ព្រឹកព្រលឹមស្រាងៗ ព្រះសូរិយាបញ្ចេញរស្មីពណ៍ក្រហម ក្លិនក្រអូបសាយនៃពិដោដែលរីកស្គុះស្គាយចម្រុះពណ៍។ ព្រឹកនេះជាថ្ងៃចាប់ផ្ដេីមដំបូងនៅរដូវផ្ការីក ដូច្នេះពេលវេលាបែបនេះមិនគួរឲ្យកន្លងផុតពីចក្ខុឡេីយ។
បុរសម្នាក់រាងខ្ពស់ស្រឡះកំពុងឈរសម្លឹងទិដ្ឋភាពដ៏ស្រស់ត្រកាលនេះជាមួយកែវភ្នែកស្រទន់ ទឹកមុខរាបស្មេី មេីលក៏ដឹងថាជាមនុស្សស្ងប់ស្ងាត់ពិបាកស្មានចិត្ត។
ដៃកាន់ពែងកាហ្វេ មាត់ក្រេបភ្លក្សយករសជាតិរបស់វាតិចៗ។រាងសង្ហារឈរនៅមាត់បង្អួច តែក្នុងចិត្តកំពុងគិតដល់រឿងអតីតកាលដែលគួរឲ្យអស់សំណេីច។ ការឈឺចាប់ ធ្លាប់ជាមនុស្សល្ងង់ឲ្យមនុស្សស្រីម្នាក់បោកប្រាស់។
តែវាផ្ទុយស្រឡះពីពេលនេះទៅហេីយ គេលែងជាមនុស្សល្ងង់ទៀតហេីយ។ ស្នេហាឥឡូវនេះសម្រាប់គេគ្រាន់ជាល្បែងលេងពេលអប្សុក ពេលមានតម្រូវការ លែងឆ្អែតហេីយក៏បោះចោល រករបស់ថ្មី។ ព្រោះគេលែងជឿជាក់លេីស្នេហា ការស្រឡាញ់ស្មោះស្មគ្រ័ស្អីនោះទៀតហេីយ។ ពេលនេះក្រៅពីលុយ អំណាច និងមិត្តភាព អ្វីផ្សេងគ្រាន់តែជាធូលីក្នុងភ្នែកគេប៉ុណ្ណោះ។
ហុឹស! កម្លោះសង្ហារសេីចចុងមាត់ចំអកឲ្យអតីតកាលដែលខ្លួនធ្លាប់ឈឺចាប់។
គេគឺអ្នកប្រុសតូចនៃត្រកូលម៉ាហ្វៀ ឈ្មោះ Joen Jungkook។ ត្រកូល Joenជាត្រកូលម៉ាហ្វៀដ៏កាចសាហាវ និងឃោឃៅបំផុត។ មានក្រុមហ៊ុនមុខជំនួញរាប់មិនអស់ កូនចៅសឹងពាសពេញប្រទេស អ្វីដែលសំខាន់ ជូន ជុងហ្គុកជាម៉ាហ្វៀវ័យក្មេងជាងគេក្នុងចំណោមម៉ាហ្វៀនៃត្រកូលផ្សេងទៀត ទេីបធ្វីឲ្យអ្នកខ្លះមានការច្រណែន ឈ្នានីស...។
«ថ្ងៃនេះម៉ោង៧:០០ ចាហ្វាយមានការប្រជុំសំខាន់»Sunជាជំនិតរបស់jk
«យេីងដឹងហេីយ ឯងទៅវិញចុះ»Jungkook
Sun ឱនគោរពរួចចេញទៅវិញ
Jungkook ដាក់ពែងកាហ្វេចុះ រៀបចំខ្លួនចុះទៅក្រោម
«អូស ! អ្នកប្រុស អញ្ជេីញញាំអាហារពេលព្រឹក»
ម៉ែដោះប្រញាប់រៀបចំតុអាហារពេលឃេីញ ជុងហ្គុកចុះមកក្នុងដៃមានកាបូបធ្វេីការនិងក្រដាសឯកសារខ្លះ
«អត់ទេថ្ងៃនេះខ្ញុំប្រញាប់ តោះ សាន់» jkតបរួចងាកទៅប្រាប់កូនចៅ
«ទៀតហេីយម៉ែដោះ»
អ្នកបំរេី ពីរ បីនាក់ធ្វេីទឹកមុខពិបាកយល់ព្រោះនេះមិនដឹងជាលេីកទីប៉ុន្មានហេីយទេ ជុងហ្គុកមិនដែលញាំបាយនៅផ្ទះ
«មានរឿងអីមែនទេ?
«អរ អ្នកប្រុសធំ គឺអ្នកប្រុសតូចទេីបចេញទៅធ្វេីការមិញនេះទេ»
Min yoongi ឬឈ្មោះក្រៅគឺ Suga ដែលមាននាមជាអ្នកប្រុសធំក្នុងផ្ទះនេះបានដេីរចូលមកស្របពេលជុកហ្គុកចេញទៅបាត់
«គេមិនញាំអាហារទៀតហេីយមែនទេ?
Sugaសួរទៅអ្នកបម្រេីស្របពេលដែលដាក់ខ្លួនអង្គុយចុះនៅតុអាហារ«ត្រូវហេីយអ្នកប្រុស» shi
«គេប្រែច្រេីន ដោយសារស្រីចង្រៃម្នាក់នោះ ឥឡូវក្នុងភ្នែកគេមានតែការងារប៉ុណ្ណោះ» yoongi ចាប់និយាយតិចៗមុននឹងដកដង្ហេីមធំដោយពេលនេះត្រូវអង្គុយញាំបាយម្នាក់ឯងទៀតហេីយ
Sugaជាបងប្រុសតែម្នាក់គត់របស់ជុងហ្គុក
គេក៏ជាម៉ាហ្វៀម្នាក់ដែរ តែចរឹកគេខុសពីជុកហ្គុកបន្តិច
ពេលនៅជាមួយមនុស្សជិតស្និតគេរួសរាយធម្មតា មិន
ដូចជុងហ្គុកស្ងប់ស្ងាត់ ត្រជាក់គ្រប់ពេលប៉ុន្តែចាំថាពេលធ្វេីការពីរនាក់បងប្អូននេះសាហាវមិនខុសគ្នាឡេីយ តែងជួយជ្រោមជ្រែង ផ្ដោះប្ដូរកម្លាំងគ្នាទៅវិញទៅមកធ្វេីឲ្យសម្ពន្ធ័ត្រកូលជូនមានអំណាចខ្លាំងក្លាដូចសព្វថ្ងៃ មិនឲ្យបុព្វបុរសអស់សង្ឃឹមលេីជំនាន់ក្រោយវ័យក្មេងទាំងពីរនាក់នេះឡេីយ
ក្រុមហ៊ុន____[...]_____Wait for nex ep
អគុណសម្រាប់ការចំណាយពេលអាន my beloved readers
ESTÁS LEYENDO
ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]
Romanceគ្រប់យ៉ាងអូនជាអ្នកបង្រៀនបងពីស្នេហា តែពេលនេះអូនចង់ចាកចេញទៅវិញ ? អូនជាមនុស្សគ្មានទំនួលខុសត្រូវ អូនមិនអាណិតដល់បេះដូងដែលធ្លាប់ខ្ទេចខ្ទាំមួយនេះទេឬ? -[BoyXBoy] [Jikook] -romance -life -love Admin:mo🦋