ភាគទី20:ក្ដីស្រឡាញ់

51 16 8
                                    

ទីប្រឹក្សាបេះដូង

ព្រឹកព្រលឹមមកដល់ព្រះអាទិត្យរះមិនទាន់ទាំងបានស្រួលបួលផងឡានទំនើបព៌ណក៏បើកមកចូលចតនៅមុខភូមិគ្រឹះបាត់ទៅហើយ។

"សួស្តីបងប្រុស"

ស៊ូហ្កាដើរចូលមកទាំងញញឹមក្នុងដៃមកលើកណាក៏មិនដែលថាអត់របស់ផ្ញើដែរ លើកនេះមកជាមួយទឹកអប់និងនំខេក។ហើយដែលនាយហៅបងប្រុសដោយសារម្សិលមិញយីបូអនុញ្ញាតហើយ។

"មករកមូឈីមែនទេ នោះមកល្មម"

និយាយដើមដង្ហើមដល់ភ្លាមម៉ងជីមីនចុះមមកជាមួយអាវបែបក្រាហ្សេរាងចេញសាច់ទ្រូងបន្តិចខោអាវលក្ខខណៈជាឈុតមើលទៅសមជាមួយគេណាស់ ជាមនុស្សចេះមើលកាលៈទេសៈ។

"មកញុាំអីជាមួយគ្នាតែម្ដងទៅ"

យីបូហៅទាំងជួយទប់ប្រពន្ធទៅបន្ទប់អាហារ ជីមីនដើរមកឈរជិតយីបូនិងចាន់ថើបពួកគេម្នាក់មួយខ្សឺតរួចទើបនិយាយ។

"ពួកបងញុាំចុះអូនទៅឆ្ងាយទើបត្រូវចេញពីព្រឹក"

យីបូមិនមាត់គេគ្រាន់សម្លឹងជីមីនបន្តិចហើយហួសទៅសម្លឹងស៊ូហ្កាដែលក្បែរនោះ។

"កុំភ្លេចញុាំអីផងណា"

"បាទបងអូនដឹងហើយ"

ថាហើយក៏បណ្ដើរគ្នឆចេញទៅដោយមិនចាំយូរព្រោះថ្ងៃក៏កាន់តែខ្ពស់ហើយខ្លាចទៅមិនទាន់ពេល។

"បងកុំបារម្ភពេកអីមើលទៅគេក៏ល្អដែរ"

ចាន់អង្អែលដៃប្ដីកុំឲគិតច្រើនបារម្ភពីប្អូនពេកខ្សែជីវិតគេៗប្រាកដជាចេះរៀបចំជ្រើសរើសហើយ។

ក្នុងឡាន

"ពួកយើងចូលញុាំអីនៅហាងនោះល្អទេ"

ដោយសារដឹងថាជីមីនមិនទាន់ញុាំអីទើបគេចង់ឆ្លៀតចូលញុាំសិនតែជីមីនក៏ក្រវីក្បាលប្រកែក។

"មិនបាច់ទេពួកយើងខ្ចប់មក"

ចូលញុាំប្រាកដជាចំណាយពេលយូរបែបនេះខ្ចប់មកញុាំតាមផ្លូវចំណេញពេលជាងបើសល់ពេលក៏បានសម្រាក។

"បងតាមអូន"

ជីមីនត្រូវការបែបណាគេព្រមបែបនិងធ្វើវាឲបានមិនថារឿងនោះតូចឬធំឡើយ បើយើងស្រឡាញ់នរណាម្នាក់ត្រូវធ្វើឲគេមានដុភមង្គលធ្វើឲគេក្លាយជាមនុស្សសំណាងជាងអ្នកណាទាំងអស់ត្រូវទុកគេជាលេខមួយព្រោះគេជាអ្នកកំដរយើងដើរផ្លូវខាងមុខ។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now