ភាគទី30 : បើយើងពិតជាត្រូវងាប់ ឯងក៏ត្រូវតែងាប់ដូចគ្នា!!

647 54 0
                                    

 _____________

     រាងតូចអង្គុយត្រហោរយំនៅមុខ រូបថតនឹងក្តាមឈូសរបស់ហ្វាឡា រួមទាំងសារភាពនូវការពិត ដែរធ្វើឲ្យគ្រប់គ្នាក្នុងកម្មវិធីជាពិសេសអ្នកស្រីចន ដែរមានវត្តមាននៅទីនោះដែរ មានការស្រឡាំងកាំងទាំងអស់ សឹងមិនជឿនឹងត្រចៀកថាឃាតករ គឺជា ចន ថេយ៉ុង!!

     « ឯង! ឯងសម្លាប់កូនយើង ហេតុអ្វី? ហេតុអ្វីឯងសម្លាប់កូនយើង?? ហ្ហឹក.ហ្ហឹក » អ្នកស្រីហានស្ទុះទៅច្របាច់ក រាងតូចអង្រួនខ្លាំងៗដោយកំហឹង  គាត់មិនមែនភ្លើទេ ដែរមិនដឹងថាអ្នកណាជាឃាតករនោះ តែបើគាត់និយាយក៏គ្មាននរណាគេជឿគាត់ដែរ តែពេលនៃរាងតូចមកសារភាពខ្លួនឯងហើយ!

       « អ្អឹក! ហ្ហឹក.ហ្ហឹក ខ្ញុំ.ខ្ងុំ ខឹ.ខឹ » រាងតូចថប់ខ្យល់ យំមិនចង់ចេញ និយាយអ្វីក៏មិនបាន រាងតូចស្លាក់ខ្យល់ ដង្ហក់ដោយការឈឺចាប់!

       « អ្នកស្រីហាន លែងគេទៅៗ លែងគេទៅ »អ្នកស្រីចនឈរមើលនឹងភ្នែកមិនបានឡើយ ក៏ជួយឃាត់ នឹងព្យាយាមការពាររាងតូច

       « ហ្ហឹស.ចន ថេយ៉ុង! ឯងសម្អាងស្អី ដែរមកសម្លាប់កូនយើង កូនយើងទៅធ្វើស្អីឯង?? »ដោយមិនដឹងរឿងរ៉ាវ បូករួមនឹងកំហឹងដែរមានក្នុងខ្លួនរាប់មឺុនអង្សារ លោកហាន ក៏ស្រែកទៅកាន់ថេយ៉ុង ក្នុងនាមជាឪពុកម្នាក់ វាពិតជាពិបាកទទួលយកណាស់!

       « សម្លាប់មនុស្ស ចាំបាច់មាន ការសម្អាងដែរ?? »ភ្លាម នាយកម្លោះម្នាក់ក៏ចេញមុខ មកនិយាយ ដែរគេអាចស្គាល់នាយថាជាកូនប្រុស ត្រកូលឆា ឆា អ៊ុនវ៉ូ ជាម៉ាហ្វៀដ៏កាចសាហាវនឹងមានអំណាចម្នាក់ដែរនៅ ប្រទេសអង់គ្លេស! នាយជាក្មួយរបស់លោកហាន!!

       « អ៊ុនវ៉ូ! ឯងនិយាយស្អីរបស់ឯង?? »លោកហាន កាន់តែខឹង សឹងច្រាលឈាម នៅសូម្បីតែក្មួយបង្កើតក៏អាចនិយាយបែបនេះកើតដែរ ហាក់ដូចកាន់ជើងខាងជនដៃដល់ចឹង!

       « មែន! ឬលោកពូមិនដឹងទេ? ថាហ្វាឡាបានធ្វើអ្វីខ្លះ?? នាងក៏ធ្លាប់សម្លាប់មនុស្សដូចគ្នា!...» នាយសង្ហា អ៊ុនវ៉ូ មុខស្មើនិយាយទៅកាន់ លោកហាន ដែរនាំឪ្យរឿងមិននឹកស្មានដល់មួយនេះ ធ្វើឪ្យម្នាក់ៗគាំងខ្លាំងណាស់!

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Wo Geschichten leben. Entdecke jetzt