💸លោកប៉ាចិញ្ចឹម ខ្ញុំជាអធិរាជម៉ាហ្វៀ🔫

3.3K 106 2
                                    

|Nevol bl TK | ចន ជុងហ្គុក សូវៀរ៍រ៉ា
                                          &
ជី-យ៉ារ៉ា   //         ចន ថេយ៉ុង សូវៀរ៍រ៉ា

____________________

ភាគទី 1 « អូននៅជាសិស្សសាលានៅឡើយ daddyមិនអនុញ្ញាតនោះទេ  »

_____________

// លើផ្លូវឆ្ពោះទៅ ប៊ូសាន //
     លើដងផ្លូវដ៏ស្ងាត់ច្រងំខណះដែរមានឡានសេរីទំនើបពណ៍ខ្មៅរលោង ចំនួន3កំពុងធ្វើដំណើរយ៉ាងលឿនស្លេវ លើដងផ្លូវមួយនេះ។ បានបន្តិចឡានទាំង3ក៏ឈប់ចត់នៅកៀនផ្លូវបន្តិច ដើម្បីឆែកមើលម៉ាសីុនឡាន នឹងការពារកុំឪ្យឡាននេះមានបញ្ហារនៅពេលខាងមុខ ព្រោះឡានបើកមកយូរដែរហើយ ទើបចង់ឈប់បន្តិច។
      
« ចៅហ្វាយ!! ពួកយើងអាចទៅបន្តបានហើយទាន៎ » នាយកម្លោះឈុតខ្មៅ ខ្ពស់ស្រឡះដើរចូលមករក កម្លោះមាឌមាំសង្ហា  នឹងឪគម្រាមបន្តិចជាការគោរព ។ នាយឈ្មោះ ជេវ៉ុក ជាដៃស្តាំរបស់អ្នកប្រុសក្នុងគ្រួសារចន សូវៀរ៍រ៉ា។

« អ្អឹម...!»នាយកម្លោះ ក្រហឹមដើមក ជាការតបតមកនាយជំនិត ក្នុងឋាណៈខ្លួនជាអ្នកប្រុសត្រកូលចន សូវៀរ៍រ៉ា ។ ផ្ទៃមុខរាបស្មើស្រស់សង្ហា បោះជំហានយ៉ាងម៉ឺងម៉ាត់ រៀបនឹងចូលក្នុងឡានវិញ ព្រោះតែមុននេះនាយចេញមកខាងក្រៅដើម្បីស្រូបយកខ្យល់អាកាសខ្លះ។ ដោយសារតែនៅសងខាងផ្លូវមានទេសភាពល្អ នឹងខ្យល់បរិសុទ្ធច្រើន

ងា~ ងា~ ងា~

« ឈប់សិន!! »  នាយសង្ហាចូលដល់ក្នុងឡានហើយក៏ស្រាប់តែឮសំឡេងក្មេងយំ ទើបប្រញាប់ប្រាប់ទៅនាយជំនិតបង្អាក់គេ កុំឲ្យបិទទ្វារឡាន ទើបនាយរុះររាន់ចុះពីលើឡានវិញ នឹងតាមស្តាប់សំឡេងក្មេងយំមួយនោះ

ងា~ងា~ងា~

« ចៅហ្វាយ វាដូចជាសំឡេងក្មេងយំទាន៎ » នាយជំនិតជេវ៉ុក ក៏ចាំផ្ទៀងស្តាប់ នឹងបានឮដំឡេងនោះដូចគ្នា

« មែនហើយ វានៅក្បែរៗនេះ » ថាចប់នាយកម្លោះក៏ដើរតាមរកប្រភពសំឡេងនោះ រហូតទាល់តែឃើញទារកម្នាក់ ដែរវាប្រៀបដូចជាមាននរណាម្នាក់យកគេមកបោះបង់ចោល ។

« ចៅហ្វាយ នេះជា...»

ងាៗៗ~

« ព្រៃផ្សៃមែន...» នាយក្រាស់លើកបីទារកឡើងរលាក់តិចៗ លួងឪ្យឈប់យំ ពេលនោះទារកនោះស្រាប់តែ...

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now