ភាគទី 20 : ចូលសួរ...

754 56 0
                                    

ចន ជុងហ្គុក សូវៀរ៍រ៉ា & ចន ថេយ៉ុង សូវៀរ៍រ៉ា

__________________

       +ពេលយប់🌃
ពេលយប់ក៏ឈានចូលមកដល់ ហើយជុងហ្គុកនឹងជេវ៉ុកក៏ត្រឡប់មកពីរករាងតូចវិញដោយគ្នា កាយក្រាស់ដើរចូលផ្ទះទាំងគ្មានប្រឹង ទឹកមុខអស់សង្ឃឹមសឹងតែគ្មាននឹងឈានជើងដើរទៅមុខ
      
       « លោកម្ចាស់!! លោកម្ចាស់មកវិញហើយ ខ្ញុំបានរៀបចំអាហារច្រើនណាស់សម្រាប់លោកម្ចាស់ » អានី ដែរឃើញនាយក្រាស់មកវិញហើយក៏ប្រញាប់រត់ទៅទទួល និយាយទៅនាយទាំងញញឹមញញែម វាខុសពីនាយក្រាស់ដែរមិនខ្វល់នឹងនាងឡើយ នាយសម្លឹងមុខនាងបន្តិចហើយ ក៏ដើរចូលបន្ទប់ដែររៀបចំរួចជាស្រេចមួយបាត់ឈឹង..

       « អ្នកនាងល្មមទៅវិញហើយ ដោយសារតែអ្នកនាងម្នាក់ ចៅហ្វាយខ្ងុំសឹងឆ្កួតហើយ មានដឹងខ្លួនទេ ថាអ្នកនាងកំពុងធ្វើអ្វី?? ខ្ញុំធ្លាប់ដាស់តឿនអ្នកនាងហើយ ថាចៅហ្វាយ គាត់ទុកនាងត្រឹមប្អូនស្រីប៉ុណ្ណោះ » ជេវ៉ុក ដោយសារតែទើសចិត្តពេកក៏ស្រែកថាឲ្យនាងជំនួសជុងហ្គុក នាយយល់ថាជុងហ្គុកកំពុងតែពិបាកចិត្ត ខ្វល់ខ្វាយបារម្ភពីថេយ៉ុង

       « ខ្ញុំធ្វើស្អី?? ទៅបារម្ភស្អីណាស់ណាទៅ?? វាមកផ្ទះវិញតាំងពីមេឃភ្លឺម្លេស ហុឹស.» អានី អោបដៃនិយាយទាំងពេបមាត់ នាងពិតជាជ្រេញនឹងច្រណែនរាងតូចណាស់ ហេតុអ្វីម្នាក់ៗធ្វើដូចបារម្ភខ្លាំងម្លេស??

       « នាងប្រហើនពេកហើយ អីុន អានី!! នាងដឹងថាអ្នកដែរនាងប្រមាថជាអ្នកណាទេ?? » ជេវ៉ុក

       « ខ្ញុំមិនខ្វល់ទេស ចង់ជានរណាក៏អ្នកនឹងទៅ ហឹុស. » ថាចប់ អានីនាងល្អិតក៏យោងខ្លួនដើរចេញទៅ នាងមិនខ្វល់ឡើយ ចង់ថេយ៉ុងជានរណាក៏នាងមិនខ្វល់ដែរ !

      +ក្នុងបន្ទប់...
ជុងហ្គុកដែរដើរចូលមកក្នុងបន្ទប់ទាំងគ្មានប្រលឹងប្រលះមុននេះក៏ស្រាប់តែជ្រួញចិញ្ចើចូលគ្នា ខណះដែរគេបានឃើញរាងតូច កំពុងតែគេងចុចទូរស័ព្ទលេងធ្វើមិនដឹងទៅវិញ ឯនាយខំដើររកគេសឹងស្លាប់ នៅពឹងឲ្យកម្មករក្នុងចម្ការតាមរកទៀត...

       « ថេយ៍...!! » នាយក្រាស់ ស្លន់ភ្លាមៗហើយក៏ធូរចិត្តមកវិញរួមទាំងខឹងផងដែរ ហេតុអ្វីមកលេងអីបែបនេះ?? ដឹងទេថានាយបារម្ភ? ដឹងទេថានាយភ័យប៉ុណ្ណា?

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now