💸លោកប៉ាចិញ្ចឹម ខ្ញុំជាអធិរាជម៉ាហ្វៀ🔫

1.5K 58 0
                                    

|Nevol bl TK | ចន ជុងហ្គុក សូវៀរ៍រ៉ា
                                          &
ជី-យ៉ារ៉ា   //            ចន ថេយ៉ុង សូវៀរ៍រ៉ា

____________________

ភាគទី 5 «ពន្លកស្នេហ៍»

...
ក្រោយចេញពី ភោជនីយដ្ឋានបានរយៈពេល10នាទី ឡានស៊េរីទំនើបរបស់ជុងហ្គុក ក៏បើកចូលភូមិគ្រឹះផាក ដើម្បីជូនជីមីន ចូលទៅខាងក្នុងផ្ទះធំ ក្រោយឡានឈប់ចត ជីមីនក៏លាជុងហ្គុកនិងថេយ៉ុងចូលផ្ទះ ហើយថេយ៍នឹងជុងហ្គុក ក៏បន្តចេញពីភូមិគ្រឹះផាកទៅ វិមានចនវិញ ដោយជេវ៉ុកជាអ្នកបើកបរជាប្រចាំ!

« Daddy~ ស្អែកdaddyទំនេរដែរទេ??»ថេយ៍ គេងក្នុងរង្វង់ដៃជុងហ្គុក សួរទៅនាយទាំងពេបមាត់ញិញក់ ធ្វើចរឹកខ្ជីខ្ជូត គួរឪ្យស្រឡាញ់! 🌚

« ស្អែកdaddyនេះត្រូវឡើងទៅប្រជុំនៅ សង្កាពួរ ប្រហែលជា2 3ថ្ងៃក្រោយទើបត្រឡប់មកវិញ អូនមានការអ្វី??  » ជុងហ្គុកស្ងៀមៗ អោបកូនប្រុសបណ្ដូលចិត្តកូនរង្វង់ដៃជាប់  ទើបនិយាយរៀបរាប់ ប្រាប់ដំណឹងឪ្យថេយ៉ុងថានាយមាការសំខាន់ដែរត្រូវចាកចេញពីរាងតូច

« គឺ...គឺអត់អីទេ តែdaddyទៅចោលអូនទៀតហើយ' »ថេយ៉ុង ក្រវីក្បាលជ្រើសរើសយកការលាក់បាំងពីរឿងអ្វីមួយ នឹងថាឲ្យលោកប៉ា ដែរទុកគេចោលទៅឆ្ងាយចោលគេទៀត! វាមិនមែនជាលើកទីមួយនោះទេ ដែររាងក្រាស់មានការងារត្រូវបំពេញឆ្ងាយៗបែបនេះ ពេលខ្លះ មួយខែនេះនាយសឹងតែឡើងទៅប្រទេសផ្សេងៗជាញឹកញាប់ ព្រោះតែការងារនឹងឯង! កុំភ្លេចណា ថានាយជាម្ចាស់ក្រុមហ៊ុនដែរផលិតឡានល្បី នឹងឈានមុខគេ កាលមុនអាចថានាយ ឈានមុខគេលំដាប់ប្រទេស តែពេលនៅលំដាប់ពិភបលោកហើយ សំខាន់នាយជាអធិរាជម៉ាហ្វៀទៀត ចង់នរណាមកប្រកួតប្រជែងអី ដឹងតែអាលាយអាលុតហើយ !

« daddyទៅ2 3ថ្ងៃតើ daddyនឹងមកវិញហើយ ឬមួយអូននឹកdaddy?? អរ៎.ហើយចុះរឿងនោះ អូនគិតឃើញហើយឬនៅ? » ជុងហ្គុក ស្រាប់តែនឹកដល់រឿងដែរនាយប្រាក់ឪ្យថេយ៍គិតនោះ ទើបទាមទារចង់ដឹងចម្លើយ!

« គឺ...គឺ...គឺអូននៅតែមិនដឹងចឹង! »ថេយ៉ុងស្ទុះងើបចេញពីនាយ អង្គុយនៅម្ខាង ហាក់ស្ទាក់ស្ទើរនឹងចម្លើយតបទៅនាយ ព្រោះតែគេភ្លេចគិតរឿងនេះបាត់ទៅហើយ!

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now