ភាគទី28:ដំណើរកម្សាន្ត

59 16 10
                                    

ទីប្រឹក្សាបេះដូង

"អា៎!ពិតជាស្អាតខ្លាំងណាស់"

ទម្រាំមកដល់ចម្ការក៏ចំណាយពេលមិនតិចទេជីមីនរត់ចុះមកដោយមិនចាំស៊ូហ្កាឡើយ គេរត់ទៅក្នុងចំការដែលមានដើមក្រូចដុះមេឃត្រៀបត្រាផ្ដល់ជាម្លប់ត្រជាក់ឈឹង ទីនេះស៊ូហ្កាមិនដែលនាំអ្នកណាមកក៏មិនដែលនិយាយប្រាប់អ្នកណាដូចគ្នាថានាយមានចំការក្រូចសូម្បីតែលោកមីននិងអ្នកស្រីមីនជាឪពុកម្ដាយក៏មិនបានដឹងដែរ មានតែជីមីនម្នាក់ដែលដឹងហើយបានមកលេង។

កត្តញ្ញូជាមួយប្រុសណាស់គូគេនឹងಥ⁠_⁠ಥ

"នេះមួកអូនពាក់ទៅទោះមានម្លប់ក៏វាអាចរោលមុខបានដែរ"

ជីមីនមិនមាត់គ្រាន់តែទទួលមកពាក់តាមនាយប្រាប់ គេដើរមើលកម្មករដែលកំពុងបេះក្រូចឡើងសស្រាក់សស្រុាំបែកញើសជោគអាវតែម្ដង ក្រូចមួយកន្រ្តកធំពួកគាត់លើកឡើងហាក់មិនធ្ងន់សោះ តាមពិតមិនមែនមិនធ្ងន់ទេវាធ្ងន់ណាស់មួយកន្ត្រកនោះអាចពី១០-១៥គីឡូយ៉ាងតិចតែវាជាការងារបើគាត់ធ្វើមិនបានប្រាកដជាអត់ប្រាក់ខែយកទៅផ្គត់ផ្គង់គ្រួសារហើយ។

"នេះបងមានចម្ការធំយ៉ាងនេះឬ"

ចម្ការធំល្វឹងល្វើយប្រហែលជា១០ហិចតាគ្របដណ្ដប់ដោយដំណាំក្រូចទាំងអស់ តាមពិតស៊ូហ្កាក៏គ្មានបំណងថាទិញចំការនេះដែរតែនៅពេលនាយមកលេងទីនេះអ្នកភូមិរួសរាយរាក់ទាក់ហើយចិត្តល្អចំពោះនាយទៀត ល្ងាចឡើងអ្នកជិតខាងគាត់តែងយកបង្អែមដែលបានធ្វើមកឲគេជារើយៗ ដល់ពេលមួយគេឮដំណឹងថាម្ចាស់ចំការចង់លក់ចំការនេះឲទៅអ្នកផ្សេងដែលមានគម្រោងយកទីនេះជារោងចក្របន្ទាប់បន្សំទើបនាយទិញតក្នុងគោលបំណងពីរ មួយទុកទីនេះជាកន្លែងលំហែរអារម្មណ៍និងពីរអាចរក្សាការងារដល់អ្នករស់នៅទីនេះផង។

"អូនចូលចិត្តឬ បើអូនចូលចិត្តបងផ្ដល់វាជាកាដូសម្រាប់អូនចុះ"

តើរកបុរសណាបានដូចស៊ូហ្កាអាស្ដៀរិយ៍ទៅជាមនុស្សយល់ចិត្ត ស្រឡាញ់ថ្នាក់ថ្នម សង្ហាហើយថែមទាំងមានលុយទៀតជីវិតនេះវាពិបាកណាស់បើឲបដិសេដបុរសរបៀបនេះ។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now