ភាគទី14:អាឡែកហ្សុី

56 15 9
                                    

ទីប្រឹក្សាបេះដូង

អ្នកណាជួបរឿងហួសស្មាននៅក្នុងជីវិតផ្ទួនៗដូចជាគេខ្លះទៅនៅលើលោកនេះ សុខៗត្រូវរៀបការដោយមិននឹកគិតដល់ហើយមកដល់ឥឡូវបែរជាត្រូវមកជួបឪពុកម្ដាយក្មេងទាំងមិនបានត្រៀមខ្លួនទៀត។

វាពិតជាព្រៃផ្សៃចំពោះគេពេកហើយಥ⁠‿⁠ಥ

"អា៎!បងមើលចុះគេស្អាតណាស់"

អ្នកស្រីមីននិយាយទាំងញញឹមកាលបើបានឃើញមុខកូនប្រសារពៅនៅជិតៗបែបនេះ អម្បាញ់មិញស៊ូហ្កាប្រាប់ថានេះជាបុត្រផ្កាយថែមទាំងជាមនុស្សដែលខ្លួនស្រឡាញ់ទៀត។

"អូន!កុំមើលគេពេកមើលចុះគេភ័យឡើងរឹងខ្លួនហើយ"លោកមីនទាញប្រពន្ធឲខិតមកជិតខ្លួន ព្រោះឃើញថាកូនប្រសារភ័យឡើងស្លេកមុខទៅហើយឃើញហើយក៏ចង់សើចបន្តិចអីបន្តិច

"មែនហើយម៉ាក់អាយ៉ុនវាមិនទាន់មកដលទៀតឬក្រែងចេញមកមុនខ្ញុំទៀតមិនអ៊ីចឹង"ស៊ូហ្កានិយាយបង្វែររឿងវិញព្រោះស្គាល់ចរឹកម៉ាក់ដូចគ្នាថាគាត់នឹងមិនឈប់រំភើបដល់បំភ័យកូនប្រសារជាងនេះឡើយ ណាមួយក៏ឆ្ងល់នាយចេញមកផ្ទះក្រោយយ៉ុនហ្គីទៀតដោយសារឈៀងចូលទិញរបស់មកផ្ញើលោកប៉ាអ្នកម៉ាក់តែនៅមិនឃើញស្រមោលនាយជាបងមកដល់នៅឡើយ។

"ឮថាជូនស៊ូមីទៅថតផលិតផលរបស់ប្រែនឆាណែលដែលរៀបនឹងចេញ"ឮហើយស៊ូហ្កាក៏ងាកទៅមើលជីមីនដែលញញឹមមិនសម
ស៊ូហ្កាដាក់ដៃលើប្រអប់ដៃស្រឡូនរបស់ជីមីនដែលដាក់លើភ្លៅតូចជាការលួងលោម។

ងុឺត!

នឹកដើមដង្ហើមដល់តែម្ដង

ឡានទំនើបព៌ណសបើកមកចតពីមុខភូមិគ្រឹះក្នុងល្បឿនសមល្មម យ៉ុនហ្គីចេញពីឡានជាមួយស៊ូមីជាភរិយា ដោយស្នាមញញឹមព្រោះថាពួកគេក៏ទើបមកពីសបភីងជាមួយគ្នា។

"ជម្រាបសួរប៉ាម៉ាក់"អ្នកដែលទើបមកដល់ភ្ញាក់ផ្អើលមិនតិចទេជាមួយវត្តមានជីមីនជាមួយស៊ូហ្កា ពិសេសយ៉ុនហ្គីតែម្ដងកែវភ្នែកទាំងគូរបស់នាយផ្ដោតជាពិសេសទៅលើដៃរបស់
ស៊ូហ្កាដែលដាក់លើដៃជីមីននៅចំពោះមុខប៉ាម៉ាក់។

"អូហ៍!កូនមកល្អហើយឆាប់ទៅសម្អាតខ្លួនទៅ អាលនឹងបានញុាំអាហារជាមួយគ្នា"អ្នកស្រីមីនមានស្នាមញញឹមមិនឈប់គាត់រីករាយដែលបានជួបជុំគ្រួសារ ពេលវេលាបែបនេះមិនងាយមានទេដោយសារស៊ូហ្ការស់នៅតែលើកោះ។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now