ភាគទី03:អនាគតប្រពន្ធគឺអង្គុយជិតនេះ

65 20 2
                                    

ទីប្រឹក្សាបេះដូង

នៅពេលដែលយើងដាក់ភារកិច្ចហើយកូនចៅដ៏កំពូលបំពេញលើសតួនាទីអ្នកដែលស៊យជាយើងអ្នកបញ្ជានេះឯង។

"ខ្ញុំចាប់ឯងឬ?"

ឮហើយស៊ូហ្កាភ្ញាក់ផ្អើលមិនតិចទេនាយទៅចាប់គេពីពេលណាបើមនុស្សនៅតែក្នុងបន្ទប់ធ្វើការនោះ។

"លោកចង់ថាខ្ញុំជាអ្នកចូលមកបន្ទប់លោកខ្លួនឯងឬ?ចាំណាមីន យ៉ុនហ្គី ខ្ញុំមិនមែនផាក ជីមីនមនុស្សល្ងង់សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីលោកទៀតទេ ខ្ញុំជាវ៉ាង មូឈី "

ជីមីនហារស្ដីទាំងទឹកភ្នែកគេខំណាស់ខំមិនឲស្រក់មុខមនុស្សម្នាក់នេះ តែគេទប់មិនជាប់ពេលសម្លឹងចំខ្សែភ្នែកមួយគូនេះវាមើលទន់ភ្លន់ខុសពីមុនខ្លាំងណាស់។

"មីន យ៉ុនហ្គី?ហាសហានេះកុំប្រាប់ថាឯងយល់ច្រឡំថាខ្ញុំជាអាយ៉ុនណា?"

នាយទើបតែដឹងថាម្ដេចបានអាល្អិតនេះស្អប់គេខ្លាំងម្ល៉េះទាំងមនុស្សទើបតែជួបគ្នាសោះ តាមពិតគេច្រឡំថានាយជាមីន យ៉ុនហ្គីបងប្រុសគេសោះ។

"អាយ៉ុន?លោកមិនមែនមីន យ៉ុនហ្គីទេឬ?"

បើនាយមិនមែនយ៉ុនហ្គីតើនាយជានរណាម្ដេចបានជាមានមុខមាត់ដូចប្រុសម្នាក់នោះម្ល៉េះ។

"មិនមែនទេៗ យើងឈ្មោះ ស៊ូហ្កា អាស្ដៀរីយ៍ប្អូនប្រុសរបស់មីន យ៉ុនហ្គី"

នាយកំលោះលើកដៃក្រវីយ៉ាងលឿនសូម្បីក្បាលក៏ក្រវីដែរ គេនៅកំលោះមិនចង់ឲអ្នកណាមកយល់ច្រឡំថាជាយ៉ុនហ្គីឡើយព្រោះយ៉ុនហ្គីមានភរិយារួចហើយ ព្រោះបើមានគេយល់ច្រឡំនាយពិបាករកគូរជីវិតមិនខានហើយបងគេនិងបងថ្លៃក៏មុខជាមានរឿងរកាំរកោះដូចគ្នា។

"ស៊ូហ្កា អាស្ដៀរីយ៍?មីនយ៉ុនហ្គីមានប្អូនប្រុសដែរឬ?"

គេមិនដែលឮនាយនិយាយឡើយទើបបានជាជួបនាយជាប្អូនគេស្មានថាជាយ៉ុនហ្គីទើបកំហឹងទាំងប៉ុន្មានជះដាក់តែម្ដង។

"ខ្ញុំជាប្អូនភ្លោះរបស់វា តែមករស់នៅជាមួយលោកយាយឯវានៅជាមួយប៉ាម៉ាក់"

នាយពន្យល់ឲគេស្ដាប់ទាំងចាប់ឈឺមុខរបួស ព្រោះអម្បាញ់មិញវាក៏ទង្គិចបែកបន្តិចដែរ។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now