ភាគទី10:ថ្នាក់ថ្នម

43 15 1
                                    

ទីប្រឹក្សាបេះដូង

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ខណៈព្រះអាទិត្យរះពីទិសខាងកើតតាមទម្លាប់ជាប្រចាំ ទាំងដែលថ្មើរនេះតាមការព្យាករណ៍ប្រហែលជាម៉ោង6ទៅហើយ តែព្រះចន្ទនៅតែបង្ហាញកាយព្រាលៗហាក់ដូចមិនដាច់អាល័យពីផ្ទៃកោះដ៏ស្រស់ស្អាតនេះសោះ ឯព្រះអាទិត្យក៏មិនទាន់បង្ហាញកាយនៅឡើយសូម្បីពន្លឺក៏មិនទាន់បញ្ចាំងមក។

"អូនគេងបន្តទៅ"ស៊ូហ្កាបីជីមីនមកលើកាប៉ាល់របស់ខ្លួន ឃើញគេបើកភ្នែកមើលមកខ្លួននាយក៏ប្រាប់ឲគេគេងបន្តមេឃមិនទាន់ភ្លឺច្បាស់ឯណា ណាមួយពីកោះនេះទៅច្រាំងក៏ចំណាយពេលយូរគួរសមដែរ។

"ពេលដល់បងប្រាប់អូនផង"ជីមីននិយាយទាំងមិនទាន់អស់ងងុយ គេក៏មិនបានចាប់អារម្មណ៍ជាមួយពាក្យដែលនិយាយដែល តែអ្នកដែលស្ដាប់ញញឹមមិនចង់ជឿនឹងត្រចៀក ពាក្យបងពីមាត់ជីមីនម្ដេចក៏ពិរោះបែបនេះ។នាយញញឹមក៏មិនបានគិតថាដាក់
ជីមីនទៅលើគ្រែដែរ គេនៅបន្តបីនិងលួចថើបសក់ជីមីនម្ដងម្កាលស្រូបយកក្លិនក្រអូបមកបំពេញសួត។

រីង រីង~

"ឯងមានការអី"សម្លេងទូរស័ព្ទបន្លឺឡើងស៊ូហ្កាចាប់ទាញមកនិយាយយ៉ាងលឿន ដៃម្ខាងក៏អង្អែលខ្នងជីមីនតិចៗលួងគេឲគេងបន្ត នឹកខឹងជាមួយអ្នកដែលខលមកមិនតិចទេ មិនមើលម៉ោងទេឬបានជាខលមកស្មាននេះ។

"យើងឮថាឯងរកបុត្រផ្កាយឃើញហើយតើមែនទេ?"សម្លេងរបស់អ្នកម្ខាងទៀតក៏សប្បាយអរពេលឮថាប្អូនរកបានគូអនាគតហើយ មនុស្សរបស់គេដែលមាននៅលើកោះបានផ្ដល់ដំណឹងឲម៉ាក់ទើបគេក៏អាចដឹងទៅជាមួយដែរ។

"មែនហើយ បានហើយយើងកំពុងទៅក្រុងវិញស្អែកចាំនិយាយត"បិទទូរស័ព្ទហើយគេសម្លឹងមើលអ្នកក្នុងរង្វង់ដៃដោយការពិចារណារឿងកន្លងដែលជីមីនបានជួបគេបានឲមនុស្សស៊ើបដឹងទាំងអស់ ត្រឡប់ទៅវិញនាយក៏នឹកបារម្ភខ្លាចថាគេមិនទាន់បំភ្លេចបាន។

"បងនឹងព្យាយាមរហូតដល់ដង្ហើមចុងក្រោយ"គេនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអាចទទួលបានក្ដីស្រឡាញ់ អាចយកកន្លែងមួយនោះក្នុងបេះដូងជីមីនមកមើលថែគេស្បថជាមួយខ្លួនឯងមិនឲអតីតកាលមួយនោះកើតមានលើជីមីនដោយស្នាដៃរបស់ខ្លួននោះឡើយ។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now