ភាគទី32 : So ផ្អែមល្ហែម 💐

678 42 0
                                    

___________Skip

    ប្រហែល3 4ថ្ងៃក្រោយមក ជុងហ្គុកក៏ត្រូវបានអនុញ្ញាតឪ្យចេញពីមន្ទីពេទ្យនឹងត្រឡប់មកវិមានចនសូវៀរ៍រ៉ាវិញ ដោយមានថេយ៉ុងមករស់នៅជាមួយនាយដូចធម្មតា! រាងតូចនៅក្នុងផ្ទះបាយនឹងចម្អិនបបរមាន់មួយឆ្នាំង ព្រោះរាងក្រាស់រអ៊ូរថាឃ្លានបបរមាន់ណាស់ ទើបរាងតូចតាំងចិត្តធ្វើឪ្យនាយញាំុ ដោយបានម៉ែដោះនឹងអ្នកបម្រើផ្សេងទៀតជួយជាដៃជាជើង!...

      « អ្នកប្រុសទៅសម្រាកចុះ មិនអីទេ ចឈខ្ងុំមើលបបរនឹងរៀបចំឪ្យ »ម៉ែដោះ និយាយទៅថេយ៉ុងនៅពេលឃើញរាងតូចដូចជាហត់នឿយ

      « បាទ! »ថេយ៉ុង ងក់ក្បាលយល់ព្រមហើយក៏ដោះអៀបនឹងដើរចេញមកបន្ទប់ទទួលភ្ញៀវ ដែរមានជុងហ្គុកកំពុងអង្គុយពិនិត្យឯកសារ

      « ទើបតែងើបពីឈឺ បងកុំខំប្រឹងពេកអី » ថេយ៉ុងចាក់ទឹកមួយកែវមកទុកជិតដៃរាងក្រាស់មុននឹងចូលទៅអង្គុយជិតនាយដោយនិយាយទាំងក្តីបារម្ភ

      « បារម្ភ?? »

      « ទេស៎! ខ្លាចថាឈឺស្លាប់ ពិបាករកប្តីថ្មីតាស៎! » ដោយឮសំណួររាងក្រាស់សួរដូចឆ្កួតៗ ថេយ៉ុង ក៏តបទៅវិញទាំងសាំចិត្ត បើមិនបារម្ភគេមិននិយាយទេ

      « អា៎ៗ បងសួរលេងតើស អូនកុំប្រើពាក្យប្តីថ្មីនឹងអី បងស្តាប់ឮហើយមិនស្រួលចិត្តទេណា » ជុងហ្គុក ទម្លាក់ឯកសារចោលមួយដុំសិន ទើបចូលមកអោបរាងតូច នឹងនិយាយ ដឹងទេនាយថានាយស្អប់ ពាក្យ2ម៉ាត់នឹងណាស់ ស្តាប់ហើយធ្វើឪ្យនាយខ្លាច ខ្លាចថាថេយ៉ុងនឹងយកប្តីថ្មី!

      « មកពីអ្នកខ្លះ សួរដូចឡប់ បើគេមិនបារម្ភ គេក៏មិនខាតពេលមកនិយាយឡើយ មានប្តីមួយគ្រប់គ្រាន់ហើយ មិនចង់បានថ្មីទេស៎ ហឹ.ហឹ» ថេយ៉ុង និយាយរួមទាំងលើកដៃអង្គែលសក់ស្វាមីថ្នមៗ ទាំងញញឹម! ស្នាមញញឹមដ៏ផ្អែមល្ហែមនេះបានធ្វើឪ្យជុងហ្គុកទប់អារម្មណ៍មិនបានក៏ ឆក់ទៅថើបមួយជាស្ថាពរ!

      « សន្យានឹងបងមក កុំញញឹមបែបនេះឪ្យនរណាឃើញឪ្យសោះ ក្រៅពីបង! »ជុងហ្គុក

      « មិនសន្យាទេ ព្រោះចង់ញញឹមឲ្យប៉ា ឪ្យម៉ាក់មើលទៀត មិនចេសធ្វើមុខងាប់ដូចអ្នកខ្លះទេ ហ្ហឹស.ហ្ហឹស » ថេយ៉ុងក្របីក្បាល គេមិនសូន្យាឡើយ ព្រោះគេមានសាច់ញាតិតើស ក៏ត្រូវញញឹមរាក់ទាក់ គេមិចនឹងអាចនៅស្ងៀមៗហើយធ្វើមុខងាប់ដូចនាយកើតនោះ

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Onde as histórias ganham vida. Descobre agora