ភាគទី 19 : ហ្ហឹស! បញ្ចេញកន្ទុយហើយឬ?? នាងកញ្ច្រោង??

867 50 0
                                    

ចន ជុងហ្គុក សូវៀរ៍រ៉ា & ចន ថេយ៉ុង សូវៀរ៍រ៉ា

__________________

___+Morning 🌞
   ថ្ងៃថ្មីឈានចូលមកដល់ ព្រះអាទិត្យរះយ៉ាងត្រជាក់ត្រចង់ ថ្ងៃនេះហាក់ស្រស់ស្រាយខុសធម្មតា មនុស្សម្នាភ្ញាក់ពីដំណេកមករួមជាមួយអារម្មណ៍ស្រស់ស្រាយ ជាពិសេសគឺរាងតូច ប្រពន្ធអធិរាជម៉ាហ្វៀនឹងតែម្តង ព្រោះថាថ្ងៃនេះគេបានទៅលេងនៅចម្ការផ្លែឈើរបស់អ្នកជាប្តីហើយ...

      « រួចហើយឬនៅ កូនប្រពន្ធ?? » នាយសង្ហាមាឌក្រាស់ដើរឈរជ្រែកហោប៉ៅ សួរទៅអ្នកជាភរិយាដែរកំពុងអង្គុយនៅតុសម្អាត រវល់Make upយ៉ាងញាប់ដៃ

       « ជិតរួចហើយ ចាំបន្តិច» រាងតូចលាបលេការពារកម្តៅថ្ងៃបណ្តើរតបទៅនាយបណ្តើរ

       « រួចហើយ តោះ» ក្រោយរួចរាល់ថេយ៉ុងក៏និយាយទៅអ្នកជាស្វាមី ដែរអង្គរយធ្វើមុខស្ពឹកៗនៅលើគ្រែ រងចាំគេ គួរឪ្យអាណិត☹️

       « អ្អឹម...»នាយក្រហឹមដើមក ទើបងើបឈរអស់កម្ពស់ នឹងបណ្តើរអ្នកជាភរិយាទៅជាន់ក្រោម ដើម្បីញាំអាហារពេលព្រឹក សឹមចេញដំណើរទៅចម្ការផ្លៃឈើ

       +ចម្ការផ្លែឈើ
ចំណាយពេលធ្វើដំណើរអស់ 3ម៉ោង ឡានសេរីទំនើបរបស់នាយក្រាស់ក៏បើកមកដល់ចម្ការផ្លែឈើដ៏ធំ មានដំណាំផ្លៃឈើជាច្រើន ជាពិសេសគឺទំពាំងបាយជូ នឹងស្តុបបឺរី...

       « Woo... ហ្វ្រេស ខ្លាំងណាស់ ហិហិ »ថេយ៉ុងចុះពីលើឡានស្រែកឡើងមួយវ៉ាស់ ទាំងអារម្មណ៍ល្អ ពិតជាស្រស់ស្រាយណាស់ ព្រោះតែមើលទៅខាងណាក៏ដោយ ក៏ឃើញតែផ្លែឈើដែរ នៅមានផ្ទះ2ជាន់ធំមួយនៅចំកណ្តាលចម្ការនោះថែមទៀត វាជាផ្ទះរបស់ជុងហ្គុកនឹងឯង

       « ចូលទៅក្នុងផ្ទះទៅ នៅខាងក្រៅក្តៅណាស់...» នាយក្រាស់ដែរទើបនឹងចុះពីឡានមកតាមក្រោយ ក៏ប្រញាប់អូសរាងតូចចូលផ្ទះ ព្រោះតែមេឃក្តៅចង់ឆេះ តែរាងតូចនៅបង្វិលខ្លួនញញឹមញញែនហាលថ្ងៃធ្វើមើលតែត្រីងៀតទៅវិញ

       « ជុង~អូនស្រែកទឹកណាស់ ទឹកត្រជាក់ៗ » ចូលមកដល់ក្នុងផ្ទះ ថេយ៉ុងកេកកុក ពេបមាត់ម៉ាហាតទាររកទឹកត្រជាក់ៗញាំ ព្រោះតែក្តៅហើយស្ងួតកទៀត

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now