ភាគទី27:ម្ចាស់ចំការ

47 16 4
                                    

ទីប្រឹក្សាបេះដូង

ជីមីនយំតូចចិត្តដែលបុរសនោះយកភាពចិត្តល្អគេជានុយមើលចុះនំតែមួយកញ្ចប់ក៏មិនទុកឲគេដែរ។

"បានហើយៗចាំទៅវិញបងនាំអូនទៅទិញទៀតណា"

ជីមីនស្ងៀមសំងំមើលរឿងរហូតដល់ចប់ទើបចេញមកខាងក្រៅគេមិនបានរំអុកស៊ូហ្កាឲជូនទៅទិញនំឡើយព្រោះមើលទៅនាយហត់នឿយណាស់ហើយ។

"ពួកយើងទៅផ្ទះវិញទៅអូនងងុយណាស់"

ជីមីនយកលេសងងុយដើម្បីឆាប់បានទៅផ្ទះឲនាយធំបានសម្រាកព្រោះនឹកថានាយចេញពីក្រុមហ៊ុនភ្លាមក៏ត្រូវគេអូសទៅខាងក្រៅភ្លាម។គ្រាន់តែឡានបើកមកដល់ភ្លាមជីមីនប្រញាប់ចុះពីឡានបើកទ្វាររត់ទៅខាងយ៉ាងលឿនឲស៊ូហ្កានឹកឆ្ងល់ជាខ្លាំង

"ងក់ងររឿងអីទៀតហើយ"

កម្លាំងបិទទ្វារអម្បាញ់មិញមិនតិចទេទើបស៊ូហ្កាគិតថាជីមីនខឹងគេមិនខាន ហើយក៏ឆ្ងល់ដូចគ្នាតើគេបានធ្វើអីឲទើសចិត្ត។

ក្នុងបន្ទប់

"បងឆាប់មកនេះមកត្រាំទឹក"

ជីមីនទាញដៃស៊ូហ្កាឲដើរតាមនៅបង្គាប់ឲត្រាំទឹកទៀត ស៊ូហ្កាមិនប្រកែកនាយដោះសម្លៀកបំពាល់ចេញហើយចូលទៅក្នុងអាងរងចាំជីមីនមកពីយកកន្សែងនិងខោអាវដេកយប់មក។

"ផ្អែកមកខាងក្រោយអូនម៉ាស្សាឲ"

ដៃស្រឡូនលើកមកម៉ាស្សាក្បាលតិចៗយ៉ាងថ្នមដៃតាមជំនាញ ម៉ាស្សាក្បាលផងស្មាផងឲស៊ូហ្កាស្រួលសឹងលក់ម្ដងៗទៅហើយ នេះបើនៅលើគ្រែប្រហែលជាគេគេងលក់ពិតមែនហើយ។ ចេញពីបន្ទប់ទឹកក៏នាំគ្នារៀបចំគេងព្រោះម្នាក់ៗសុទ្ធតែល្វើយ ស៊ូហ្កាស្ម័គ្រលះបង់ដៃជាខ្នើយសម្រាប់ជីមីន។

ព្រឹកថ្មី

ព្រឹកព្រលឹមស៊ូហ្កាប្រញាប់ក្រោករៀបចុះខ្លួនព្រោះថ្ងៃនេះគេត្រូវទៅមើលការងារនៅចំការក្រូចដែលជាទ្រព្យទិញបានលើកដំបូងពេលគេចេញរកសុី។

"ផ្កាយតូចថ្ងៃនេះបងទៅមើលការងារនៅចំការក្រូចអូនទៅជាមួយបងទេ"

នាយច្រត់ដៃលើពូកមើលទៅប្រពន្ធដែលកំពុងគេងលក់យ៉ាងស្រួល តាមមើលប្រហែលជាមិនទៅក្ដៅចោលពូកត្រជាក់ទេ។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now