💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫

1K 51 0
                                    

សរសេរដោយ : ជុង ថេយ៉ា / ជី យ៉ារ៉ា🍓
ចន ជុងហ្គុក សូវៀរ៍រ៉ា & ចន ថេយ៉ុង សូវៀរ៍រ៉ា

__________________

ភាគទី 11 : អ្អាយ~~មិនពិតទេ

______________

វិមានគីម...
ក្រោយពីបានសុំអនុញ្ញាត លោកចននឹងអ្នកស្រីចនហើយ  លោកគីមនឹងភរិយារួមទាំងជីន ក៏នាំថេយ៉ុងមកដល់វិមានគីមនៅដោយជុងហ្គុកមកជាមួយថែមទៀតផង ព្រោះនាយមិនឪ្យថេយ៍មកម្នាក់ឯងនោះទេ នាយត្រូវតែមកតាមចឹងហើយ ណាមួយថេយ៍នឹងនាយជាប្តីនឹងគ្នា នៅបែកគ្នាមិនបានឡើយ!

« ទ្រី យកអីវ៉ាន់កូនថេយ៍នឹងជុងហ្គុកទៅបន្ទប់ដែររៀបចំហើយនោះទៅណា »លោកគីម បញ្ជារទៅជំនិត
« បាទ លោកម្ចាស់ »នាយវ័យសម្បារជុងហ្គុក និយាយដោយអាកប្បកិរិយាគោរពសមរម្យតាមទម្លាប់

« អង្គុយសិនមកកូនថេយ៍ កូនជុង » អ្នកស្រីគីម

« នេះពួកកូនទាំង2 មិនទាន់រៀបការទេឬ?? »លោកគីម សួរទៅរាងតូចនឹងរាងក្រាស់ ព្រោះឮថាពួកគេចុះអីតាសីុវិលហើយ តែនៅមិនទាន់ឮថារៀបការទើបគាត់សួរបញ្ជាក់

« បាទ នៅទេ ពួកយើងគិតថា ចាំមើលបន្តិចទៀតសិន ព្រោះថាខ្ញុំនៅមានការងារច្រើនទៀតដែរ មិនទាន់ធ្វើរួចរាល់ ណាមួយមួយរយៈនេះ ខ្ញុំជួបបញ្ហាច្រើន សឹងតែដោះស្រាយមិនបាន» ជុងហ្គុក តបទៅលោកគីម លាយលំនឹងទឹកមុខព្រួយបារម្ភ ឥលូវនាយមិនអាចរៀបការបានទេ ព្រោះនាយរវល់ខ្លាំងណាស់រឿងការងារ សត្រូវនាយគ្រប់ទិសទីរងចាំតែឪកាសល្អដើម្បីបំផ្លាញ់នាយនោះទេ

« អ្អឹម...ប៉ាអរគុណណាស់ ជុងហ្គុក ដែរចិញ្ចឹមមើលថែថេយ៉ុងបានយ៉ាងល្អបែបនេះ គ្រួសារគីមរបស់យើងនេះ ពិតជាអរគុណណាស់ សម្រាប់គុណបំណាច់ដ៏ធំធេងមួយនេះ » លោកគីម ញញឹមនិយាយទៅជុងហ្គុក ដោយការដឹងគុណ

« បាទ.មិនអីទេ ជំនួសឪ្យតបស្នងពីអ្នកទាំង2 ខ្ញុំពិតជាអរគុណណាស់ ចំពោះទឹកចិត្តលោកទាំង2 ដែរមិនជំទាស់នឹងទំនាក់ទំនងរបស់ខ្ងុំនឹងថេយ៉ុង »

« ហ្ហឹក.ហ្ហឹក បើកូនជ្រុលជាចិញ្ចឹមថេយ៍តាំងពីតូចមកហើយនួក ក៏សុំឪ្យកូនចិញ្ចឹមគេតទៀតទៅ រឿងថ្លៃបណ្ដារការមិនបាច់ឪ្យមកគ្រួសារគីមទេ ព្រោះគ្រួសារគីមនេះ មិនបានមើលថែ បីបាច់រក្សាកូនថេយ៍នោះឡើយ » អ្នកស្រីគីម សើចបន្តិច ទើបនិយាយ គាត់មិនទាមទារថ្លៃបណ្ដារការទេ ព្រោះពួកគាត់មានឈ្មោះជាឪពុកម្តាយមែន តែមិនបានមើលថែអ្វីដល់ថេយ៉ុងឡើយ!

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now