ភាគទី26:បោកប្រាស់

46 20 10
                                    

ទីប្រឹក្សាបេះដូង

ផ្ទះមាត់សមុទ្រ

ផ្ទះធំល្មមដែលមានការរៀបចំយ៉ាងស្រស់ស្អាត ពីមុខក៏មានដាំផ្កាដែលទទួលការមើលថែយ៉ាងដិតដល់វាជាផ្ទះចំណងអាពាហ៍ពិពាហ៍របស់យ៉ុនហ្គីនិងស៊ូមីកាលពីឆ្នាំមុនហើយឆ្នាំនេះក៏បានមកដល់ម្ដងទៀត។

"ក្នុងឱកាសពិសេសអ្វីបានជាបងទំនេរនាំអូនមកទីនេះបាន"

ស៊ូមីបែរមកទល់មុខស្វាមីដែលកំពុងឱបចង្កេះគេឲកាន់តែគៀកដៃស្រឡូនម្ខាងលើកមកអង្អែលមុខនាយតិចៗដោយក្ដីស្រឡាញ់។

"មិនមានឱកាសអ្វីទេបងគ្រាន់តែគិតថាមួយរយៈនេះបងរវល់ពេកមិនបានកំដរអូន ទើបចង់ប៉ះប៉ូវ"

នាយគ្រាន់តែចង់ប៉ះប៉ូវកំហុសតើវាមិនទាន់ហួសពេលទេមែនទេបើនាយចង់ថែរក្សាចំណងស្នេហ៍មួយនេះបន្ត។

"អូនស្រឡាញ់លោកប្ដីបំផុត ជុប៎!"

អូនអាចអភ័យទោសឲបងរាល់កំហុសបើបងចេះកែតែវាមិនមែនមានន័យថាអូនអាចទ្រាំបានមួយជីវិតឡើយអតីតកាលអូនមិនបានភ្លេចវានៅតែដិតដាមក្នុងអារម្មណ៍សម្ដីបងថ្ងៃមុនគ្រប់ម៉ាត់អូននៅចាំបានតែព្រោះចិត្តមិនទាន់អស់ស្រលាញ់ទើបអូនមិនយកវាមកបំផ្លាញអារម្មណ៍ល្អនៅពេលនេះ។

"អរគុណអូនដែលតែងលើកលែងទោសឲបងប្រពន្ធសម្លាញ់ "

នាយមានអារម្មណ៍ថានាយជាបុរសដែលសំណាងណាស់ មានប្រពន្ធឆ្លាត ស្អាត ពូកែមកជាគូហើយតើហេតុម្ដេចបានជានាយមិនរក្សាឲល្អ? បើថ្ងៃមុខស៊ូមីអស់ចិត្តហើយមានបុរសផ្សេងមកលួងលោមយកបានតើនាយធ្វើដូចម្ដេច?នាយមិនឲរឿងនោះកើតឡើងដាច់ខាត។

ផ្ទះស៊ូមីន

តុ តុ~

"អ្នកប្រុស លោកម្ចាស់ខលមកចាស៎"

ដោយសារតែខលតាមលេខជីមីនមិនបានឮទើបនាយខលមកលេខនៅផ្ទះ ដើម្បីឲអ្នកបម្រើយកឲជីមីនវិញ។

"បងមានអីឬ"

ជីមីនយកទូរស័ព្ទមកនិយាយទាំងមិនទាន់អស់ងងុយ ចង់ប្រាប់ថាផ្កាប់មុខបិទភ្នែកនិយាយតែម្ដងណា។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now