ភាគទី33:អាណិតស្នេហ៍ខ្ញុំផង

57 15 6
                                    

ទីប្រឹក្សាបេះដូង

ក្នុងបន្ទប់

"ហ្ហឹកៗៗ...ល្អណាស់ៗដែលអូនមិនអីហ្ហឹកៗដឹងទេបងស្ទើរតែគាំងបេះដូងនឹងកន្លែងទៅហើយព្រោះតែបារម្ភពីអូនហ្ហឹក"

បើមានអ្នកថាគេទន់ជ្រាយគេក៏ព្រមទទួលតែពេលនេះគេពិបាកទ្រាំណាស់ គេឈឺព្រោះជីមីនយកអារម្មណ៍គេមកលេងសើចទាំងមិនដឹងខ្លួន បើទោះបីជាដើម្បីគេភ្ញាក់ផ្អើលក៏គេនៅតែស្ទើរ ព្រោះមុននេះបើមិនដោយសារតែចង់រក
ជីមីនឲមានសុវត្ថិភាពគេប្រហែលជាគាំងបេះដូងនៅពេលឈុនប្រាប់ទៅហើយ។

"ហ្ហឹកៗប៉ុន្មានថ្ងៃនេះបងរស់នៅឆ្ងាយពីអូនបងក៏បារម្ភស្ទើរឆ្កួតទៅហើយ តែ...តែនៅពេលដឹងថាអូនមានគ្រោះថ្នាក់បងក៏រឹតតែវេទនាមួយកម្រិតទៀតហ្ហឹកៗសូមអូនយល់ចិត្តស្នេហ៍បងផងហ្ហឹកៗ"

កុំលេងបែបនេះទៀតអីបងខ្លាចៗថាថ្ងៃណាជាការពិតបងត្រៀមចិត្តមិនទាន់ ខ្លាចថ្ងៃមួយការលេងសើចក្លាយជាការពិត បងខ្លាចគ្រប់យ៉ាង។

ក្រាក!!!

"បងហ្ហឹកសុំទោសៗអូនខុសហើយហ្ហឹកៗ"

ជីមីនចូលមកបើកភ្លើងមកទួញយំដាក់ស៊ូហ្កាគេឃើញថាកាយវិការស៊ូហ្កាមិនស្រួលទើបដើរមកតាមហើយឲបងៗនិងមិត្តទៅសប្បាយចុះ មកដល់រៀបគោះទ្វាទៅហើយតែក៏ឮនាយរៀបរាប់អារម្មណ៍ខ្លួនឯងរហូតគេក៏ទប់ទឹកភ្នែកមិនជាប់ដោយសារអារម្មណ៍ដឹងខុសវាបុកមកលើសលប់ពេក។

"សឺត!!!ហេតុអ្វីអូនយំ អូនមានខុសអ្វីឯណា"

នាយប្រឹងសម្រួលអារម្មណ៍សម្រួលសម្លេងថើបសក់ក្រអូបដែលនៅជិតច្រមុះមួយខ្សឺតជាការលួងលោមសម្រាប់ខ្លួនឯងនិងនាយតូច គេមិនបានខឹងទេគ្រាន់តែសម្រួលអារម្មណ៍ដែលតក់ស្លុតអម្បាញមិញមិនទាន់បាន។

"ហ្ហឹកៗសុំទោសអូនសុំទោសដែលលេងមិនគិតអារម្មណ៍បង"

ជីមីននៅតែឱបស៊ូហ្កាមិនលែងក្នុងចិត្តក៏បន្ទោសខ្លួនឯងមិនឈប់ គេធ្លាប់ត្រូវយ៉ុនហ្គីបោកបែបនេះដូចគ្នាកាលនោះគេក៏ភ័យស្ទើរគាំងបេះដូងដូចគ្នា ហេតុអ្វីគេមិនចាំហេតុអ្វីគេយកវាមកលេងឲនាយឈឺចាប់ដែរ។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now