាបានកើតឡើងហើយទោះយើងមិនចងជួបវាក៏ដោយ អ្នកនាងកុំបន្ទោសខ្លួនឯងអីណាវាមកនមែនជាកំហុសរបស់អ្នកនាងឡើយ ) គាត់បានស្ដាប់ហេតុផលរបស់នាងហើយក៏បានធូរចិត្តតិច មិញនេះស្មានតែនាងកើតអ្វីឡើងហើយបានជាគាត់បារម្ភយ៉ាងនេះនោះ ។
« ម៉ែដោះយប់នេះខ្ញុំសម្រាកនៅមន្ទីពេទ្យហើយមិនបានទៅផ្ទះទេ !! ម៉ែដោះចុះជុងគុកញាំបាយហើយនៅស្មានហ្នឹងហើយ ?? » ឈូនាងនឹកឃើញថាមានក្មួយប្រុសនៅផ្ទះម្នាក់ទៀតក៏សួរទៅ កុំថានាងជាមីងហើយមិនដឹងពីសុខទុករបស់ក្មួយ ។
( ច៎ាស!!អ្នកប្រុសជុងគុកមិនបានញាំបាយទេ ប្រាប់ខ្ញុំថាមិនឃ្លាន ទើបមិនបង្ខំ )
« មិនអីទេម៉ែដោះតាមតែគេទៅបើមិនញាំក៏ហីចុះ គេធំហើយគេមិនចេះពីខ្លួនឯងក៏អត់ទៅ » ឈូស៊ី នាងបានប្រាប់គេជារឿយៗថាឲ្យញាំបាយឲ្យទៀងពេលផងតែគេនៅដដែលមិនដែលស្ដាប់អ្វីដែលនាងនិយាយសោះ អាអីថានាងហ្នឹងក៏មិនដែលញាំដែរ ។
( ច៎ាសអ្នកនាង !!ចឹងម៉ែដោះឈប់ខំខានហើយ )
« ច៎ាស » ទឺត ទឺត
« ចំមែនហើយក្មេងម្នាក់នេះរឹងក្បាលគ្មានស្ដាប់អ្នកណាសោះ » ឈូស៊ីបានទេក្រវីក្បាលសុំអស់អីនិយាយជាមួយហើយបើរឹងដល់ថ្នាក់នេះនោះ រួចនាងដើរចូលទៅក្នុងបន្ទប់សម្រាករបស់ស៊ូជុនវិញ ។
« ចឹងបានន័យថាគាត់មិនបានមកផ្ទះទេឬយប់នេះ?? »

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now