ភាគទី07:បុត្រផ្កាយបង្ហាញខ្លួន

52 15 0
                                    

ទីប្រឹក្សាបេះដូង

មនុស្សដែលជួបគ្នានៅលើលោកនេះសុទ្ធតែបណ្ដាលមកពីនិស្ស័យ ព្រហ្មលិខិតតែងតែកំណត់អ្នកជាគូរនឹងគ្នាដោយមានលោកតាអំបោះក្រហមជាអ្នកចងភ្ជាប់តាំងពីពួកគេចាប់ប្រសូត្រឃើញពន្លឺថ្ងៃម្ល៉េះ ទោះបីជាមានឧបសគ្គឬហេតុអ្វីក៏ដោយនៅពេលដែលវេលាកំណត់មកដល់ពួកគេមុខតែបានជួបគ្នា។

"អា៎!យេ៎ៗៗ~បុត្រផ្កាយប្រសូត្រហើយ ពួកយើងរកបុត្រផ្កាយឃើញហើយ"

ជាម្លេងរបស់អ្នកភូមិដែលស្រែកអឺងកងព្រោះឈាមជីមីនមានឥទ្ធិពលអាចឲត្បូងកែវតុងគួយបញ្ចេញពន្លឺបាន ដូច្នេះមានន័យថាគេនឹងក្លាយជាអ្នករួមដំណើរដឹកនាំកោះទៅរកភាពរុងរឿងជាមួយម្ចាស់កោះ។

"អេ៎!នេះម៉េចនឹងអាចទៅ ត្បូងនេះមុខជាមានបញ្ហាហើយ ប្រាកដជាឈាមអ្នកមុនមិនមែនឈាមរបស់ខ្ញុំនោះទេ"

ជីមីនថយម្ដងមួយជំហានមិនទទួលស្គាល់ថាខ្លួនជាបុត្រផ្កាយនៅលើកកំហុសថាជាឈាមអ្នកមុនគេគ្រាន់តែជាមនុស្សរងគ្រោះបន្តទេ
អូខេរងគ្រោះ༎ຶ‿༎ຶ

ខ្ញុំមិនទាន់ចង់រៀបការនោះទេ

ប៉ុន្តែសម្ដីមួយៗរបស់គេរឹតតែបន្ថែមស្នាមញញឹមលើផ្ទៃមុខម្ចាស់កោះដ៏សង្ហាថែមឡើង ដឹងទេគេរំភើបប៉ុណ្ណានៅពេលដែលបុត្រផ្កាយជាជីមីន មនុស្សដែលគេត្រូវប្រើជីវិតនៅសល់រួមរស់ជាមួយជាមនុស្សដែលគេស្រឡាញ់ ពិតជាអរគុណដល់តុងគួយជាខ្លាំងដែលមិនបំបែកនិស្ស័យរវាងគេជាមួយជីមីនហើយរឹតអរគុណដែលធ្វើឲគេកាន់តែមានកម្លាំងចិត្តបន្តតាមយកបេះដូងមនុស្សម្នាក់នេះទៀត។

"តុងគួយគ្មានបញ្ហា អ្នកដែលមានគឺជាអូននោះទេផ្កាយតូច"

ស៊ូហ្កាដកខ្លួនពីកន្លែងខ្លួនឈរបោះជំហានទៅរករាងតូចដែលកំពុងធ្វើមុខចង់យំ ច្បាស់ណាស់គេមុខជាមិនចង់រៀបការជាមួយខ្លួន គេយល់ប្រហែលដោយសារទើបស្គាល់គ្នានិងដោយសារគេមានមុខមាត់ដូចមនុស្សដែលនាយតូចស្អប់។

"អ៊ូជី!នាំផ្កាយតូចរបស់យើងទៅតែងខ្លួន"

ប្រមុខកោះដាក់បញ្ហាអ្នកក្រោមឱវាទក៏ប្រញាប់នាំខ្លួនចេញពីហ្វូងមនុស្សដើម្បីអមដំណើរបុត្រផ្កាយប្រចាំកោះទៅតែងលំអរខ្លួនត្រៀមចូលពិធីមង្គល។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now