ភាគទី23:ព្រមបើកបេះដូង

46 14 10
                                    

ទីប្រឹក្សាបេះដូង

តុតុ

"អញ្ជើញចូល"

ទទួលការអនុញ្ញាតហើយទ្វារក៏របើកបង្ហាញឲឃើញនាយអគ្គនាយកធំចូលមកដោយស្នាមញញឹមតែក៏ទម្លាក់វិញពេលថានៅក្នុងបន្ទប់មានតែស៊ូហ្កា។

"ឯងមកមានការអី"

ស៊ូហ្កបង្ហាញទឹកមុខមិនពេញចិត្តឲឃើញតែម្ដង នៅពេលឃើញទង្វើបងខ្លួនរាល់ថ្ងៃហាក់ចង់ចូលក្បែរជីមីនហួសប្រមាណ ភ្លេចហើយឬថាខ្លួននាយមិនមែនទំនេរទៀតទេមានប្រពន្ធហើយ ចំណែកអ្នកដែលនាយព្យាយាមចូលជិតនោះមាននាមជាអនាគតប្អូនថ្លៃមិនមែនអ្នកឯណាឆ្ងាយឡើយ។

"យើងគិតមកយកឯកសារសម្រាប់នាំទំនិញចេញ"

"អាហារនោះ...ជីមីនអ្នកធ្វើមែនទេ"

មើលតាមប្រអប់និងអាហារគេក៏អាចទាយដឹងថាជាស្នាដៃជីមីនគេញុាំវាប៉ុន្មានឆ្នាំជាប់គ្នារឿងអីបុ៉ណ្ណឹងមើលមិនដឹង។

"មែនហើយ"

ស៊ូហ្កាតបដោយមុខស្មើជាការគម្រាមទៅអ្នកម្ខាងទៀត ក៏បញ្ជាក់ផងដែរថាទំនាក់ទំនងគេជាមួយជីមីនពេលនេះឈានដល់បែបណានាយគួរតែយល់ព្រោះនាយមិនមែនមិនធ្លាប់ឮពាក្យលោកយាយនិយាយឯណាពួកគេធ្លឆាប់សួរលោកយាយថាម្ដេចបានគាត់តែងតែចម្អិនអាហារសម្រាប់លោកតាដូច្នេះទាំងដែលអ្នកបម្រើមានហេតុអ្វីបានជាមិនឲគេអ្នកធ្វើ គាត់ក៏តបមកគេដោយស្នាមញញឹមជាមួយសម្ដីដែលស្ដាប់ហើយត្រជាក់ចិត្ត

«អាហារជាកម្លាំង អាហារជាជីវិត យាយពេញចិត្តដែលយាយអាចធ្វើអ្នកផ្ដល់កម្លាំងនិងជីវិតដល់មនុស្សដែលយាយស្រឡាញ់ ទោះជាធ្វើរាល់ថ្ងៃក៏យាយមិនយល់ថាហត់ឬធុញឡើយ»

"យើងសង្ឃឹមថាឯងមិនបំពានព្រំដែនយើងតទៀត មើលថែតែកូនទន្សាយរបស់ឯងឲល្អទៅបានហើយ ផ្កាយមួយដួងនោះជារបស់យើងៗជាប្រមុខកោះផ្កាយយើងចេះមើលថែហើយ"

សម្ដីលោកយាយនិងសម្ដីស៊ូហ្កាឲយ៉ុនហ្គីស្មុគស្មាញជាខ្លាំងនាយមិនយល់ទេថាម្ដេចខ្លួនអាចធ្វើទង្វើបែបនេះបាន កន្លងមកនាយប្រឹងធ្វើឲខ្លួនស្និទ្ធស្នាលព្រោះនាយច្រណែនដែលឃើញស៊ូហ្កាចាប់ផ្ដើមបានទង្វើល្អៗពីជីមីនដូចនាយពីមុន។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now