💸លោកប៉ាចិញ្ចឹម ខ្ញុំជាអធិរាជម៉ាហ្វៀ🔫

1.6K 68 1
                                    

|Nevol bl TK | ចន ជុងហ្គុក សូវៀរ៍រ៉ា
                                          &
ជី-យ៉ារ៉ា   //            ចន ថេយ៉ុង សូវៀរ៍រ៉ា

____________________

ភាគទី 3 « បើdaddyលើកអូនឪ្យយ៉ុនហ្គី គ្រួសារមីនអូនព្រមទេ? »

____________________
ពេលល្ងាច / កម្មវិធីនៅភូមិគ្រឹះ មីន
...ក្នុងកម្មវិធី មានសភាពអ៊ូអរ ភ្ញៀវកិត្តិយសមកពេញក្នុងកម្មវិធី នៅឡើយតែ លោកប៉ាហើយនឹងកូនត្រកូលចន សូវៀរ៍រ៉ា នៅមិនទាន់មានឃើញវត្តមាននៅឡើយនោះទេ!

« បងប្រុស ខ្ញុំមានរឿងចង់ប្រាប់បង »ហ្វីលីកូនស្រីពៅម្ចាស់កម្មវិធី និយាយទៅបងប្រុសរបស់នាងដែរទើបនឹងមក បរទេស!

« មានអីឬ? »កូនប្រុសច្បង ត្រកូលមីន មីន យ៉ុនហ្គី សម្បុរស ស្រស់សង្ហា ទើបនឹងរៀនចប់មកពីបរទេស សួរទៅប្អូនស្រីដោយការងឿងឆ្ងល់

« គឺ អូននៅមិនសុខនោះទេ ព្រោះតែ មិនទាន់ឃើញលោកពូចន នឹងថេយ៉ុងមក»ហ្វីលី មុខស្អុយបែរក្នុងកម្មវិធីរបសប៉ាម៉ាក់នាង  នាងមិនសប្បាយចិត្តឡើយ ដោយសារតែមិនបានឃើញវត្តមាន ភ្ញៀវពិសេសដែរនាងខំទៅអញ្ជើញកាលពីម្សិលមិញនេះ!

« គាត់ប្រហែលជារវល់ហើយ មែនហើយបងខាន់ឃើញថេយ៉ុងយូរហើយ! »កម្លោះជាបងក៏និយាយ នឹងនឹកឃើញដល់ថេយ៉ុង នាយធ្លាប់បានជួបថេយ៉ុង2 3ដងដែរ កាលនៅរៀន នាយមិនបានជិតស្និតអ្វីទេ គ្រាន់តែស្គាល់ថា ថេយ៉ុងជាកូនប្រុសរបស់ជុងហ្គុក និងនិយាយស្តីគ្នាតាមធម្មតាៗ។

« បងស្គាល់ថេយ៉ុងដែរឬ?»

« បងស្គាល់គេ កាលនៅរៀន ពេលនេះគេប្រហែលជាភ្លេចបងហើយក៏មិនដឹង ព្រោះថាបងនឹងក៏គេមិនមែនជាអ្នកដែរជិតស្និតនឹងគ្នាអ្វីនោះទេ » យ៉ុនហ្គី

« អូនខ្លាចតែ / អួយ* លោកចន មកដល់ហើយ~~~» ហ្វីលីនិយាយមិនទាន់ចប់ផង ភ្ញៀវនៅក្នុងកម្មវិធីក៏នាំគ្នា និយាយឡើង អំពីវត្តមានរបស់កម្លោះចាស់ជុងហ្គុកនឹងកូនប្រុស ធ្វើឪ្យហ្វីលីប្រញាប់រត់ទៅរកជុងហ្គុកនឹងថេយ៉ុងដែរកំពុងតែដើរចូលមក ដោយសប្បាយចិត្ត នាងស្មានថាពួកគេមិនបានមកហើយតើ

« លោកពូចន ជម្រាបសួរ! សួស្តី លោកថេយ៉ុង! »ហ្វីលី និយាយរាក់ទាក់ទៅអ្នកទាំងពីរ ដោយក្តីត្រេកអរ

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now