side story:05

701 88 7
                                    

អ្វីគ្រប់យ៉ាងកំពុងតែផ្អាកដំណើរការ បរិយាកាសនៅក្នុងបន្ទប់បន្សល់ត្រឹមភាពស្ងប់ស្ងាត់ដែលមាននូវខ្យល់ហោះកាត់ជុំវិញខ្លួនស្របពេលកែវភ្នែកកំពុងតែផ្ដោតសំខាន់ទៅលើអ្នកនៅខាងមុខខ្លួនយ៉ាងស្លុងស្មារតីបន្ទាប់ពីឮពាក្យប៉ុន្មានម៉ាត់ចេញពីមាត់របស់tianfei

"អ...អ្ហឹម...ម...មិនបាច់ឆ្លើយតបក៏បានដែរលោកពូ!សុំត្រឹមលោកពូមិនប្រកាន់ខឹងនឹងខ្ញុំគឺបានហើយ!"ដៃស្រឡូនស្ដើងទាំងគូលើកទៅខ្ទប់មាត់របស់រាងសង្ហារខណៈពេលដែលកែវភ្នែកទាំងគូបានសម្លឹងមើលទៅប៉ះនឹងបបូរមាត់របស់នាយដែលប្រុងនឹងហើបអាចឲ្យគេប៉ាន់ពាក្យដែលនាយបម្រុងនឹងស្រដីបានហើយ

"ខ...ខ្ញុំទៅគេងហើយ!"រាងតូចគ្រាន់តែដឹងខ្លួនច្រឡំយកដៃទៅប៉ះពាល់នាយភ្លាមក៏រហ័សលើកបីកូនឆ្មាសម្ដៅទៅកាន់គ្រែចូលគេងបាត់ពោរពេញទៅដោយក្ដីអៀនខ្មាស់ សែនអាម៉ាសនឹងនិយាយពាក្យទាំងនោះនៅចំពោះមុខរបស់នាយ

ភ្លាមៗបែរជាមានដៃមួយគូលើកទៅឱបចង្កេះកាយតូចពីក្រោយថ្នមៗបណ្ដាលឲ្យម្ចាស់សមីខ្លួនប្រញាប់ងាកទៅក្រោយបែរជាឃើញនាយមកដល់លើគ្រែបាត់ទៅហើយ

"រាត្រីសួស្ដី!"ស្នាមថើបដ៏ទន់ភ្លន់កក់ក្ដៅចេញពីភាពស្មោះត្រង់ពិតប្រាកដកំពុងតែផ្ដិតថ្នមៗនៅលើថ្ងាស់របស់tianfeiស្រាលៗរួចបិតភ្នែកគេងដោយមានកាយតូចនៅក្រោមរង្វង់ដៃរបស់ខ្លួនស្រង់យកក្លិនប្រហើរចេញពីទ្រូងរបស់នាយហាក់ដូចជាថ្នាំងងុយឲ្យគេគេងលក់យ៉ាងអញ្ចឹង

ថ្ងៃស្អែកកំពុងតែឈានមកដល់ រឿងដែលកើតឡើងនៅយប់មិញបានប្រែក្លាយជាអតីតកាលដែលមិនអាចបំភ្លេចឬលុបការចងចាំបានចេញពីខួរក្បាលរបស់tianfeiបើទោះជាមិនមែនជារឿងធំដុំសម្រាប់គ្រប់គ្នា តែវាជារឿងដ៏ធំដុំបំផុតសម្រាប់គេ

ក្នុងថ្ងៃនេះគ្រប់យ៉ាងនៅតែស្ថិតក្នុងសភាពធម្មតា កាយវិការបស់អ្នកទាំង2នៅតែមិនបានអន់ថយបើទោះជារឿងយប់មិញទើបនឹងកន្លងផុតទៅក៏ដោយ

"Tianfeiពូកែដល់ហើយ!"sasakiដើរទៅដាក់ខ្លួនអង្គុយក្បែររាងល្អិតកែវភ្នែកសម្លឹងមើលទៅកាន់រូបគំនូដែលtianfeiបានគូសរូបខ្លួនបីកូនឆ្មា

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now