ភាគទី43:គ្រប់យ៉ាងគួរតែបញ្ចប់

1.3K 117 5
                                    

"ឆាប់នាំគេទៅ!"ច្រកចេញចូលទៅពិភពបីសាចក៏ត្រូវបានបិត

Yiboស្រែកមួយអស់សម្លេងទើបhaoxuanរត់ចូលមកខាងក្នុងដើម្បីគ្រាអ្នកដែលសន្លប់ចាកចេញទៅ

"បងប្រុស..ហ្ហឹកហ្ហឹក..បងlanមិនទាន់មកវិញទេ!"កូនបីសាចតូចៗដើរទៅអង្រួនជើងxiao zhanតិចៗទាំងទឹកភ្នែក

"ទុកចិត្តចុះ!បងប្រុសឯងនឹងមិនអី!yiboប្រាកដជាអាចនាំគេមកវិញបាន!"xiao zhanព្យាយាមនិយាយលួងលោមទៅកូនបីសាចទាំង5

Yiboស្ងាត់លែងនិយាយបន្ត នាយមិនអាចមើលដឹងពីរឿងរ៉ាវទាក់ទងនឹងlanជាមួយនឹងsasaki មិនថាពេលនេះក៏ដោយ គ្រប់យ៉ាងគឺខ្មៅងងឹតទាំងអស់

ទោះជាមើលពីខាងក្រៅនាយមិនសូវខ្វាយខ្វល់ តែការពិតនាយបារម្ភពីគេសឹងនឹងឆ្កួតទៅហើយ ពេលនេះនាយមិនខុសគ្នាឡើយ!អារម្មណ៍មិនស្រួលដែលបារម្ភពីlanកំពុងតែកើតឡើងថ្វេរដង

__________________

ពាក់កណ្ដាលអាទ្រាធ*

"អ្ហឺស...ហ្ហឺស....ហ្ហឺស....!!!!!"កាយមាំក្រាស់ត្រូវបានកន្រ្តាក់មួយទំហឹងទៅតាមកម្លាំងរបស់ខ្លួនដោយដង្ហក់ខ្យល់បែកញើសជោគថ្ងាស់

ព្រះអើយ!!!!ហេតុអីក៏សុបិន្តឃើញរឿងឥតបានការទាំងនោះ??ហេតុអីក៏ទិដ្ឋភាពរបស់lanដែលត្រូវបានព្យួរនៅលើឈើឆ្កាងនិងត្រូវបានដុតបំផ្លាញរំលេចឡើងនៅក្នុងសុបិន្តរបស់នាយ

ដៃមាំក្រាស់ស្រវ៉ារាវរករបាំងមុខយកមកពាក់រួចងើបចេញពីលើគ្រែដោយទុកឲ្យរាងស្ដើងគេងនៅទីនោះម្នាក់ឯង

_________________

បន្ទប់ឃុំខ្លួន*

"ខឹកៗ"អ្នកដែលត្រូវបានគេដាក់ច្រវាក់ត្រូវបានដឹងខ្លួនឡើងបន្ទាប់ពីត្រូវបានអ្វីម៉្យាងព្រូសលើនាងធ្វើឲ្យនាយសើមជោគខ្លួន

"សួស្ដី!នឹកយើងទេ?"yiboដាក់ខ្លួនអង្គុយនៅទល់មុខមេធ្មប់

"ស..សូមដោះលែងខ្ញុំទៅ!"

"ដោះលែង??ក្រែងនាងថានឹងកម្ចាស់លែងឲ្យមានត្រកូលwangនៅលើលោកនេះហី?"yibo

"ខ្ញុំគ្មានសម្ថភាព..."សម្លេងខ្សាវៗបន្លឺឡើងដោយសម្លឹងចុះក្រោម នាងគ្មានសូម្បីតែកម្លាំងអាចងើយសម្លឹងទៅមើលyibo

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now