side story:03

765 109 6
                                    

សម្រស់តូចដែលប្រៀបបាននឹងទេវបុត្រដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានពេលនេះបែរជាឋិតនៅក្នុងសភាពគ្រោះថ្នាក់មិនអាចនឹងបរិយាបានហាក់បង្កភាពស្រពាប់ស្រពោនដល់មនុស្សដែលស្រឡាញ់គេត្រូវឈឺចាប់ជាខ្លាំងដូចគេចាប់ហែកបេះដូងរបស់ខ្លួនជាចម្រៀកៗយ៉ាងអញ្ចឹងពេលដែលដឹងថាខ្លួននឹងត្រូវបាត់បង់គេជាលើកទី3

ហេតុអីត្រឹមជីវិតដ៏តូចតាចមួយបែរជាជួបតែរឿងអភ័ព្វគ្រប់ជាតិបែបនេះ?ចង់ឲ្យនាយរង់ចាំប៉ុន្មានជាតិទៀតទើបអាចបានរួមរស់ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់បំផុតបានដោយគ្មានឧបសគ្គមករារាំង

"ដូចអ្វីដែលខ្ញុំបាននិយាយ!ក្ដីសង្ឃឹមមានតែ0.01%ប៉ុណ្ណោះរបស់មនុស្សដែលមានជំងឺនេះក្នុងការបន្តជីវិតឡើងវិញក្រោយពីការវះកាត់ទទួលបានជោគជ័យ!ចំណែកឯ99.99%វិញគឺសុទ្ធតែប្រឈមមុខនឹងសេចក្ដីស្លាប់!តែវាគ្រោះថ្នាក់ខ្លាំងណាស់ព្រោះវាជាដំណាក់កាលចុងក្រោយហើយ ទោះវះកាត់ក៏មិនអាចជួយស្រោចស្រង់ជីវិតគេរស់បន្តបានដែរ!"

សម្ដីរបស់លោកគ្រូពេទ្យកាន់តែធ្វើឲ្យអ្នកដែលបានស្ដាប់ឮត្រឹមឱនមុខចុះស្ងៀមស្ងាត់លែងនិយាយស្ដីបានត្រឹមបង្ហាញទឹកមុខស្មើធេងបញ្ជាក់ថាគ្មានអារម្មណ៍អ្វីទាំងអស់ទាំងដែលការពិតក្នុងខ្លួនរបស់នាយកំពុងទទួលរងនូវអារម្មណ៍វាយប្រហារជាខ្លាំង

ក្រាក*

"លោកគ្រូពេទ្យ!កូនរបស់ខ្ញុំយ៉ាងមិចទៅហើយ?"ភ្លាមៗបែរជាលាន់នូវសម្លេងបើកទ្វារបង្ហាញនូវរាងកាយមាំក្រាស់របស់រាងចំណាស់ឋិតក្នុងសភាពញើសជោគក៏ព្រោះតែគាត់ប្រញាប់រត់មកភ្លាមពេលដែលមានគេតេមកប្រាប់ថាកូនរបស់គាត់សន្លប់ចូលមន្ទីរពេទ្យ

"លោកជាឪពុករបស់គេមែនទេ?ខ្ញុំមានរឿងនិយាយជាមួយលោក!"គ្រូពេទ្យសង្ហារបែរចំណាប់អារម្មណ៍ទៅរកគាត់វិញម្ដង

Sasakiក្រោកឈរឡើងយ៉ាងស្ងៀមស្ងាត់ដើរទៅឱនគោរពដល់អ្នកមាននាមជាប៉ារបស់tianfeiបន្តិចរួចបោះជំហ៊ានចាកចេញក៏ស្រាប់តែគាត់បោះសំណួរមកកាន់នាយ

"លោកត្រូវជាអីនឹងកូនប្រុសខ្ញុំ?"

"ចាំរួចរាល់កិច្ចការរបស់លោកចាំនិយាយគ្នា!"sasakiបង្ហាញស្នាមញញឹមស្រាលៗទៅកាន់គាត់គ្មានជាតិមុននឹងចាកចេញទៅផុតលែងនៅរំខានបន្ត

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now