ភាគទី12:ឈឺខ្លួន

61 17 8
                                    

ទីប្រឹក្សាបេះដូង

បន្ទាប់ពីបានទទួលការលួងលោមដោយស្នាមថើបហើយស៊ូហ្កាគិតរវើរវាយអារម្មណ៍អណ្ដែតអណ្ដូងរហូតនាំឲជីមីនមួម៉ៅជាខ្លាំង។

"លោក លោក!! ស៊ូហ្កា អាស្ដៀរិយ៍ជូនខ្ញុំទៅផ្ទះ!!!"

ជីមីនកំហកទាំងកំហឹងហៅស្រួលៗនាយមិនឮគេកំហកតែម្ដងអ្នកក្បែរៗក៏ងាកមើលព្រៀត។

"បាទៗតស់អ៊ីចឹង"

ស៊ូហ្កាប្រញាប់មកទាញដៃជីមីនដើរទៅចំណោតឡាន បើកចេញទៅជីមីនឲនាយជូនទៅភូមិគ្រឹងវ៉ាង ទោះចិត្តមិនចង់ឲគេគេងឆ្ងាយពីខ្លួនក៏ស៊ូហ្កាមិនហ៊ានប្រកែកដែរ។

"ព្រឹកមកបងទទួលទៅកន្លែងធ្វើការណា"

ចុះពីឡានហើយស៊ូហ្កាក៏បើកគូថឡានយកវ៉ាលីឲគេ គេឆៀងចូលវ៉ាលីរួចទើបបើកមកទីនេះ នាយមិនចុះទៅខាងក្នុងដែរព្រោះងងឹតដែរហើយមិនចង់រំខាន។

"មិនបាច់ទេ ខ្ញុំបើកឡានទៅបាន"

"អត់ អត់ចង់ស្អែកបងមកទទួល សុបិនល្អផ្កាយតូច "ស៊ូហ្កាញញឹមដាក់នាយសម្លឹងមើលរហូតគេចូលទៅខាងក្នុងបាត់ស្រមោលទើបបើកចេញទៅ។

ខាងក្នុង 

"មូឈី!!"

ចាន់រត់មកឱបទាំងភ្លេចខ្លួនឲយីបូដែលចេញពីផ្ទះបាយភើតពោះមិនតិចទេ រត់ៗបែបនេះបើធ្លាក់កូនគិតយ៉ាងម៉េច។

"យ៉ា!វ៉ាង ស៊ាវចាន់"

យីបូស្រែកហៅឈ្មោះប្រពន្ធទាំងក្រឺតខ្នាញ់ មួយថ្ងៃៗនាយមិនដឹងជាស្លុតចិត្តប៉ុន្មានដងដោយភរិយាតូចម្នាក់នេះឡើយ ប្រហែលជាត្រូវទៅពេទ្យឲពិនិត្យមើលបេះដូងហើយ។

"ហិៗ!លោកប្ដី"

ចាន់លែងពីការឱបងាកមកញញឹមយកចិត្តដាក់នាយជាប្ដី គេនឹកប្អូនពេកបានជាភ្លេចថាខ្លួនកំពុងមានដំណក់ឈាមតូចនៅក្នុងពោះ។

"មូឈីមកល្មម ទៅសម្អាតខ្លួនទៅ យ៉ាយកវ៉ាលីអ្នកប្រុសទៅរៀបទៅ"

យីបូប្ដូរហៅប្អូនបែបនេះតាំងពីជីមីនត្រឡប់ទៅហ្សិតបានមួយខែដំបូងម្ល៉េះ គេមិនចង់ឲជាជីមីនព្រោះជីមីនរងទុក្ខពេកហើយជាមូឈីគឺជាមនុស្សមានតែភាពរីករាយ។ជីមីនឡើងទៅសម្អាតខ្លួនចុះមក
វិញក៏ញុាំអាហារជុំបងៗយ៉ាងរីករាយ នៅនិយាយសំណេះសំណាលមួយសន្ទុះក៏បំបែកគ្នាទៅសម្រាករៀងខ្លួន។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Tempat cerita menjadi hidup. Temukan sekarang