ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?

1.6K 143 2
                                    

យប់ពាក់កណ្ដាលអាទ្រាត មេធ្មប់រួមជាមួយពួកគេទាំង2បានបំបាំងកាយទៅវិមានត្រកូលwang យប់នេះគឺជាយប់ដ៏ល្អបំផុតព្រោះវាជាថ្ងៃដែលryukត្រូវចេញទៅស្រូបយកថាមពលពីសត្វដែលនៅក្នុងព្រៃក៏ប្រៀបបានទៅនឹងyiboត្រូវចុះខ្សោយផងដែរ

អ្នកទាំង3បោះជំហ៊ានជើងចូលទៅក្នុងវិមានដ៏ងងឹតស្លុងមើលសឹងមិនឃើញមួយនោះដោយដំណើរលបៗថ្នមជើងមិនឲ្យឮសម្លេងខ្លាចឮពពួកអមនុស្សអាចនឹងបានដឹងពីវត្តមានរបស់ពួកគេ

"ពួកយើង...ត្រឡប់ទៅវិញទៅល្អទេ?"xiao zhanពោលឡើងដោយអាការៈព្រីឆ្អឹងខ្នង នេះអ្នកទាំង2គ្មានអារម្មណ៍ដឹងថាមានអ្វីម៉្យាងកំពុងសម្លឹងមកពីទីងងឹតទេឬ?

"ជ្រុលជាមកហើយក៏ចាត់ការឲ្យដល់ទីបញ្ចប់ដែរ!ryukមិននៅក្នុងវិមាននេះទេ yiboច្បាស់ជាបាត់បង់ថាមពលអស់ពាក់កណ្ដាលជាមិនខាន"មេធ្មប់

វឹប...
ព្រូស...

"អ្ហឹម!!!!!!!!!!!!"អំឡុងពេលនោះស្រាប់តែមានកម្លាំងម៉្យាងបានរុញ2ក្បាលនោះមួយទំហឹងធ្វើឲ្យអ្នកទាំង2ដួលបោកផ្ទប់នឹងជញ្ជាំងជ្រុសរូបថតចំក្បាលkyoបែកកញ្ចក់ពាសពេញឥដ្ឋធ្វើឲ្យkyoបែកក្បាលហូរឈាមមកជាច្រើនតំណក់ តែមេធ្មប់គឺមិនអីនោះទេព្រោះនាងជាប្រែតអ្ហាស៎ទេ..ជាមេធ្មប់

ស្របនឹងគ្នានោះដែរ រាងកាយស្ដើងត្រូវបានអ្វីម៉្យាងសង្រ្គប់ខ្ទប់ត្រង់ចំណុចផ្លូវដង្ហើមនិងមានខ្លិនសណ្ដំធ្វើឲ្យគេសន្លប់បាត់ស្មារតីបាត់ទៅ ស្រមោលនោះក៏ចាប់អូសរាងតូចចូលទៅក្នុងទីងងឹតនោះបាត់មួយរំពេច

"អ្ហាយ...."មេធ្មប់ស្រាប់តែត្រូវបានថាមពលដ៏ខ្លាំងខ្លាមួយនោះប្រហារទៅលើនាងធ្វើឲ្យលេចអណ្ដាតភ្លើងលេចចេញមកចំចំណុចបេះដូងរបស់នាងមិនអាចឲ្យនាងមានស្មារតីដូចមុនបាន

"ច..ចង្រៃយ៎..."kyoពេលឃើញសភាពមេធ្មប់ដែលដេករមៀលនៅលើដីប្រៀបបានទៅនឹងត្រីដែលគេដុតកម្លោចមួយនោះធ្វើឲ្យនាយញ័រដៃមិនដឹងថាគួរធ្វើអ្វីជាបន្តទៀត

"ជ...ជួយយើង....."ទម្រាំអាចហើបមាត់បាន2ម៉ាត់នាងសឹងនឹងស្លាប់ទៅហើយ ហេតុអីក៏នាងមិនអាចប្រើវេទមន្តរបស់នាងបាននៅពេលនេះ?ដឹងត្រឹមថារាងកាយនាងស្ពឹកអស់មួយតួខ្លួនឯចំណុចបេះដូងគឺឆាបឆេះរងការវាយប្រហារទៅដោយអណ្ដាតភ្លើងមួយនោះយ៉ាងរោលរាល

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now