💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫

881 43 0
                                    

សរសេរដោយ :ជុង ថេយ៉ា / ជី យ៉ារ៉ា🍓
ចន ជុងហ្គុក សូវៀរ៍រ៉ា & ចន ថេយ៉ុង សូវៀរ៍រ៉ា

__________________

ភាគទី 15 : សិស្សថ្មី...

______________

...បានប៉ុន្មានថ្ងៃមក ថេយ៍ក៏ចេញពីមន្ទីពេទ្យត្រឡប់ទៅវិមានចន ព្រោះថាគេរើមកនៅវិមានចនវិញហើយ នៅក្នុងឡានដែរបើកលើដងផ្លូវរាងតូចគេងក្នុងរង្វង់ដៃនាយក្រាស់យ៉ាងស្រួល។

« ស្អែកនេះ អាហ្គេនមកវិញហើយមែនទេ?? »

ជុងហ្គុកអង្អែលសក់អង្អែលសក់រាងតូចថើរៗនឹងនិយាយជាមួយជេវ៉ុកដែរកំពុងបញ្ជារចង្កូចឡាន...

« បាទ សង្ឃឹមថាវាមកលើកនេះ នឹងធ្វើការល្អជាងមុន ព្រោះគុណបុណ្យចៅហ្វាយឪ្យវាទៅហាត់ពត់លោតដំនេះអស់ច្រើនមិនស្ទើរទេ...»

ជេវ៉ុកនិយាយដោយសង្ឃឹមខ្ពស់ មនុស្សម្នាក់ដែលគេកំពុងនិយាយនោះគឺជាប្អូនប្រុសរបស់គេ មានឈ្មោះថា លីហ្គេន ។ លីហ្គេនត្រូវបានជុងហ្គុកឪ្យរៀនសូត្របានខ្ពស់ ថ្នាក់បញ្ចូលគេទៅរៀនដល់បរទេស ហើយគេនឹងត្រឡប់មកដល់កូរ៉េនៅស្អែកនេះ...

« អ្អឺម...យើងនឹងឪ្យគេធ្វើការងារមួយ ជាការសំភោធដែរគេមកដល់កូរ៉េវិញ យ៉ាងណាបានគេមក ឯងក៏មិនសូវជាហត់ »

« បាទ ចៅហ្វាយ...»

_______( វិមានចន )
...ចំណាយអស់ 15នាទីក្រោយ ឡានសេរីទំនើបពណ៍ខ្មៅរបស់ជុងហ្គុកក៏មកដល់មុខវិមានចនដោយសុវត្តិភាព នាយជំនិតក៏ប្រញាប់ចុះមកបើកទ្វារជូនអ្នកជាចៅហ្វាយនាយ។ ជុងហ្គុកបីរាងតូចចុះសន្សឹមៗខ្លាចថានឹងរំខានដំណេករបស់គេ ដើរដោយការថ្នមបំផុត មូលហេតុដែរថេយ៍គេងបែបនេះដោយសារតែជាតិថ្នាំដែរគេបានលេបមុនឹងចេញដំណើរមក...

« កូនជុង នេះថេយ៍ សូច~~»

អ្នកស្រីចនក៏ប្រញាប់ចូលទៅសួរនាំជុងហ្គុកខណៈដែរឃើញនាយក្រាស់ជាកូនប្រុសបីរាងតូចថេយ៍ ជុងហ្គុកក៏ប្រញាប់ធ្វើសញ្ញាឪ្យអ្នកស្រីចនជាម្តាយស្ងាត់ព្រោះខ្លាចសំណព្វចិត្តរបស់នាយភ្ញាក់...

« គេកំពុងគេងណាអ្នកម៉ាក់...»

ជុងហ្គុក និយាយតិចៗទៅកាន់ម្តាយទើបបីរាងតូចឡើងទៅបន្ទប់បន្ត ដោយអ្នកស្រីចនតាមសម្លឹងនាយនឹងញញឹមដែរមើលទៅកូនប្រុសគាត់ហាក់ដូចជាមានក្តីសុខនឹងសុភមង្គលណាស់...

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now