ភាគទី24:ប្រាប់ជាលើកចុងក្រោយ

1.9K 153 16
                                    

តុបាយ*

អ្នកទាំង5កំពុងតែអង្គុយស្រស់ស្រូបអាហារពេលព្រឹកជុំគ្នាយ៉ាងស្ងៀមស្ងាត់រាងៗខ្លួន បើក្រលេកទៅមើលគូyiboវិញគឺxiao zhanបញ្ចុកអាហារដល់រាងក្រាស់ដោយលើករបាំងមុខខិតមកខាងលើត្រឹមច្រមុះដើម្បីងាយស្រួលក្នុងការបរិភោគ

"Xiao zhan!ញ៉ាំឲ្យច្រើនទៅកុំរវល់ពីមនុស្សឥតប្រយោជន៍!"kyoដួសម្ហូបដាក់លើចានរបស់រាងតូចរួចនិយាយទាំងមិនខ្វល់ពីអ្នកដែលអង្គុយក្បែររាងស្ដើង

"មិនអីទេ!ខ្ញុំចាំញ៉ាំតាមក្រោយក៏បាន!"គេតបស្របពេលដែលយកកន្សែងជូតលើបបូរមាត់រាងសង្ហារថើរៗតាមកន្លែងដែលប្រឡាក់កាន់តែធ្វើឲ្យអ្នកនិយាយអំបិញមិញក្ដៅមុខឆេះ

Yiboលោចស្នាមញញឹមចុងមាត់ស្របពេលដែលដឹងថាxiao zhanយកចិត្តទុកដាក់នឹងខ្លួនខ្លាំងជាងkyo ឯkyoគឺមានតែញញឹមទាំងបង្ខំព្រោះតែឃើញក្រសែភ្នែករបស់ប៉ាម៉ាក់រាងតូចសម្លឹងមើលខ្លួនទាំងចម្ងល់ គេព្យាយាមធ្វើធម្មតារួចចាត់ចែងអាហារពេលព្រឹករបស់ខ្លួន

ក្រោយពីស្រស់ស្រូបអាហារពេលព្រឹករួចមក xiao zhanបាននាំyiboទៅអង្គុយលេងនៅខាងក្រោយផ្ទះជាមួយគ្នា ដោយមិនភ្លេចយកហ្គីតារបស់ខ្លួនទៅជាមួយ

"ឯងចេះលេងវារយៈពេលប៉ុន្មានឆ្នាំហើយ?"yibo

"ខ្ញុំទើបតែរៀនលេងនោះទេ!ហើយក៏ទើបតែកាន់វាបានប្រហែលជាកន្លះឆ្នាំ!"xiao zhanស្រដីតបទៅកាន់អ្នកម្ខាងទៀតស្របពេលដៃកំពុងតែកេះហ្គីតាបង្កើតជាបទភ្លេង

"Xiao zhan!!!!"សម្រែករបស់kyoហៅឈ្មោះរបស់ខ្លួនបានធ្វើឲ្យអ្នកទាំង2ត្រូវបង្អាក់សម្ដីដែលកំពុងតែសាសង

"មានការអីឬ??"រាងតូចប្ដូរចំណាប់អារម្មណ៍បង្វែរមករករាងក្រាស់

"គ្មានទេ!គឺគ្រាន់តែអផ្សុកចង់រកអ្នកកំដរនឹងណា!អីយ៉ា..ឯងចេះលេងហ្គីតាដែរឬ???"នាយដើរទៅរករាងតូចរួចដាក់ខ្លួនអង្គុយលើស្មៅក្បែរyizhan

"ចេះតិចៗ!"xiao zhan

"អឹម...បង្រៀនយើងលេងផងបានទេ???"kyo

"បានតាស៎!"គេក៏ហុចហ្គីតាឲ្យkyoរួចចាប់ផ្ដើមបង្រៀននាយតាមអ្វីដែលខ្លួនចេះ ឯyiboគឺមានតែអង្គុយស្ងៀមមួយកន្លែងឆ្កឹះដៃខ្លួនឯងលេងព្រោះអ្នកម្ខាងទៀតលែងរវល់នឹងខ្លួន(ក្មេងត្រូវគេទុកចោលតែប៉ុណ្ណឹង-,-)

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now