ភាគទី05:ពិធីរើសបុត្រផ្កាយ

53 14 0
                                    

ទីប្រឹក្សាបេះដូង

នាងញញឹមទទួលក្រដាសទុករួចឆែកមើលបន្ទប់ជីមីនហើយទើបទាក់ទងខាងអាហារឲលើកអាហារតាមចៅហ្វាយកម្ម៉ង់ទៅខាងលើដល់បន្ទប់ជីមីនតែម្ដង។

តុក តុក

ក្រាក!

"អាហាររបស់លោក"

"តែខ្ញុំមិនទាន់បានកម្ម៉ង់នៅឡើយទេលោកច្រឡំបន្ទប់ទេឬ?"

"អត់ទេចាស៎ គឺថ្នាក់លើចាត់មកបែបនេះ"

ឮហើយជីមីនក៏ងាកបើកផ្លូវឲបុគ្គលិកបានរុញអាហារចូល ចូលមកដល់ហើយបុគ្គលិកក៏ចេញទៅវិញព្រោះអស់ការងារខ្លួនហើយ។

"ថ្នាក់លើអីក៏ដឹងចិត្តម្ល៉េះ"

ជីមីនញុាំអាហាររួចទើបងើបទៅយកទូរសព្ទ័ដែលភ្លេចលើតុក្បាលគ្រែមិនបានយកតាមខ្លួន បើកមកក៏ឃើញលេខបងប្រុសនិងបងថ្លៃរាប់សិបដងឃើញអ៊ីចឹងនាយក៏ប្រញាប់ទាកទងទៅវិញភ្លាមៗ។

"ហេឡូ!ជីមីន អូនទើបមកពីណាម្ដេចមួយយប់ហើយមិនលើកទូរសព្ទ័បែបនេះ"

យីបូនឹកបារម្ភប្អូនជាខ្លាំងគ្រាន់តែឃើញលេខនាយក៏ប្រញាប់លើក តាមពិតនាយគិតថាបើគ្រប់២៤ម៉ោងហើយប្អូនមិនទាក់ទងមកគេមុខជាប្ដឹងប៉ូលីសមិនខាន។

"សុំទោសបងប្រុស គឺទូរស័ព្ទអូនភ្លេចនៅបន្ទប់ហើយអូនទៅគេងលេងនៅផ្ទះអ្នកស្គាល់គ្នា"

ជីមីនមានអារម្មណ៍ថាខុសជាខ្លាំងព្រោះគេធ្វើឲបងប្រុសនឹកបារម្ភពេញមួយយប់បែបនេះហើយច្បាស់ណាស់ថាបងថ្លៃក៏គិតបារម្ភពីគេដូចគ្នា។

"មិនអីទេបានអូនមានសុវត្ថិភាពបែបនេះបងធូរចិត្តហើយ លើក្រោយទៅណាប្រាប់បងផងស្រួលបងបានពាក្យដោះសារទៅបងថ្លៃឯង"

នាយនិយាយទាំងសើចហើយបែរកាំមេរ៉ាឲមើលប្រពន្ធដែលកំពុងសង្ក្រឺតធ្មេញដាក់គេប្រហែលជានិយាយប៉ះចំណុចរសើបហើយ។នៅនិយាយបន្តមួយសន្ទុះយីបូក៏ដល់ម៉ោងណាត់ពេទ្យនាំចាន់ទៅពិនិត្យពោះទើបប្រព័ន្ធទូរសព្ទ័ត្រូវបានផ្ដាច់។

ទីង ទីង~

«មូមូញុាំអីឬនៅ»

សារដែលលោតមកបន្ទាប់ពីជីមីនបិទទូរសព្ទ័គឺរបស់នាយសម្បុរស្លេកនោះ ក្នុងចិត្តក៏មិនយល់ថាម្ដេចនាយតាមគេស្អិតម្ល៉េះ មនុស្សទើបស្គាល់គ្នាមិនអាចថាមានចិត្តឲឡើយ ហើយបើចង់កេងប្រវ័ញ្ចពីគេក៏មិនដឹងកេងអីតើនាយមានបំណងអីឲប្រាកដ។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now