ភាគទី36:អ្នកចាស់

80 12 2
                                    

ទីប្រឹក្សាបេះដូង

ព្រឹកថ្មី

ព្រឹកនេះជីមីនប្រញាប់រៀបចំខ្លួនដោយសារតែមានការណាត់ជួបជាមួយដៃគូថ្មី ឮថាអ្នកខាងនោះកំណត់តែម្ដងថាចង់ចរចារជាមួយជីមីនក្រៅពីនោះគេមិនព្រមឡើយ។

"បងអូនទៅធ្វើការហើយណា"

ជីមីនចុះឱបកសូហ្កាហើយថើបថ្ពាល់នាយមួយខ្សឺតបម្រុងដកដៃដើរចេញទៅតែនាយក៏ចាប់ជាប់។

"បងបានធ្វើបបរឲអូនញុាំសិនមកចាំបងទៅជាមួយអូន"

ឮថានាយខំធ្វើជីមីនក៏មិនបដិសេដនឹងនៅញុាំ ពួកគេបន្តញុាំដោយជជែករឿងខ្លះជាមួយគ្នា វារីករាយណាស់រឿងតូចៗដែលប្រមូលគ្នាបានជាអនុស្សាវរីយ៍ដែលពិបាកនិងភ្លេចបាន។

ហាងកាហ្វេ

មនុស្សម្នារចេញចូលមិនឈប់ដោយសារតែភាគច្រើនគេនិយមការហ្វេជាជាងអាហារពេលព្រឹក។

"សួស្តីអ្នកនាង សុំទោសដែលឲចាំយូរ"

ជីមីនចូលមកហើយនិយាយទៅកាន់អ្នកម្ខាងទៀត នារីចំពោះមុខនាហមានសម្រស់ស្រស់ស្អាតណាស់បបូរមាត់ក្រហមស្រាល រាងតូចច្រលឹងដៃជើងក៏ស្រឡូន សក់វែងរលាស់ទៅក្រោយ នាងជាស្រីស្អាតម្នាក់ក្នុងចំណោមគេធ្លាប់ជួប។

"បាទមិនអីទេខ្ញុំរីករាយ"

នាងនិយាយចាប់ដៃជាមួយគេប៉ុន្តែកែវភ្នែកសម្លឹងជាប់ទៅស៊ូហ្កាដែលអង្គុយក្បែរនោះ នាយព្យាយាមធ្វើចិត្តមិនចាប់អារម្មណ៍ជាមួយនាងតែវាមិនបានទាំងស្រុងឡើយ។

ការងារនៅបន្តជជែកយ៉ាងរីករាយ កំឡុងពេលនេះស៊ូហ្កានាយមិចាប់អារម្មណ៍អ្វីទាំងអស់គិតតែពីចុចទូរសព្ទ័និងងាកមើលជីមីនម្ដងម្កាលប៉ុណ្ណោះ។

"អូនទៅបន្ទប់ទឹកបន្តិចសិន បងនៅទីនេះហើយ"

ក្រោយគិតលុយរួចជីមីនក៏ទៅបន្ទប់ទឹកស៊ូហ្កាក៏អង្គុយចុចទូរសព្ទ័នៅកន្លែងដដែលព្រោះជីមីនមិនឲទៅតាម ប្រហែលមិនចង់ឲគេមើលមកខ្វះសុជីវធម៌ដែលដើរចោលដៃគូថ្មីថ្មងហើយ។

"បងមិនគិតរាក់ទាក់អូនបន្តិចទេឬ ស៊ូហ្កា អាស្ដៀរិយ៍"

នាងហៅឈ្មោះគេចំៗពេញដោយការស្រឡាញ់ ជួបហើយទោះខឹងស្អប់យ៉ាងណាក៏មិនគួរបង្ហាញដល់ថ្នាក់នេះដែរគួរតែយល់ដល់ពេលវេលាធ្លាប់មានជាមួយគ្នាកាលពីមុនផងចុះ។

You've reached the end of published parts.

⏰ Last updated: May 16 ⏰

Add this story to your Library to get notified about new parts!

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now