💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫

966 48 0
                                    

សរសេរដោយ : ជុង ថេយ៉ា / ជី យ៉ារ៉ា🍓
ចន ជុងហ្គុក សូវៀរ៍រ៉ា & ចន ថេយ៉ុង សូវៀរ៍រ៉ា

__________________

ភាគទី 12: នាងបានឃ្លីបនេះមកពីណា??

______________

ថ្ងៃថ្មី... (ក្រុមហ៊ុន ចន សូវៀរ៍រ៉ា)
នៅក្នុងបន្ទប់ ប្រជុំដ៏ធំមានបុគ្គលនឹងអ្នកថារួមភាគហ៊ុនជាច្រើនមកចូលរួមនៅថ្ងៃនេះ ព្រោះតែនៅសុខៗជុងហ្គុកស្រាប់តែចង់បញ្ចប់គម្រោងធំមួយលើការឌីហ្សាញ់ម៉ូតឡានថ្មីឪ្យឆាប់បំផុត ព្រោះនាយចង់មានពេលវេលានាំថេយ៍ទៅលេងនៅកោះជេជូ! ក្នុងការប្រជុំមួយនេះ ក៏មានវត្តមានរបស់ ស៊ុកជីន ជាពិសេសគឺ លោកហាន នឹង ហ្វាឡាដែរតោងទាមលោកប៉ានាងនោះផងដែរ!!

« លោកចន ហេតុអ្វីលោកចង់បញ្ចប់វាឆាប់យ៉ាងនេះ?? ខាងឌីហ្សាញ់មិចនឹងអាចចាត់ចែងការងារនេះទាន់ទៅ?? » លោកហាន និយាយឡើងទាំងបារម្ភ ខ្លាចថារយះពេលខ្លី ខាងក្រុមឌីហ្សាញ់ណឺ ធ្វើមិនទាន់!

« ខ្ញុំមានរឿងផ្ទាល់ខ្លួនខ្លះដែរត្រូវបំពេញ ខ្ញុំចាំបាច់ត្រូវបញ្ចប់វាឪ្យហើយ ត្រឹមរយះពេល មួយសប្តាហ៍បើសម្រេចការងារនេះមិនហើយទេ ក៏ត្រៀមសីុញ៉េបញ្ចប់កុងត្រាទៅ! » នាយក្រាស់មុខស្មើ ងើបឈរឡើងនិយាយដោយឥទ្ធិពល ចង់នរណាតវ៉ាអីក៏គ្មានបានផលដែរ ពាក្យសម្ដីដែរនិយាយចេញមកមួយម៉ាត់ៗនេះ ធ្វើឪ្យគ្រប់គ្នាស្ងាត់មាត់ជ្រាបគ្មាននរណាហ៊ានក្អកនោះទេ !

« តឹក* តឹក* ខ្ញុំក៏គិតថាចឹងដែរ រយៈពេលមួយសប្តាហ៍ ខ្ញុំគិតថាគ្មានបញ្ហាទេស៎ » ស៊ុកជីន គោះតុតិចៗទើបនិយាយឡើងដែរ នាយយល់ស្របដោយគាំទ្រគំនិតរបស់ជុងហ្គុក ទីមួយនាយដឹងពីគោលបំណងរបស់ជុងហ្គុក ទីពីរនាយដឹងពីក្រុមឌីហ្សាញ់ថាឥលូវនេះពួកគេឌីហ្សាញ់បានចូល 50 ទៅ60 ភាគរយហើយ!

« ជេវ៉ុក ទាក់ទងទៅខាងឌីហ្សាញ់ ឪ្យប្រញាប់បន្តិចទៅ...» បានឮជីនគាំទ្របែបនេះហើយ ជុងហ្គុកក៏ដាក់ខ្លួនអង្គុយចុះវិញ ទើបបញ្ជាទៅជំនិតឪ្យចាត់ចែងរឿងនេះ  នឹងចែកការងារទៅបុគ្គលដែរបានចូលរួមប្រជុំនោះ ឪ្យរៀបចំឯកសារផ្សេងទៀតត្រៀមទុកសម្រាប់គម្រោងផលិតឡានសេរីទំនើបថ្មីនេះ!

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now