💸លោកប៉ាចិញ្ចឹម ខ្ញុំជាអធិរាជម៉ាហ្វៀ🔫

1.6K 62 0
                                    

|Nevol bl TK |     ចន ជុងហ្គុក សូវៀរ៍រ៉ា
                                          &
ជី-យ៉ារ៉ា   //            ចន ថេយ៉ុង សូវៀរ៍រ៉ា

____________________

ភាគទី 4 « ព្រោះថាពួកឯងសន្តានឆ្កែដូចគ្នា»

/ព្រឹកថ្ងៃថ្មី...☀️/
...ព្រះអាទិត្យផ្តើមរះលើផ្ទៃមេឃ ដាស់ច្រាស់ឲ្យមនុស្សម្នាគ្រប់គ្នាក្រោកពីដំណេក ទៅប្រកបការងាររៀងៗខ្លួន ក្រលេកមកមើល បន្ទប់ដ៏ធំទូលាយមួយក្នុងវិមានចន សូវៀរ៍រ៉ា ។ ប៉ាកូនចិញ្ចឹមមួយគូរដែរកំពុងតែគេង អោបគ្នាយ៉ាងស្អិតបេះមិនចេញ ឯនេះវិញហាក់មានក្តីសុខចម្លែក ភាពកក់ក្តៅមានមិនចេះរលុតបាត់...!

« ហ្អឹម...Daddy~~ »ថេយ៉ុង ក្រហឹមដើមកបើកភ្នែកសន្សឹមៗឪ្យសាំុនឹងពន្លឺព្រះអាទិត្យដែរចាំងប៉ះនឹងត្របកភ្នែក ទើបមានអារម្មណ៍ថាហប់ៗថប់ៗ នឹងយាដៃរុញទ្រូងក្រាស់ចេញបន្តិចខណៈដែរពោលហៅនាយតិចៗយ៉ាងវែង !

« អ្អឹម...Dad..dy អ្អឹម...!! » ថេយ៉ុងត្រូវអ្នកជាប៉ា  ចាប់ថើបភ្លាមៗ ដោយក្តីថ្នាក់ថ្នម ថេយ៉ុងរើបម្រាស់ ហាក់ចង់បដិសេធ តែត្រូវជុងហ្គុកសង្កត់ដៃជាប់នឹងលើកផុតក្បាល!

« អ្អឹម...! បាន.បានហើយ...Daddy ចង់សម្លាប់អូនមែនទេ? តែថាDaddyចង់ធ្វើអ្វី?»ថេយ៉ុង ឆ្លៀតឱកាសបានក៏និយាយទៅកាន់ជុងហ្គុក នឹងព្យាយាមគេចពីនាយ សួរទៅនាយដោយទឹកមុខម៉ូវ ទើបមានអារម្មណ៍ថាភ័យ ដោយសារតែជុងហ្គុកនៅស្ងៀម ហើយសង្កត់ដៃគេជាប់មិនលែង អារម្មណ៍ភ័យខ្លាចចេះតែកើតមាន ដូចជាដឹងថាបន្តិចទៀតនឹងមានរឿងអ្វីកើតឡើង...!

« មើលអី!? »ជុងហ្គុក ចងចិញ្ចើមម្ខាងសួរទៅថេយ៉ុង ដោយមើលទៅគេដូចភ័យៗ នៅបែកញើសតិចៗមកទៀត!

« គឺ...គឺអូន ហួយ* ងើបចេញពីអូនទៅ អូនត្រូវទៅរៀនទៀតណា៎~~» ថេយ៍គាំងឆ្លើយមិនចេញ ព្រោះមុននេះគេគិតវែងឆ្ងាយ ទើបរកលេសឪ្យជុងហ្គុកងើបចេញពីគេ!

« ប្រញាប់បន្តិចទៅ ម៉ោងជិត7ហើយ » រាងក្រាស់ ងើបចេញពីរាងតូច ទើបទាញទូរស័ព្ទមកមើលម៉ោង នឹងប្រាប់ថេយ៉ុងឪ្យប្រញាប់បន្តិច ខ្លាចគេខកម៉ោងរៀន!

« បាទ » ថេយ៉ុងមិននិយាយអ្វីច្រើនឆ្លើយតបទៅរាងក្រាស់យ៉ាងខ្លី ទើបប្រញាប់ទាញ កន្សែងរត់ចូលបន្ទប់ទឹកយ៉ាងលឿន!

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Unde poveștirile trăiesc. Descoperă acum