ភាគបញ្ចប់ : សុំរៀបការ 💍

851 52 0
                                    

_______________

      +Morning 🌞

       ថ្ងៃថ្មីឈានចូលមកដល់ មិនចម្លែកអ្វីរាងក្រាស់ជុងហ្គុកក៏កំពុងតែរៀបចំខ្លួនទៅធ្វើការដូចគ្នា!

       « ជុង~មកនេះមក »ថេយ៉ុងហៅស្វាមីពេញចេញពីបន្ទប់ទឹកមក ឃើញស្វាមីដូចជាវេតនាក្នុងការចងក្រវ៉ាត់ក

       « យា៎!! បងថ្ងៃនេះសង្ហាណាស់! »សិរីសួស្តីចូលទាំងព្រឹកប្រលឹម ព្រោះប្រពន្ធសរសើរប្តីថាសង្ហា នាំឪ្យអ្នកជាប្តីញញឹមស្ញេញរីកថ្លើម!

       « បងសង្ហារាល់ថ្ងៃហើយតើស៎! »ជុងហ្គុក

       « អ្អឹម! តែថ្ងៃនេះបងសង្ហាជាងថ្ងៃណាៗទាំងអស់ » ថេយ៉ុង

       « បាទ! បងទៅធ្វើការហើយណា៎! បើអូនចង់ទៅណាមកណា ត្រូវទៅជាមួយវីនឮទេ?? »ជុងហ្គុក និយាយថើបថ្ងាសរាងតូចមួយខ្សឺត

       « បាទ អូនដឹងហើយ !» ថេយ៉ុង ញញឹមសប្បាយចិត្ត គេពិតជាសំណាងណាស់ មានអនាគតប្តីចេះបារម្ភថ្នាក់ថ្នមដាល់ថ្នាក់នេះ!

       « បងទៅហើយណា ជប៎! »ជុងហ្គុកនិយាយលារាងតូចមុននឹងអោបថើបមាត់រាងតូចមួយប៉ក់ទៀត ក៏ដើរចេញទៅបាត់ទាំងញញឹមញញែម!

       « ចំមែនហើយ! »ថេយ៉ុង ឈរមើលស្វាមីក្រវីក្បាលហួសចិត្តនឹងនាយជាខ្លាំង

   ___________Skip

     ដល់ពេលល្ងាច នៅក្នុងក្រុមហ៊ុនជុងហ្គុក បុគ្គលិកក៏នាំគ្នាទៅផ្ទះម្តងម្នាក់ៗ នៅសល់តែនាយក្រាស់ ដែរអង្គុយប្រចាំការក្នុងអូសហ្វីសមិនទាន់ទៅណានៅឡើយ!

     តុក*តុក*

       « ចូលមក!!  »ជុងហ្គុក ឮសំឡេងគោះទ្វារអូសហ្វីសរបស់ខ្លួនមិនបង្អង់យូរនាយក៏អនុញ្ញាតឪ្យគេចូល!

        ក្រាក*

       « ចៅហ្វាយ!! »ទ្វារបើកឡើងហើយជេវ៉ុកក៏ដើរចូលមកជុងហ្គុកពោលហៅអ្នកជាចៅហ្វាយ ក្រោមការអោបចេះគោរពនាយបន្តិច

       « មានអ្វីមែនទេ?? »ជុងហ្គុក

       « នេះជាឯកសារដែរត្រូវសីុញ៉េទាន៎! មេឃល្ងាចហើយ ចៅហ្វាយមិនទាន់ចង់ទៅវិញទេឬ??  »ជេវ៉ុក ទុកឯកសារលើតុជិតដៃនាយក្រាស់ មុននឹងសួរនាំនាយបន្ត

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now