ភាគទី02:បងប្អូនភ្លោះ

65 21 2
                                    

ទីប្រឹក្សាបេះដូង

ទទួលភារកិច្ចយ៉ាងលំបាកពីចៅហ្វាយសង្ហាហើយជំនិតកំលោះប្រញាប់ចេញទៅរកទាំងគ្មានតម្រុយសូម្បីបន្តិច ប៉ុន្តែសុខៗក៏បានជួបសមីខ្លួននាំឲគំនិតដ៏ឈ្លាសវៃតែខុសពេលផុសមកភ្លាមៗ។

"ល្អណាស់រកអុសប្រទះចង្ក្រានហើយតើនេះ ឯងពិតជាឆ្លាតមែនអាឈុន"

ឈុនសរសើរខ្លួនឯងដោយការពេញចិត្តចំពោះគំនិតដែលមិនពិបាកក្នុងការស្វែងរកព័ត៌មានពីអាល្អិតឲចៅហ្វាយ។

ស៊ូហ្កា អាស្តៀរីយ៍ ជាចៅប្រុសពៅរបស់ត្រកូលអាស្ដៀរីយដែលជាត្រកូលខាងម្ដាយ ស៊ូហ្កា អាស្ដៀរីយ៍ អាយុ២៩ឆ្នាំរូបរាងមាំមួនខ្ពស់ស្រឡះ សម្បុរសទោះជារស់នៅលើកោះក៏ដោយ។
កោះផ្កាយជាកោះដែលលោកយាយប្រគល់ឲគេមុនគាត់ស្លាប់ លើកោះក៏មានមនុស្សរស់នៅធម្មតា រៀងរាល់ដើមសប្ដាហ៍ស៊ូហ្កាត្រូវចេញពីកោះទៅមើលការខុសត្រូវចំការក្រូចរបស់ខ្លួន។

ស៊ូហ្កាអាស្ដៀរីយ៍ជាប្អូនភ្លោះរបស់មីន យ៉ុនហ្គីរឿងនេះមិនសូវមានអ្នកដឹងឮឡើយ ពួកគេកើតខុសគ្នា៥នាទីប៉ុន្តែដោយសារលោកយាយគាត់មានកូនស្រីតែមួយគឺម៉ាក់របស់ស៊ូហ្កាជាមួយយ៉ុនហ្គីទើបគាត់យកស៊ូហ្កាទៅរស់នៅជាមួយតាំងពីអាយុ៨ឆ្នាំដើម្បីបណ្ដុះបណ្ដាលគេឲមើលថែទ្រព្យរបស់គាត់បន្ត។

ទ្រព្យសម្បត្តិគ្រួសារខាងម្ដាយស៊ូហ្កាទទួលឯខាងឪពុកយ៉ុនហ្គីទទួល ហើយទ្រព្យសម្បត្តិដែលលោកមីនរកបានត្រូវចែកគ្នាម្នាក់ពាក់កណ្ដាល។

បន្ទប់សស្អាតមួយនៅលើកោះផ្កាយដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាបន្ទប់របស់ម្ចាស់នៃដែនដីនេះ។មនុស្សគ្រប់គ្នាផ្សងបានឈានមកដល់បន្ទប់នេះប៉ុន្តែហាក់គ្មានសំណាងសោះ។

"ហ្ហឹម"

កាយតូចដែលសន្លប់ជាយូរក៏ចាប់កម្រើកឡើង ជីមីនងើបគោះក្បាលខ្លួនតិចៗបណ្ដេញភាពស្ពឹកស្រពន់ចេញ ហើយអ្វីដែលគេចាប់អារម្មណ៍ដំបូងគេគឺបន្ទប់នេះមិនមែនជាបន្ទប់គេនោះឡើយ។

"អ្នកណាចាប់យើងមក"

ជីមីនឆ្លេឆ្លានឹកភ័យខ្លាចថាជាពួករោគចិត្តដែលឃើញគេស្អាតសាច់សខ្ចី សក់ទឹកដោះគោបបូរមាត់ក្រហមព្រឿងៗទើបវាឈ្លក់វង្វេងទើបចាប់គេមកឃុំ?

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Tahanan ng mga kuwento. Tumuklas ngayon