ភាគបញ្ចប់

522 16 3
                                    


     ក្រុមហ៊ុនចនគ្រុប....!
    បុគ្គលិកនាំគ្នាធ្វើការទាំងញាប់ដៃញាប់ជើងគ្រប់គ្នាដោយសសរតែបានដឹងហើយថាឥឡូវនេះការងារដែលពួកគេត្រូវធ្វើនេះវាច្រើនខ្លាំងណាស់លើសពីការំពឹងទុកទៅថែមទៀត។ ម្នាក់ៗមមាញឹកជាមួយ ការងាររបស់ខ្លួនមិនបាននៅទំនេរជជែកគ្នាលេងដូចពេលមុនសោះ។
ងឺត...!
   ឡានខ្នាតវែងមួយគ្រឿងបានឈប់ចតនៅមុខផ្លូវចូលក្នុងក្រុមហ៊ុនចនគ្រុប។ មានមនុស្សប្រុសស្រីមួយគូរបានចុះពីក្នុងឡានមួយនោះមក។
« អូនចូលទៅខាងក្នុងមុនទៅចាំបងចូលទៅតាមក្រោយ» នាយកម្លោះបានវាចាទៅស្រីតូចរបស់ខ្លួននៅពីក្រោយខ្នងនាយនោះ ព្រោះគេត្រូវមានការផ្ទាល់ខ្លួន។
« ម៉េចក៏បងមិនចូលទៅដែរ? » នាងចងចិញ្ចើមដាក់មកគេដែលមិនព្រមចូលខាងក្នុងក្រុមហ៊ុនជាមួយខ្លួននោះមិនដឹងជាគេមានរឿងអីលាក់បាំងជាមួយនាងទៀតហើយក៏មិនដឹងដូចគ្នាដែរ។
«ចាំបងទៅតាមក្រោយណាទៅៗ»
« បងមានលាក់បាំងអីនឹងអូនឬអត់? »
« អត់មានទេអូនចូលទៅ»
« អូខេទៅក៏បាន» នាងមិនចង់នាំរឿងសួរគេច្រើនបន្តទៀតនោះក៏ព្រមចូលទៅខាងក្នុងមុននាយទៅ។
ជុងគុកនាយបានឃើញឈូស៊ីចូលក្នុងផុតកន្ទុយភ្នែកខ្លួនហើយនាយបានដើរទៅផ្នែកម្ខាងទៀតដែលមានឡានមួយកំពុងតែចតទុកនៅទីនោះនាយសំដៅទៅរកភ្លាម។
«ឯងមកអតឡើមអីនៅក្រុមហ៊ុនរបស់យើង? » នាយមកដល់ឡានចតទុកនោះភ្លាមក៏ស្រែកសម្លុតសួរគេភ្លេត។
« ខ្ញុំមកមើលឈូស៊ី» រាងសង្ហាចេញពីក្នុងឡានឆ្លើយតបដោយសម្លេងស្មើមិនបានរករឿងឈ្លោះឡើយគេមកនេះមានបំណងល្អប៉ុណ្ណោះហើយនាយក៏ចាប់ផ្ដើមកែចិត្តគំនិតដែលធ្លាប់គិតមិនគប្បីពីមុនបាត់សូន្យអស់លែងមានទៀតហើយ។
« មករកអូនឈូធ្វើអី?ឯងនៅមិនទាន់ភ្ញាក់ខ្លួនរឿងពេលនោះទៀត?ឯងបាននិយាយពាក្យអីចេញខ្លះអាចង្រៃ..» ជុងគុកចាប់ក្របួចកអាវស៊ូជុនមជិតនឹងសម្លុតសួរគេទាំងកំហឹងស្ដាយណាស់ដែលពេលនោះគេជាប់មានឈូស៊ីក្នុងដៃបើមិនអញ្ចឹងស៊ូជុនត្រូវស្លាប់ក្រោមដៃរបស់ជុងគុកមិនខាននោះទេ។
« ខ្ញុំដឹងខ្លួនខុសពេលហ្នឹងទើបឥឡូវនេះចង់មកសុំទោសឈូស៊ីប៉ុណ្ណោះតែចៃដន្យអីឯងបានឃើញខ្ញុំមុនបាត់ទៅហើយ» ស៊ូជុននាយនៅតែធ្វើកាយវិការត្រជាក់ស្រេបមិនច្រឡោតខឹងអ្វីទាំងអស់គេខុសគេព្រមទទួលហើយគេមិនចង់មានការខកចិត្តលើខ្លួនឯងបន្តទៀតទេ។
« សុំទោស?សុំទោសហើយឯងគិតថាវាសមជាមួយសម្ដីឯងឬ? » អរ...អញ្ចឹងមនុស្សដែលធ្វើខុសបានត្រឹមសុំទោសចឹងរហូតឬ?វាមិនចេះតែមាននោះទេការសុំទោសមានចំពោះរឿងតូចតាចក៏ប៉ុន្ដែនេះមិនមែនឡើយព្រោះគេនិយាយមើលងាយឈូស៊ីហើយគិតរួចខ្លួនត្រឹមហ្នឹង? វាស្រួលពេកទេដឹង?
« ខ្ញុំមិនដឹង» នាយក្រវីក្បាលមិនប្រកដថាការសុំទោសរបស់មានផលត្រឡប់មកវិញឬអត់នោះគេចង់ដឹងត្រឹមប៉ុណ្ណឹងយ៉ាងណាទាល់តែសាកហើយបានដឹងនោះ។
« ឯងទុកឱកាសឲ្យខ្ញុំម្ដងបានទេជុងគុក? »ស៊ូជុនពោលទាំងកំសត់ដោយសារនាយចង់ធ្វើវាចេញពីចិត្តស្មោះសរប៉ុណ្ណោះវាមិនអាចទេ?
« បាន...» ជុងគុកនាយមិនមែនជាមនុស្សអត់ហេតុផលរហូតទេណាគេក៏ចេះដឹងខុសត្រូវដែរបានយល់ស្របឲ្យគេទៅជួបឈូស៊ីនោះរួចហើយបាននាយប្រលែងដៃចេញពីកអាវស៊ូជុន។ ពីព្រោះតែស៊ូជុនឥឡូវចេះមកសុំឱកាសពីគេទៀតវាចម្លែកខ្លាំងណាស់អត់មិនបាននឹងព្រមតាមទៅ។
    បើមើលមកហ្វីម៉ាវិញនាងនិងជីមីននៅតែមិនចុះសម្រុងជាមួយគ្នាដដែលមិនសូវខ្វាយខ្វល់ជាមួយការតាមញ៉ែញ៉ង់របស់ជីមីនមកលើនាងឡើយ។ ដូចជាឥឡូវនេះគឺជីមីនបានបើកឡានជូននាងមកធ្វើការប៉ុន្តែមិនដឹងជាឥឡូវនេះគេជូននាងមកដល់ទីណាហើយក៏មិនដឹងដូចគ្នា។
« លោកនាំខ្ញុំមកទីណា?នេះខកម៉ោងខ្ញុំធ្វើការហើយណា? » នាងតូចហ្វីម៉ាច្រឡោតសួរជីមីនយ៉ាងរហ័សព្រោះតែគេហ៊ានណាស់ហ៊ានប្រឆាំងនឹងនាងក្រែងគេស្ម័គ្រចិត្តខ្លួនឯងជូននាងមកធ្វើការហី?
« អត់ធ្វើមួយថ្ងៃទៅ» ជីមីនឆ្លើយហាក់មិនខ្វល់សោះអំពីរឿងនេះឬអាងគេជាអ្នកមានមិនដឹងពីសុខទុក្ខអ្នកក្រសត់ដូចជានាងទេ?
« សូមលោកជួយជូនខ្ញុំវិញផង»
« មិន..»
« លោកមិនចេះស្ដាប់គ្នាទេក៏យ៉ាងម៉េច? ខ្ញុំប្រាប់ឲ្យលោកជូនខ្ញុំទៅវិញ»
« នាងអង្គុយនៅតែស្ងៀមៗទៅមិនកើតឬម៉េច? »
« អត់នោះទេបើលោកមិនព្រមជូនខ្ញុំឬៅវិញទេខ្ញុំនឹងលោតចុះពីក្នុងឡននេះមិនខានទេ»
« លលោតទៅឲ្យតែនាងហ៊ាន»
« បានតើ...»
ងឺតតតត....!
« ន៎ែកនាង.....» ជីមីនជាន់ហ្វ្រាំងឡានយ៉ាងលឿនដោយសារហ្វីម៉ាបានដោះខ្សែក្រវ៉ាត់ចង់ចុះពីក្នុងឡានពិតប្រាកដមែននោះ។
« នាងចង់ស្លាប់ណាស់មែនបានធ្វើបែបហ្នឹង? »
« មកពីលោកខ្លួនឯងមិនចេះស្ដាប់គ្នា»
« ហ៉ើយ...!ខ្ញុំមិនចង់ឲ្យនាងទៅធ្វើការដោយសារខ្ញុំមានរឿងចង់និយាយជាមួយនាង» នាយបានចុចបិទទ្វាឡានមិនឲ្យនាងបើកចេញទៅណាបានឡើយគេនៅមានពាក្យពេចន៍និយាយជាមួយនាងច្រើនណាស់អញ្ចឹងហើយទៅណាមិនបានទាំងអស់។ នាងជ្រួញចិញ្ចើមមានចម្ងល់និងគេទៀតហើយដែលមកធ្វើអ្វីប្លែកៗដាក់នាងមិនចេះចប់មិនចេះហើយនោះ។
« អរ...ខ្ញុំប្រាប់លោកជាច្រើនដងហើយថាខ្ញុំមិនបានស្រលាញ់លោកទេសូមលោកកុំមកពាក់ព័ន្ធជាមួយខ្ញុំទៀតអីទោះលោកប្រឹងធ្វើដល់ស្លាប់ទៀតក៏ខ្ញុំគ្មានចិត្តថានិងស្រលាញ់លោកសូម្បីតែបន្តិច» ហ្វីម៉ានាងយល់ភ្លាមក៏តបជាមួយគេបាំងៗមិនចាំបាច់ដល់គេសួរនាំពីនាងនោះឡើយ។ ហ្វីម៉ានាងស្រដីមកដោយគ្មានអាណិតអាសូរដល់ចិត្តបេះដូងកម្លោះសង្ហារម្នាក់នេះសោះហើយ។ ជីមីននាយអង្គុយស្មុងអារម្មណ៍ជាមួយពាក្យនាងនិយាយយ៉ាងយួររហូតដល់ហ្វីម៉ាអាចចុចបើកទ្វាឡានបាន។

You've reached the end of published parts.

⏰ Last updated: Jun 25, 2023 ⏰

Add this story to your Library to get notified about new parts!

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now