ភាគទី 22 : ចំលែកណាស់

766 47 0
                                    

ចន ជុងហ្គុក សូវៀរ៍រ៉ា & ចន ថេយ៉ុង សូវៀរ៍រ៉ា

__________________

    +សេអ៊ូល...
ពេលល្ងាចឈានចូលមកដល់ ថេយ៉ុងនឹងជុងហ្គុកក៏មកដល់វិមានចនវិញល្មម ដោយមានជេវ៉ុកជាអ្នកបើកបរ ឡានសេរីទំនើបរបស់នាយក្រាស់ឈប់ងក់នៅមុខវិមាន ទើបនាំខ្លួនមាឌមាំចុះពីលើឡាន ដោយមានកូនចៅបើកទ្វារឡានចាំរួចជាស្រេច ក្នុងរង្វង់ដៃមាំ បីរាងតូចជាប់ នាយតូចគេងយ៉ាងស្កប់ស្កល់ បម្រាស់ហើយក៏ញ្មុលក្បាលចូលក្នុងទ្រូងនាយក្រាស់ទៀត ក្លិនខ្លួននាយពិតជាក្រអូប គួរឲ្យទាក់ទាញណាស់ ទួសក្មេងតូចគេងលង់លក់ហើយក៏ដោយ ក៏នៅមានអារម្មណ៍ដឹងពីក្លិនដ៏ក្រអូបនាយក្រាស់...
   
      « កូនជុង មកវិញហើយមែនទេកូន?? មិចក៏ឆាប់មកវិញម្ល៉េះកូន?? » អ្នកស្រីចន សួរទៅកូនប្រុស ខណះដែរកំពុងឆ្ងល់

      « គឺមានរឿងបន្តិចបន្តួច តែមិនអីទេ កូនសុំទៅខាងលើសិនហើយ ព្រោះខ្លាចថេយ៍ភ្ញាក់ » ថាចប់នាយក៏ ដើរតម្រង់ទៅជណ្តើរ ដើម្បីទៅបន្ទប់

      « ចំលែកណាស់ មិចក៏មកវិញលឿនអីយ៉ាងនេះ?? »

      « ហ្ហឹម...ហើយមិនឮកូនថាទេហី ថាមានរឿងតិចតួច នៅឆ្ងល់មិនចេះចប់» ឃើញប្រពន្ធនៅតែឆ្ងល់ នៅតែរអ៊ូ លោកចនជាស្វាមីក៏ថាឪ្យអ្នកស្រីចន

      « យី...ហើយទើសស្អីលោកបងឯងដែរ??» អ្នកស្រីចន ងាកមកសម្លក់លោកចនថ្មែរ

     +Yoonmin...

      « មីនរៀនថ្នាក់ទីប៉ុន្មានហើយ?? »នាយក្រាស់ យ៉ុនហ្គីដែរដើរបណ្តើររាងតូចជីមីនក្នុងសួនក្រោយវិមាន ក៏ឆ្លៀតសួរសារសងទៅនាយតូច...

      « ទី12ហើយ » រាងតូចឆ្លើយទាំងអឹមអៀន របៀបក្មេងទើបពេញវ័យ ប្រុសនេះសង្ហាហើយ បិុនសួរនាំទៀត

      « អរ៎ មីនគិតយ៉ាងណា?? បើបងសុំមីនទាក់ទងគ្នា?? ទួសមីនមិនទាន់ចាប់ចិត្តលើបងក៏ដោយ ក៏សាកទាក់ទងនឹងបងសិនបាន បងសុខចិត្តរងចាំមីន...» យ៉ុនហ្គី ដើរៗក៏ឈប់ត្រឹងនឹងសួរទៅរាងតូច ដែរធ្វើឲ្យរាងតូចគាំង នេះទាក់ទងសិនឬ?? នាយអាចរងចាំគេបាន??

      « គឺ...ក៏បានដែរ? តែក្នុងឋានះអ្វី? សង្សារ?? មិត្តភក្តិ?? ឬបងប្អូនធម៌?? » ជីមីន គិតបន្តិច ទើបងក់ក្បាលតិចៗយល់ព្រមនឹងទាក់ទងគ្នជាមួយយ៉ុនហ្គី តែគេមិនដឹងថាទាក់ទងនាយក្នុងនាមអ្វីឡើយ

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now