ភាគទី21:ប្រុសចាស់ចរឹកក្មេង

2.4K 187 15
                                    

បន្ទប់xiao zhan*

រាងស្ដើងគ្រារាងក្រាស់មកដាក់នៅលើគ្រែរួចដាក់ខ្លួនអង្គុយក្បែរនាយ

"ឯងនាំយើងមកទីណា?"yibo

"ខ្ញុំនាំលោកមកផ្ទះខ្ញុំ!នេះជាបន្ទប់ខ្ញុំ!ប៉ាម៉ាក់ខ្ញុំគាត់មិននៅនោះទេទើបខ្ញុំនាំមកតែម្ដងទៅ!"xiao zhan

"Emm..."yibo

"លោកអង្គុយនៅត្រង់នេះហើយ!ខ្ញុំទៅយកឥវ៉ាន់ដែលឲ្យគេដឹកមកបន្តិច!ហាមផ្ដេសផ្ដាសឲ្យសោះ!"រាងតូចនិយាយដាស់តឿនដល់រាងក្រាស់រួចចាកចេញពីបន្ទប់ទុកឲ្យនាយនៅតែម្នាក់ឯង

ម្រាមដៃមេទាំង2លើកចុចពីលើគ្នាលេងថើរៗក៏ព្រោះតែកំពុងអផ្សុកមិនដឹងថាគួរធ្វើអី

ប្រាវ...

សម្លេងធ្លាក់បែកកែវបានបន្លឺដល់ត្រចៀកអ្នកដែលអង្គុយទើបគេរហ័សក្រោកឈរឡើង មានមនុស្សនៅក្នុងបន្ទប់នេះម្នាក់ទៀតមែនទេ?

នាយព្យាយាមបោះជំហានជើងសំដៅទៅរកប្រភពសម្លេងធ្លាក់បែកកែវអំបិញមិញទាំងប្រុងប្រយ័ត្ន

ព្រូស...
ឌឹប....

ស្រាប់តែរអិលនឹងទឹកដែលក្រពុបពីក្នុងកែវទើបធ្វើឲ្យរាងសង្ហារត្រូវដួលផ្ងារក្រោយបោកក្បាលទៅនឹងឥដ្ឋមួយទំហឹងវិសនឹងសន្លប់ ឯដៃមួយចំហៀងក៏មុតនឹងអំបែងកែវបណ្ដាលឲ្យហូរឈាមស្រក់ចុះមកច្រាលជ្រាបលើឥដ្ឋ

ក្រាក...

"W..wang yibo....!!!!"រាងតូចហៅរាងក្រាស់ទាំងតក់ស្លុត គេប្រញាប់ទម្លាក់ប្រអប់ឥវ៉ាន់ចោលរួចរត់ទៅរកអ្នកដែលដេកលើឥដ្ឋ

"ក្រោកមក!"គេជួយគ្រានាយមកដាក់លើពូកវិញរួចយកដៃដករបាំងមុខរបស់នាយចេញបង្ហាញនូវផ្ទៃមុខដ៏សង្ហារដែលមានស្នាមជាំនៅលើមុខតែក៏មិនអាចបិតបាំងភាពមហាសែនសង្ហាររបស់នាយបាន

ដៃសស្ដើងស្រឡូនស្អាតដូចមនុស្សស្រីលើកមកទះថ្ពាល់នាយថ្នមៗដើម្បីមើលដឹងថានាយនៅមានស្មារតីឬអត់?

"វីវរហើយ..ទើបចេញពីពេទ្យផង!សន្លប់បាត់ទៀតហើយ!"កម្លោះតូចនិយាយទាំងទឹកមុខពិបាកយល់ គេមិនដឹងធ្វើយ៉ាងមិចដើម្បីជួយឲ្យនាយដឹងខ្លួនឡើងវិញ ត្រូវហើយ!យកទឹកមកជះ!!!

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now