ភាគទី28 : ប្រពន្ធឯងសម្លាប់មនុស្ស យើងមានភស្តុតាង

703 47 0
                                    

      ថ្ងៃថ្មី...// វិមានគីម...

       « សួស្តីប្រិយមិត្តជាគោរពរាប់អានទាំងឡាយ ជាបន្តទៅនេះ សូមជូនករណីឃាតកម្មមួយ ដែរជាករណីចាក់សម្លាប់ ដែរកើតឡើងទៅលើកូនស្រីតែម្នាក់គត់របស់គ្រួសារហាន គឺអ្នកនាង ហាន ហា្វឡា ដោយបានរកឃើញសាកសព្វជនរងគ្រោះគឺបានដេកដួលស្លាប់នៅក្នុងធ្លុងឈាម ដែរស្ថិតនៅក្នុងអគ្គារចាស់មួយ មើលតាមសភាពសាកសព្វនឹងការធ្វើ កុសលវិច្ច័យរួចមក បានឪ្យដឹងថា ជនរងគ្រោះត្រូវបានស្លាប់ដោយការចាក់នៃកាំបិត ដែរបណ្ដាលឲ្យជនរងគ្រោះបាត់បង់អស់ឈាមជាច្រើន នឹងបានស្លាប់យ៉ាងអណោចអធ័ម » សំឡេងទូរទស្សន៍ផ្ទៀងធំបានបន្លឺឡើង ប្រកាសពីពត៌មានយ៉ាងព្រៃផ្សៃមួយ ដែរបណ្ដាលឲ្យកូនស្រីរបស់គ្រួសារហានស្លាប់ លោកគីម នឹងអ្នកស្រីគីម អង្គុយមើលដោយតក់ស្លុត

       « លោកបង!! វាពិតជាគួរឲ្យខ្លាចខ្លាំងណាស់ »អ្នកស្រីគីមពោលទៅស្វាមីដោយក្តីភ័យខ្លាច នឹងមានចិត្តអាណិតទៅលើជនរងគ្រោះម្នាក់នោះជាពន់ពេក

       « មែនហើយ អ្នកណាអីក៏ព្រៃផ្សៃម្លេស?? ត្រកូលហាន មានកូនស្រីតែម្នាក់នឹងផង បើនាងស្លាប់តើ លោកហាននឹងអ្នកស្រីហាន គិតយ៉ាងមិចទៅ?? » លោកគីមពោលឡើងដោយក្តីអាណិត នឹងមានចិត្តព្រួយបារម្ភតិចតួចទៅលើគ្រួសារហាន!

       « ហ្ហើយ! តើវាជាកំហុសខ្ញុំឬ?? »ថេយ៉ុងដែរលបមើលឃើញព័ត៌មាន ហើយនឹងបានឮពីការនិយាយរបស់ម្តាយឪពុកមុននេះ ធ្វើឪ្យគេចាំផ្តើមស្តាយក្រោយ នឹងមានអារម្មណ៍ថាខុស ដែរសម្លាប់ហ្វាឡាដូចនេះ!

       « តើខ្ញុំគួរធ្វើយ៉ាងមិចទៅ?? »ថេយ៉ុង រត់ឡើងមកដល់បន្ទប់ ហើយក៏ចាប់ផ្តើមភ័យម្តងទៀត នាយតូចក្តោមដៃចូលគ្នាយ៉ាងណែនដោយការភ័យខ្លាច ពេលនេះគេមិនខ្វល់ថានឹងមានអ្នកណាការពារគេទេ តែគេចាប់ផ្តើមមានអារម្មណ៍ថាខុស មានអារម្មណ៍ថាស្តាយក្រោយ អារម្មណ៍ដែរភ័យខ្លាចចេះតែបុកសម្រុកពេញចិត្តនឹងខួរក្បាលគេអស់ទៅហើយ!

       « ហ្ហឹក!ហ្ហឹក សុំទោស...ហ្វាឡា ខ្ងុំ.ខ្ងុំសុំទោស ហ្ហឹក!ហ្ហឹក »រាងតូចដោយសារតែភ័យនឹងដឹងថាខ្លួនខុស ក៏ចាប់ផ្តើមតួញសោក អោបកាយយំសស្រាក់ នឹងពោលពាក្យសុំទោស គេមិនយល់ពេលនោះសោះ ថាហេតុអីគេអាចលើកដៃសម្លាប់នាងបាន ឬព្រោះតែគេខ្លាចនាងសម្លាប់គេខ្លាំងពេក?? នាងនឹងគេមិនដែលស្គាល់គ្នាសោះ មានរឿងជាមួយគ្នាតែបន្តិច គេក៏សម្លាប់នាង តើគេគិតអ្វី??

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now