ភាគ31:ផ្ដល់សិទ្ធិ

43 15 2
                                    

ទីប្រឹក្សាបេះដូង

ព្រឹកថ្មី

បើទោះជាពីយប់អត់ងងុយនិងល្វើយបែបណាក៏ជីមីននៅតែជំនះក្រោកទៅបន្ទប់ទឹករៀបខ្លួនចុះទៅធ្វើអាហារទទួលទានមុនត្រឡប់ទៅក្រុងវិញ។

"ហុឹម!ភ្លឺហើយឬ"

ថ្ងៃចាំចូលប៉ះភ្នែកដាស់សូហ្កាពីសុបិនដ៏ល្អឯក គេយល់សប្ដិថាបានថ្នាក់ថ្នមរាងកាយតូចស្រឡូនរបស់ជីមីនម្ដងទៀត តែពេលបើកភ្នែកមកមិនឃើញជីមីនតែសភាពនៅលើគ្រែឲនាយដឹងថានោះមិនមែនជាការពិត យប់មិញវាទាំងផ្អែមនិងរោលរាលឲនាយសឹងតែឈ្លក់នឹងភ្លើងប្រាថ្នាំនោះមិនចង់ងើបចេញទៅហើយ។

ព្រោះតែចង់ជួបអ្នកដែលពង្វក់គេកាលពីយប់ទើបប្រញាប់ងើបទៅសម្អាតខ្លួនប្ដូរសម្លៀកបំពាក់ចុះទៅខាងក្រោម វ៉ាលីពីរនាយលើកដោយដៃទាំងសងខាងភ្នែកក៏រេរកប្រពន្ធរហូតទាល់តេប្រទះជួប ។

"សឺត!អូនអរុណសួស្តីប្រពន្ធសម្លាញ់"

សម្ដីផ្អែមបូករួមជាមួយស្នាមថើបឲជីមីនផុសស្នាមញញឹមឡើង ទង្វើនាយពិតជាសាកសមជាមួយឈ្មោះណាស់ផ្អែមៗពិតៗ។

"បាទអារុណសួស្តីបងសម្លាញ់"

ស៊ូហ្កាញញឹមមួយទំហឹងតែម្ដងចំពោះពាក្យផ្អែមល្ហែមដែលប្រពន្ធពោលមក គេនៅតែមិនអស់ចិត្តហើយកាន់តែចង់ដឹងថាជីមីនតាមពិតជាមនុសហសបែបណាជួបដំបូងក៏សោះកក្រោះ កាច ឆ្នាស តែពេលស្រឡាញ់គ្នាយូរបែរជាគួរឲស្រឡាញ់ហើយសម្ដីផ្អែមទៀត។

"បងទៅអង្គយនៅតុទៅបន្តិចអូនលើកទៅហើយ"

"បងជួយ"

នាយហុចនេះហុចនោះរហូតអាហារឆ្អិនញុាំជាមួយគ្នាយ៉ាងរីករាយ ពេលខ្លះក្ដីសុខមិនបាច់ទាមទារឲយើងធ្វើអ្វីច្រើនឡើយត្រឹមនិយាយរកគ្នាតែពាក្យល្អៗ ជួយសម្រាលគ្នាបន្តិចបន្តួចកុំបែងចែកថាការងារប្រពន្ធឬប្ដី កុំគិតតែពីទម្លាក់កំហុសគ្នាទៅវិញទៅមកចង់ឈ្នះចាញ់គ្នាតែប៉ុណ្ណឹងចំណងសុភមង្គលមិនរត់ទៅណាឆ្ងាយឡើយវានឹងមករកយើងដោយឯកឯង(⁠ ⁠˘⁠ ⁠³⁠˘⁠)⁠♥។

ផ្ទះស៊ូមីន

ទម្រាំតែបើកពីចំការមកដល់ក្រុងវិញពួកគេឡើងខ្សោះតែម្ដងពិសេសជីមីនតែម្ដងនៅតាមផ្លូវប៉ប៉ាច់ប៉បោចនាំស៊ូហ្កានិយាយមិនឲស្ងាត់ ឯនាយម្ខាងទៀតក៏បានដូចចិត្តឆ្លើយគ្រប់សំណួរតែម្ដងម្នាក់ចូលចិត្តសួរម្នាក់ចាំឆ្លើយបែបនេះនៅជាមួយគ្នាមិនស្ងាត់ឡើយ។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now