ភាគទី39:ដោះលែងគេទៅ

1.6K 142 7
                                    

"lan!!មានចោរចូលផ្ទះ!"

"ពួកគេមិនមែនចោរទេ...."lan ទម្លាក់អង្កររួចរត់មកចាប់ដៃរបស់នាយបំណងឃាត់ដល់នាយ

"តែ...."

"ពួកគេជាមិត្តបង!ពួកគេសម្រាកនៅទីនេះមួយរយៈ!"lan

"ហ..ហា?"

"អីយ៉ា...ដាក់ដាវចុះសិនទៅ!!!!"រាងស្ដើងយកដាវចេញពីរាងក្រាស់យកទៅទុកឲ្យស្រួលរួចរុញនាយឲ្យដាក់ខ្លួនអង្គុយឲ្យបានស្រួលបួលសិន

"ពួកគេមកលេងទីនេះទើបបងឲ្យពួកគេសម្រាកនៅទីនេះមួយរយៈសិន!ពួកគេជាមិត្តបងអញ្ចឹងហើយមិនមែនមនុស្សអាក្រក់ទេ"Lan

"ហ្ហឹម....!!!"រាងសង្ហារងើយក្បាលឡើងទៅលើបិតភ្នែកដកដង្ហើមសម្រួលអារម្មណ៍បន្តិច នាយមិនអាចជឿលើពាក្យរបស់lanទាំងស្រុងបាននោះទេព្រោះពាក្យទាំងអស់នឹងនាយឮឡើងស៊ាំទៅហើយ

"យើងសុំទោសជំនួសគេផង"lanងាកមកនិយាយជាមួយនឹងyibo

"ហ្ហឹម..."រាងសង្ហារក្រហឹមដើមកបញ្ជាក់ថាមិនយកទោសពៃរ៍នោះទេ

"បងក៏...អ្ហឹម....!"រាងស្ដើងបង្រុងនឹងងាកមកនិយាយជាមួយអ្នកដែលមាននាមជាប្ដីក៏ត្រូវអាក់សម្ដីវិញនៅពេលដែលឃើញដៃម្ខាងរបស់នាយកាន់ដៃរបស់jiyangជាប់យ៉ាងណែន

"លោកបញ្ឈប់វេទមន្តរបស់លោកសិនទៅ...."lanញញឹមដាក់នាយថើរៗរួចឱនមុខចុះមិនហ៊ានសម្លឹងទៅអ្នកទាំង2បានត្រឹមកុហកខ្លួនឯងថាពួកគេអាចត្រឹមជាមនុស្សជិតដិតនឹងគ្នាតែប៉ុណ្ណោះ(យល់អារម្មណ៍ស្រឡាញ់គេខ្លាំងតែសុខចិត្តកុហកខ្លួនឯងអត់?អារម្មណ៍មួយនឹងគឺវាបែបនឹង!)

"ហ្ហឹម..ឲ្យគេសុំទោសបងប្រុសដោយខ្លួនឯងទៅទើបខ្ញុំព្រម!"haoxuanបញ្ឈប់វេទមន្តរួចងាកមុខចេញមិនសម្លឹងមើលទៅមុខរបស់lan

"សុំទោសគេទៅ!"Lan

"ទេ!មកពីរូបរាងគេដូចចោរនៅមានស្រោមមុខទៀតទើបខ្ញុំយល់ច្រឡំ!កំហុសមកពីគេ!ខ្ញុំមិនសុំទោសនោះទេ!"

"បងអង្វរឯង...."Lanដើរទៅរករាងក្រាស់បម្រុងនឹងលុតជង្គង់ចុះតែក៏ត្រូវនាយចាប់ចង្កេះរបស់គេជាប់

"បានៗ...បងកុំធ្វើបែបនេះអី!ខ្ញុំព្រមក៏បាន!"

"សុំទោស!!!!"រាងក្រាស់ពោលពាក្យសុំទោសទៅកាន់yiboទាំងមិនខ្ចីមើលមុខរបស់នាយ ត្រឹមពាក្យសុំទោសវាមិនបានបន្ទាបតម្លៃអីនោះទេ អញ្ចឹងក៏គ្មានបញ្ហាដែរ ជាពិសេសមិនសមឲ្យlanរបស់គេត្រូវលុតជង្គង់ដោយសារតែមនុស្សបិតមុខម្នាក់នោះដែរ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now