ភាគទី35:របួសចាស់

54 16 1
                                    

ទីប្រឹក្សាបេះដូង

ផឹប!!!រវល់តខឹងមិនបានជាមើលស្រួលបួលកាយតូចក៏បុកជាមួយរាងកាយខ្ពស់ស្រឡះរបស់នរណាម្នាក់ ជីមីនងាកទៅមើលហើយអ្វីដែលឲគេភ្ញាក់ផ្អើលគឺ÷

"ជឺយៀន!!!"

ជីមីនភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានជួបជាមួយជឺយៀនម្ដងទៀត បន្ទាប់ពីគេបដិសេដហើយក៏ស្ងាត់បាត់ដំណឹងនាយសូន្យឈឹងតែម្ដងបើគិតទៅវាបីខែហើយដែលនាយព្រមកាត់ចិត្តពីគេ។

"អូនមកដើរផ្សារដែរឬ"

ជឺយៀនសម្លឹងឃើញស៊ូហ្កាដែលដើរមកជិតនោះរួចហើយក៏មិនមាត់មុនស្ដីព្រោះវាជាការសម្រេចចិត្តរបស់ជីមីនគេមិនបង្ខំឡើយ។

"មែនហើយចុះបងមកជាអ្នកណា"

ឃើញក្នុងដៃគេមានអ៊ីវ៉ាន់ច្រើនទើបគិតថាគេមិនមែនមកតែឯងប្រហែលជាមានគ្នាហើយក៏មិនមែនជាមនុស្សធម្មតា។

"បងមកជាមួយហូប៊ី"

"ហូប៊ី!!!ឈ្មោះអីក៏ប្រហែលពូហូបម្ល៉េះ"

ចុងប្រយោគជីមីននិយាយតិចៗល្មមឮតែឯងក្នុងចិត្តនឹកគិតថាបើជាពូខ្លួនប្រាកដជាល្អព្រោះជឺយៀនជាបុរសដ៏ល្អម្នាក់។

"ជឺយៀន"

វាពិតជាដូចជីមីនគិតមែនព្រោះសម្លេងមួយនេះគេចាំច្បាស់ណាស់ ចាំបានសូម្បីតែសម្លេងគាត់និយាយពេលសើចក៏គេអាចដឹងដោយមិនបាច់មើល។

"ពូហូបពិតមែន"

ជីមីននិយាយតិចៗក្នុងចិត្តរំភើបតែមិនហ៊ាននិយាយរកនាមជាពូឡើយ គេនៅចាំថាគាត់ស្អប់គេហើយទើបមិនហ៊ាននិយាយរកនាំឲគាត់អារម្មណ៍មិនល្អ។

"អូនមានត្រូវត្រង់ណាទេ"

ឃើញគេនិយាយជាមួយបុរសណាក៏គេមិនដឹងទើបគាំងមួយភ្លែតហើយទើបដើរមកសួរនាំតាមក្រោយ ។

"ជឺយៀនអូនទៅសិនហើយជូនពរបងមានក្ដីសុខណា ស្រឡាញ់មើលថែគាត់ឲច្រើនៗ"

និយាយហើយជីមីនទាញដៃស៊ូហ្កាចេញមុនពេលពូមកដល់ តែមើលទៅប្រហែលជាយឺតពេលហើយព្រោះនៅពេលគេដើរមិនបានប៉ុន្មានជំហានផងក៏÷

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now