ភាគទី31 : ជុងហ្គុក!! អូននៅតែស្រឡាញ់បង តែពួកយើងប្រហែលគ្មាននិស្ស័យនឹងគ្នាទៀតទេ...

752 48 0
                                    

__________

    +មន្ទីរពេទ្យ-
កន្លងទៅអស់ជិត 7ថ្ងៃហើយ នាយក្រាស់ជុងហ្គុកនៅមិនទាន់បានដឹងខ្លួននោះទេ រាងកាយមាំ សម្រាកស្តូកស្តឹកលើគ្រែ ដោយមានសេរ៉ូមដល់ទៅ2កំផ្លោងព្យូរដៃទាំងសងខាងរបស់នាយ! នៅជុំវិញ មានគ្រួសារគីម នឹង គ្រួសារចន មកមើលនាយដូចគ្នា គ្រប់គ្នាបារម្ភពីនាយខ្លាំងណាស់ជាពិសេសគឺថេយ៉ុងគេ បានបញ្ចប់ការសិក្សានៅវិទ្យាល័យហើយ ក៏ប្រឡងជាប់ចូលទៅរៀននៅសកលវិទ្យាល័យដ៏ល្អមួយដូចគ្នា! ក្នុងរយៈពេលជិតមួយសប្តាហ៍មកនេះ រាងតូចបានចូលទៅរៀននឹងប្រឡង ហើយម្សិលមិញនេះ គេទទួលបានដំណឹងល្អមួយនេះ បើរាងក្រាស់បានដឹងនាយច្បាស់ជាសប្បាយចិត្តមិនខាន!!

     « ថេយ៍~ទៅសម្រាកសិនទៅកូន! ទុកឪ្យម៉ាក់មើលថែកូនជុងក៏បានដែរណា »អ្នកស្រី និយាយទៅថេយ៉ុង ព្រោះរាងតូចនៅមើលថែរាងក្រាស់ មិនព្រមសម្រាកឡើយ នៅអង្គុយរងចាំនាយដឹងខ្លួន!

       « គ្រូពេទ្យថាបងនឹងដឹងខ្លួន ចុះពេលណាទៅទើបបងដឹងខ្លួន?? ហ្ហឹក.» ថេយ៉ុងនិយាយទាំងរលីងរលោងទឹកភ្នែក គេទន្ទឹងរងចាំនាយរហូត រង្វង់ភ្នែករបស់គេឡើងខ្មៅស្រអាប់អស់ហើយព្រោះតែគេងមិនលក់នឹងបារម្ភនាយ!

       « ហ្ហឹម~ »អ្នកស្រីគីមដកដង្ហើមធំ អាណិតកូនប្រុសពៅខ្លោចចិត្ត គាត់មិនអាចជួយអ្វីបានឡើយ ក្រៅពីលើកទឹកចិត្តនឹងនិយាយលូងលោម!

       « ថេយ៍កូន! កូនគួរសម្រាកសិនទៅ បើជុងដឹងខ្លួនហើយឃើញសភាពកូនបែបនេះ គេច្បាស់ជាមិនសប្បាយចិត្តឡើយ » លោកចន វាជាការពិត បើជុងហ្គុកងើបមកឃើញរាងតូចស្រក់សាច់ ភ្នែកស្លក់ៗនាយច្បាស់ជាបន្ទោសខ្លួនឯងនឹងមិនសប្បាយចិត្តឡើយ!

       « ហ្ហឹក. បាទលោកប៉ា!» រាងតូចងក់ក្បាល ជូតទឹកភ្នែកដែរហូរមិនឈប់នោះស្អាត ទើបដើរចូលទៅក្នុងបន្ទប់ទឹក ដើម្បីលុបមុខនឹងរៀបចំគេងលើសាឡុងក្បែរនោះ!! គ្រប់គ្នាឃើញបែបនេះហើយក៏រាងធូរអារម្មណ៍មកវិញ

__________

    +ល្ងាច.មន្ទីពេទ្យ
កាត់មកដល់ពេលល្ងាចរាងតូចភ្ញាក់ពីគេង ហើយគ្រប់គ្នាក៏ត្រឡប់ទៅវិមានវិញអស់ ព្រោះតែរាងតូចមិនចង់ឲ្យគ្រប់គ្នាពិបាក ណាមួយពួកគាត់មានវ័យចំណាស់អស់ទៅហើយ ឯបងជីនរបស់គេក៏រវល់ដូចគ្នា!

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now