ភាគទី33: លោកជាអ្នកណា? មិចក៏ស្គាល់ឈ្មោះរបស់ខ្ងុំ ??

588 29 0
                                    

___________

    +ថ្ងៃត្រង់...វិមានចន សូវៀរ៍រ៉ា⛲
ដល់ម៉ោងបាយថ្ងៃ រាងតូចបែរជារវល់រៀបចំខ្លួនចេញទៅខាងក្រៅទៅវិញ រាងតូចអង្គុយតុបតែងខ្លួននៅតុសម្អាង លាបលេការពារកម្តៅថ្ងៃ UV ពាក់លេននឹងលាបក្រេមពណ៍ផ្កាឈូកស្រាលបែបធម្មជាតិ រាងតូចប្តូរឈុតហើយក៏បាញ់ទឹកអប់បង្ហើយកិច្ចធ្វើខ្លួន!🗿

      « ហ្ហឹម~ក្រអូបណាស់» រាងតូចស្រូបខ្យល់ចូលក្នុងសួត ដោយញញឹមស្រស់ស្រាយ ពេលក្លិននៃទឹកអប់ដែរស្រាលស្រទន់ហោះចូលច្រមុះ ដែរនាំឪ្យនាយតូចចូលចិត្តលើក្លិនមួយនេះជាខ្លាំង វាជាក្លិនទឹកអប់ដែរគេធ្លាប់ទាជុងហ្គុកទិញ តែនាយហាមមិនឪ្យប្រើឡើយ ព្រោះក្លិននេះទាក់ទាញពេក តែឥលូវគេអាចប្រើវាបានហើយ គឺលួចប្រើនឹងឯង😂

     តុក*តុក* (សំឡេងគោះទ្វារ)

      « អ្នកណាគេ? មានការអ្វី?? »កំពុងតែឈ្លួកវង្វេងនឹងក្លិនទឹកអប់ នាយតូចក៏ត្រូវបង្អាក់អារម្មណ៍ល្អនោះសិន នឹងស្រែកសួរទៅអ្នកដែរគោះទ្វារផ្តាច់អារម្មណ៍ល្អគេមុននេះ!

      « ចា៎ ខ្ញុំលីនណាអ្នកប្រុស!! »អ្នកដែរគោះទ្វារមាននាមជាអ្នកបម្រើ ក៏ឆ្លើយតបទៅនាយជាចៅហ្វាយតូច យ៉ាងទន់ភ្លន់ ថេយ៉ុងបានឮថាជាអ្នកបម្រើហើយក៏ដើរមកបើកទ្វារ ( ក្រាក*)មុននឹងសួរបន្ត÷

      « មានការអ្វី?? »ថេយ៉ុង

      « ចា៎ មានភ្ញៀវមករកអ្នកប្រុសចាស៎! »លីនណា អោនគំរាបបន្តិចបញ្ជាក់ពីគោរព ទើបតបទៅរាងតូច ដែរកំពុងជ្រួញចិញ្ចើមចូលគ្នា ឆ្ងល់់ថាជាអ្នកណា??

      « ..... »ថេយ៉ុង មិនមាត់អ្វីឈរធ្មឹងមួយភ្លែតហើយក៏ដើរតម្រង់ទៅជណ្តើរចុះទៅជួបភ្ញៀវម្នាក់នោះ ទាំងចិត្តងឿងឆ្ងល់!!

      « សួស្តី! ថេយ៉ុង ខ្ញុំឈ្មោះ ហូប៊ី »គ្រាន់តែចុះមកដល់បានឃើញមុខភ្ញៀវម្នាក់នោះភ្លាម ភ្ញៀវម្នាក់នោះក៏ញញឹមរាក់ទាក់នាយតូចភ្លែត ថែមទាំងប្រើពាក្យដ៏សមរម្យទៀតផង!

      « បាទ! លោកជាអ្នកណា? មិចក៏ស្គាល់ឈ្មោះរបស់ខ្ងុំ ?? »ថេយ៉ុងញញឹមស្រាលៗតបទៅនាយកម្លោះវិញ មុននឹងសួរបន្តទងមិនដែរស្គាល់សថានាយជាអ្នកណា ម្តេចស្គាល់ឈ្មោះរបស់ខ្លួន! អ្នកអានចាំហូប៊ីបានទេ? គេជាតារាក៏ជាមិត្តរបស់ជុងហ្គុកនោះហ៎ តែគេនឹងថេយ៉ុងមិនដែរបាធ្លាប់ជួបគ្នា តែគេស្គាល់ថេយ៉ុង ព្រោះជុងហ្គុកតែងនិយាយនឹងឪ្យគេមើលរូបរបស់ថេយ៉ុង

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now